Connect with us

KPT+

៥ វិធីការពារខ្សែសាកថ្មទូរសព្ទកុំឱ្យឆាប់ខូច

បានផុស

នៅ

ធ្លាប់ដែរទេ! ប្រើខ្សែសាកថ្មទូរសព្ទមិនបានប៉ុន្មានផង បន្តិចខូចៗ? ជួនប្រើបានតែមួយអាទិត្យ​ មិនទាន់ដឹងអីផង ដាច់ក្បាល ឬដាច់ខ្សែ ឬសាកលែងចូល។ ការដែលខ្សែសាកថ្មឆាប់ខូចបែបនេះ មិនមែនព្រោះវាអន់មួយមុខប៉ុណ្ណោះទេ​ តែមកពីម្ចាស់ខ្សែមិនចេះប្រើឱ្យបានត្រឹមត្រូវ។

ដូច្នេះ មកការពារខ្សែសាកថ្មទូរសព្ទឱ្យប្រើបានយូរ តាមវិធី ៥ ខាងក្រោម៖

១.​កុំរមូខ្សែតឹងពេក

Image titled Keep Cables from Breaking Step 3
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារឿយៗ បើអ្នកនិយមប្រើខ្សែទូរសព្ទ ដោយមួលឬរមូវាតឹងខ្លាំងពេក មិនយូរទេខ្សែនឹងខូច។ មូលហេតុនោះដោយសារការរមូខ្សែទូរសព្ទតឹងៗ អាចធ្វើឱ្យខ្សែខាងក្រៅបន្ថែមសម្ពាធទៅលើខ្សែភ្លើងខាងក្នុង ធ្វើឱ្យវាដាច់ដោយមិនដឹងខ្លួន ហើយក៏ឈប់ប្រើការបាន ទាំងដែលខ្សែនៅថ្មីនៅឡើយ។

២. កុំឧស្សាហ៍ពត់ខ្សែចុះឡើង

Pourquoi les câbles de chargement contrefaits tuent les iPhones

ការទម្លាប់ពត់ខ្សែម្ដងលើម្ដងក្រោម ឬម្ដងឆ្វេងម្ដងស្ដាំញឹកញាប់ពេក អាចនាំឱ្យវាងាយបាក់ក្បាលត្រង់តំណភ្ជាប់ទៅនឹងឌុយទូរសព្ទនិងឌុយភ្លើង។ ការពត់ខ្សែចុះឡើងៗបែបនេះ ជាទង្វើដែលបំផ្លាញខ្សែសាកថ្មឱ្យខ្ទេចលឿនបំផុត។

៣. ប្រយ័ត្នពេលដកខ្សែពីការសាក

Image titled Keep Cables from Breaking Step 1

អ្នកខ្លះពេលដកខ្សែសាកថ្មម្ដងៗ ច្រើនតែដកយកៗ ឬកន្ត្រាក់ខ្លាំងៗ មិនប្រយ័ត្នប្រយែងត្រង់ឌុយរបស់វានោះទេ ដែលនេះក៏ជាមូលហេតុបណ្ដា​លឱ្យខ្សែឆាប់ដាច់ ហើយខូចរហ័សផងដែរ។

៤. ប្រើប្រដាប់ការពាខ្សែ ឬរំស័រ

Image titled Keep Cables from Breaking Step 5

នៅស្រុកយើង មិនសូវស្គាល់ឬនិយមប្រើប្រដាប់ស្រោបខ្សែដើម្បីការពារឌុយនោះទេ។ ដូច្នេះបើសិនចង់ឱ្យខ្សែសាកថ្មប្រើបានយូរ អ្នកគួរជ្រើសរើសប្រើប្រដាប់ស្រោបពីលើខ្សែឌុយមួយជាន់ទៀត ដែលវាធ្វើឱ្យខ្សែសាកថ្មមិនងាយខូចទៅណា។

៥. ប្រើខ្សែមានគុណភាពល្អ

បើសិនជាអាច គួរប្រើខ្សែសាកថ្មដែលមានគុណភាពល្អ។ ត្បិតថា ខ្សែគុណភាពល្អចំណាយច្រើនជាងខ្សែធម្មតាបន្តិច តែប្រើមួយដឹងមួយ។ ជាពិសេស កុំទម្លាប់ប្រើខ្សែ ២៥០០រៀល ដោយសារខ្លាចអស់លុយ ទោះវាថោកពិតមែន តែប្រើហើយបង្កហានិភ័យច្រើនណាស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ wikiHow

ចុចអាន៖ របៀប​សាក​ថ្ម​ទូរសព្ទ​ឲ្យ​មាន​សុវត្ថិភាព​ ហើយ​មិន​ងាយ​ខូច

ចុចអាន៖ តោះ! ស្វែងយល់អំពីបច្ចេកវិទ្យាសាកថ្មលឿននៅក្នុងទូរសព្ទ iPhone 12

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម