Connect with us

សុខភាព

នារីកម្ពុជា​វ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះ​ព្រោះការប្រើថ្នាំសម្រកទម្ងន់

បានផុស

នៅ

ថ្ងៃនេះ​យើងនិយាយអំពី ផលប៉ះពាល់នៃថ្នាំសម្រកទម្ងន់ ប្រភេទគ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​របស់វា ប្រែប្រួលអាស្រ័យលើប្រភេទថ្នាំដែលអ្នកធ្លាប់ប្រើ និងប្រសិទ្ធិភាពវា។ ឧទាហរណ៍ស្រកកាន់តែលឿន  កាន់តែ​បណ្តាលឱ្យគេងមិនលក់ សម្ពាធឈាមខ្ពស់  ចង្វាក់បេះដូងលោតលឿន  មិនចេះស្រួលខ្លួននិង​ប្រដាប់រំលាយអាហារបំផ្លាញម្តងបន្តិចៗ ដោយសញ្ញារាគរូស និង​ញាំអ្វីមិនរំលាយបានល្អ។ ថ្នាំទំាងនោះមានច្រើនប្រភេទ បានចូលទៅរំខានដល់ការស្រូបយកជាតិខ្លាញ់ពីរាងកាយ ប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនសរសៃប្រសាទក្នុងខួរក្បាល ធ្វើឱ្យកាត់ចោល​​អារម្មណ៍និងការគិតដែលធ្លាប់តែភ្លឺស្វាងក៏ធ្លាក់ចុះ​ជាលំដាប់ និងភាគច្រើន​គឺ​ គំនិតសុញ អគតិ សង្ស័យ ​ភ័យបារម្ភ។

មិនយូរ​ប៉ុន្មានអ្នកឃើញ​ខ្លួនឯង មាន​អាការៈ​ឈឺក្បាល ចង់ចង្អោរនិងក្អួត ទល់លាមក ស្ងួតមាត់ជានិច្ច ខ្សោះរសជាតិ និងវិលមុខធេងធោង។

ថ្នាំសម្រកទម្ងន់ប្រភេទរំញោចជាច្រើនដូចជា phentermine ឬ diethylpropion ត្រូវបានណែនាំសម្រាប់ការប្រើប្រាស់រយៈពេលខ្លី បំផុត ដោយសារតែហានិភ័យនៃការប៉ះពាល់ធ្ងន់ ដល់សមត្ថភាព​សសៃប្រសាទដែលនាំទៅដល់ជំងឺផ្លូវចិត្ត​ ប្រែប្រួលចរិត និងរាងកាយទន់ខ្សោយ បំពេញការងារអ្វី​ក៏លែងបានល្អដូចមុន។

តែក៏មាន​ប្រភេទ​ថ្នាំសម្រកទម្ងន់តាមវេជ្ជបញ្ជាដូចជាថ្នាំ ពពួក topiramate (Qsymia), lorcaserin (Belviq), bupropion និង naltrexone (Contrave), និង liraglutide (Saxenda) ត្រូវបានគេ​យកប្រើសម្រាប់ការសម្រកទម្ងន់រ៉ាំរ៉ៃរយៈពេលវែង សម្រាប់ប្រើលើអ្នកដែលលើសទម្ងន់ហួសហេតុ ។ ជាទូទៅ ប្រសិនបើការសម្រកទម្ងន់នេះមិនបានធ្លាក់​ពី ៣ ទៅ ៤ ភាគរយ រវាង​ការញាំ​ពី ១២ ទៅ ១៦ សប្តាហ៍ ការព្យាបាលត្រូវបានបញ្ឈប់បន្ទាន់ ​ព្រោះថ្នាំនេះ​នឹងសម្លាប់អ្នកបាន។

ថ្នាំបញ្ចុះទម្ងន់នៅកម្ពុជា​ត្រូវបានគេកុហកថា មិនប៉ះពាល់អ្វី ព្រោះ​ផលប៉ះពាល់វាមើលភ្នែកទទេម្តេចនឹងឃើញ។

អ្នកខ្លះ​ងប់ងល់ប្រើវាជានិច្ច (ព្រោះប្រហែសរើវិញ​ វាជាថ្នាំចិញ្ចឹមអ្នកលក់) ដល់រាប់ឆ្នាំ ជាហេតុបណ្តាលឱ្យ​ក្រលៀន​រងការបំផ្លាញ (ក្រលៀនមិនអាចទប់នឹង​ការប្រើថ្នាំ​យូរឡើយ ចំណែក​ថ្នំាសម្រកនិងថ្នាំ​ស្បែកស រឹតតែបំផ្លាញល្បឿនគុណនឹងបីដង )ទោះពីមុនមក អ្នកធ្លាប់មាន​ក្រលៀនខ្លាំង​យ៉ាងណាក្តី។

ជាទូទៅ ប្រសិន​អ្នកលើសទម្ងន់ខ្លាំង គួរ​ចាប់តឹងតែងលើរបបអាហារដែលមានកាឡូរីទាបនិងផែនការធ្វើលំហាត់ប្រាណដែលត្រូវបានអនុម័តដោយវេជ្ជបណ្ឌិតដើម្បីទទួលបានលទ្ធផលល្អបំផុត។

ការប្រើថ្នាំសម្រក ជាទូទៅមិនអាចជួយបានរហូត​ដូចការ​កែទម្លាប់​ហូបចុកទេ។ ប្រសិនអ្នកស្រលាញ់ខ្លួន មិនចង់ស្ងួនចំណី បែរជា​ព្រមហូបចុក​តាមចិត្ត​ សេព​គ្រឿងអាកុល ទឹកផ្អែម កាហ្វេ ភេសជ្ជៈកំប៉ុង និងបន្ថែមការបំផ្លាញ​រាងកាយដោយថ្នាំ​សម្រកទម្ងន់ទៀត អ្នកកំពុងដឹងដោយខ្លួនឯង​ថា ខួរក្បាលនិងសមត្ថភាពចងចាំ អារម្មណ៍ភ័យព្រួយបាក់ទឹកចិត្ត​ កំពុង​គ្រប់គ្រងលើអ្នក។

អ្នកនឹងមាន​ប្រព័ន្ធសសៃប្រសាទ ​ដែលមាន​សមត្ថភាព​ស្មើមនុស្ស​អាយុលើសអ្នកពីរដង គឺចាស់ជាងវ័យ។

ព្រោះថ្នាំបំបាត់ការឃ្លាន គឺជាថ្នាំដែលធ្វើសកម្មភាពនៅក្នុងខួរក្បាល ដើម្បីជួយកាត់បន្ថយចំណង់អាហាររបស់មនុស្ស។ វាមានឥទ្ធិពលទៅលើផ្នែកនៃខួរក្បាលដែលជួយគ្រប់គ្រងអារម្មណ៍អ្នក។ វាចូលទៅបង្កើនសម្ពាធឈាមនិងពន្លឿនចង្វាក់បេះដូង បង្កើត​ការគេងមិនលក់វិបត្តិសរសៃរប្រសាទ ចក្ខុវិស័យព្រិលៗ អារម្មណ៍​អន្ទះអន្ទែងនិងសញ្ញា ​ឈឺក្បាលមិនលោះថ្ងៃ មុខមិនស្រស់ស្រាយ ស្ពឹកស្រពន់។

ទម្រង់ខ្លះ អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ក្រពះធ្ងន់ដូចជា ទល់លាមក បន្ទោរបង់ឈាម ស្ងួតមាត់ ចង្អោរឬក្អួត អណ្តាតលែងដឹងរសជាតិ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថា​កូនៗកើតមកនឹង​រងជំងឺអ្វីខ្លះដែរ?

ចុចអាន៖ ជ្រើសរើសទទួល​អាហារដែលត្រឹមត្រូវតាមវ័យ ដើម្បីសម្រស់និងអាយុរវែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម