៥ ជំហាន ធ្វើ​ឲ្យ​​​​​ក្ដី​ប្រាថ្នា​ផ្ទាល់ខ្លួន​ឆាប់​ទទួល​បាន​ជោគជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

៥ ជំហាន ធ្វើ​ឲ្យ​​​​​ក្ដី​ប្រាថ្នា​ផ្ទាល់ខ្លួន​ឆាប់​ទទួល​បាន​ជោគជ័យ

បានផុស

នៅ

អ្នកណា​ក៏​មាន​ក្ដី​សុបិន​ដែរ ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច​ទើប​អាច​ឲ្យ​ក្ដី​សុបិន​ក្លាយ​មក​ជា​ការ​ពិត ​មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​ធ្វើ​បាន​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្ត ៥ ជំហាន​នេះ ​ដើម្បី​​ជីវិត​ក្នុង​ក្ដី​សុបិន​របស់​យើង ​ឆាប់​ទទួល​បាន​ជោគជ័យ៖

១. ការ​ផ្លាស់ប្ដូរ​សកម្មភាព

សួរ​ខ្លួនឯង​ថា “តើ​ខ្ញុំ​កំពុង​ធ្វើអ្វី​អី​ឥឡូវ​នេះ ​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​ខ្ញុំ​ឬ​គោលដៅ​របស់ខ្ញុំ​តាម​វិធី​ណា​ក៏ដោយ?” បើ​ចម្លើយ​គឺ​ទេ​ សូម​ធ្វើការ​ផ្លាស់ប្ដូរ​ ហើយ​ចាត់វិធានការ។ មនុស្ស​តែ​ម្នាក់​គត់​ដែល​គ្រប់គ្រង​គោលដៅ​និង​ក្ដី​សុបិន​របស់​យើង​បាន​ គឺ​យើង​នេះ​ហើយ។

. ផ្លាស់ប្តូរ​វាក្យសព្ទ​

ឈប់​និយាយ​ថា“ ខ្ញុំ​ប្រាថ្នា” ឬ“ ស្រមៃ​ ប្រសិន​បើ” ហើយ​ចាប់ផ្ដើម​និយាយ​ថា“ ខ្ញុំ​នឹង” និង“ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កើតឡើង” ។ វាក្យសព្ទ​អវិជ្ជមាន​នឹង​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​គិត​របស់​យើង។ វា​កំពុង​ប្រាប់​ខួរ​ក្បាល​របស់​យើង​ដោយ​ស្វ័យប្រវត្តិ​ថា​ យើង​មិន​អាច​មាន​អ្វី​ដែល​យើង​ចង់​បាន​ទេ​ ហើយ​ក្ដី​សុបិន​របស់​យើង​គ្រាន់តែ​ជា​និមិត្តរូប​នៃ​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ។

៣. ឈប់​ពន្យារពេល

ប្រញាប់​ក្រោក​ឈរ​ឡើង​ ហើយ​ឈប់​ពន្យារពេល​ ឈប់​តម្អូញ​និយាយ​ពាក្យ​ដដែលៗ​ទៀត។ ចាប់ផ្ដើម​មាន​សៀវភៅ​មួយ​ក្បាល​ ហើយ​កត់ចំណាំ​រាល់​កិច្ច​ការងារ​ដែល​យើង​បាន​ធ្វើ​កន្លងមក ​ឬ​ប្រចាំថ្ងៃ។ ការ​ពន្យារពេល​មិន​បាន​ជួយ​អ្វី​ដល់​យើង​ឡើយ​ សូម្បី​តែ​បន្តិច​ណា។

. បរាជ័យ​ជា​ធម្មតា​ក្នុង​ការ​ទទួល​យកពិសោធន៍

ចងចាំ​ថា​ត្រូវ​ទទួល​ការ​ដើរ​ដួល ​ហើយ​ប្រញាប់​​ស្វែងរក​ភាព​ខ្លាំង ​ដើម្បី​ទទួល​បាន​មក​វិញ។ ការ​បរាជ័យ​ធ្វើ​ឲ្យ​យើង​ធន់ អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង​ចុះ។ បរាជ័យ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួនឯង​មិនល្អ​ ហើយ​យើង​នឹង​មិន​អាច​ឈាន​ដល់​គោលដៅ​ឡើយ។

៥. ពង្រឹង​ការ​អត់ធ្មត់

ការ​អត់ធ្មត់​គឺ​ជា​គុណធម៌ អ្វី​គ្រប់យ៉ាង​នឹង​មក​ដល់​ក្នុង​ពេល​វេលា​ល្អ។ រំលឹក​ខ្លួនឯង​រាល់​ថ្ងៃ​ថា​គ្មាន​អ្វី​កើតឡើង​ពេញ​មួយ​យប់​ទេ។ ប្រសិនបើ​ចង់​ឈាន​ដល់​គោលដៅ នោះ​នឹង​កើតឡើង​សម្រាប់​យើង​មិនខាន​ឡើយ។ យើង​គ្រាន់​តែ​មាន​ការ​អត់ធ្មត់ ​និង​ជឿជាក់​លើ​ដំណើរការ​នេះ​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖careergirldaily

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services