បច្ចេកវិទ្យា
តោះ! ស្វែងយល់អំពីបច្ចេកវិទ្យាសាកថ្មលឿននៅក្នុងទូរសព្ទ iPhone 12
នាពេលថ្មីៗនេះ អ្នកនឹងត្រូវទិញឆ្នាំងសាកប្រភេទថ្មី ដើម្បីអាចប្រើជាមួយនឹងខ្សែ USB-C ដែលមកជាមួយទូរសព្ទPhone 12។ ទន្ទឹមនឹងគ្នានេះដែរ អ្នកប្រាកដជាសម្គាល់ឃើញថា ទូរសព្ទរបស់អ្នកអាចបញ្ចូលថ្មបានលឿនជាងមុន នោះគឺដោយសារការវិវឌ្ឍនៃបច្ចេកវិទ្យាក្នុងការបញ្ចូលថ្មដែលមានដូចជា Quick Charge, Pump Express និង USB Power Delivery (USB PD)។

ដោយឡែកបច្ចេកវិទ្យា USB PD ត្រូវបានយកមកប្រើប្រាស់ច្រើនជាងគេ មិនត្រឹមតែសម្រាប់ទូរសព្ទដូចជា iPhone 12 ប៉ុណ្ណោះទេ ថែមទាំងសម្រាប់កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត។
កាលពីដំបូងបច្ចេកវិទ្យា USB ត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនទិន្នន័យ និងផ្ដល់កម្លាំងចរន្តបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ USB PD អាចផ្ដល់កម្លាំងចរន្តខ្លាំង និងបន្ថែមមុខងារថ្មីៗមួយចំនួនដូចជា៖

– ផ្ដល់កម្លាំងចរន្តដល់ទៅ 100W (វ៉ាត់) ដែលអាចប្រើជាមួយកុំព្យូទ័រ, monitor, hard drive, printer ជាដើម។
– អាចបញ្ចូលថ្មទូរសព្ទលឿនជាងរហូតដល់ ៧០% បើប្រៀបធៀបទៅនឹងឆ្នាំងសាកធម្មតា (5W)។
– ឆ្នាំងសាក PD មួយអាចប្រើសម្រាប់បញ្ចូលថ្មឧបករណ៍ជាច្រើន ព្រោះតែឆ្នាំងសាក PD អាចផ្លាស់ប្ដូរទិន្នន័យជាមួយឧបករណ៍ដែលកំពុងភ្ជាប់ ហើយផ្ដល់ត្រឹមតែកម្លាំងចរន្តដែលឧបករណ៍នោះត្រូវការ។
– PD ឧបករណ៍អាចប្រើកន្លែងភ្ជាប់តែមួយដើម្បីទទួលកម្លាំងចរន្ត ឬផ្ដល់កម្លាំងចរន្តក៏បាន។

ដើម្បីប្រើបច្ចេកវិទ្យា Power Delivery អ្នកត្រូវមានឧបករណ៍ដែលមានបច្ចេកវិទ្យា PD, ឆ្នាំងសាក PD និងខ្សែ USB-C។ ដោយហេតុតែឆ្នាំងសាក PD អាចផ្ដល់កម្លាំងចរន្តខ្លាំង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំអ្នកប្រើប្រាស់ទាំងអស់ចៀសវាងប្រើឆ្នាំងសាក ឬខ្សែ USB-C ក្លែងក្លាយ ដែលអាចធ្វើឱ្យខូចឧបករណ៍របស់អ្នក៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចុចអាន៖ ផ្លូវការហើយ! កម្ពុជាថ្មីដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ ងាយស្រួលតាមដានព័ត៌មានថ្មីៗ
ចុចអាន៖ ប្រយ័ត្នជាមួយកម្មវិធីមេរោគថ្មីរបស់ Android ដែលអាចលួចយកទិន្នន័យធនាគារ និងលេខសម្ងាត់ផ្សេងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


