៣ ជំហាន​ជំរុញ​ទំនុកចិត្ត​លើ​អាជីវកម្ម​ និង​ហក់​ទៅមុខ​បាន​រហ័ស​ – Kampuchea Thmey Daily
Connect with us

KPT+

៣ ជំហាន​ជំរុញ​ទំនុកចិត្ត​លើ​អាជីវកម្ម​ និង​ហក់​ទៅមុខ​បាន​រហ័ស​

Published

on

​ការចាប់ផ្ដើម​អាជីវកម្ម​ដំបូង អាច​ជោគជ័យ​ឬ​បរាជ័យ ប៉ុន្តែ អ្វីដែល​យើង​ត្រូវធ្វើ គឺ​រក​វិធី​កសាង​ផលិតផល​ឬ​សេវា​កម្មណា​ដែល​ទីផ្សារ​ចុងក្រោយ​ពិតជា​កំពុង​ត្រូវការ​។​

​សាកល្បង​អនុវត្តតាម​ជំហាន​ទាំងបី​នេះ ដើម្បី​កសាង​ទំនុកចិត្ត​សហគ្រិន​កាន់តែ​រឹងមាំ អាជីវកម្ម​ដើរទៅ​មុខ​រហ័ស​៖

១. សម្ភាស​អ្នកណាម្នាក់​ដែល​យើង​អាច​រៀន​បាន​ពី​គេ​

​ដំណាក់កាល​ដំបូង​នៃ​រាល់​ការចាប់ផ្ដើម​ថ្មី គឺជា​ដំណាក់កាល​ស្រាវជ្រាវ​។ យើង​ត្រូវ​សិក្សា​ទីផ្សារ​ដែលមាន​ស្រាប់ ដើម្បី​កំណត់​ពី​ឱកាស​ដែល​មិនទាន់មាន ហើយ​ចាប់ផ្ដើម​បង្កើត​សម្មតិកម្ម​របស់ខ្លួន​ឯង​អំពី​វិធី​ដែល​យើង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះបាន​។​

​ការសម្ភាសន៍​ស្ថាបនិក​ណា​ម្នាក់​ដែលមាន​អាជីវកម្ម​ឈានមុខ​គេ មិន​ត្រឹមតែ​ជា​ឱកាស​ដើម្បី​ទទួល​បានការ​បំផុសគំនិត​ពី​រឿង​ជោគជ័យ​ថ្មីៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱកាស​ដ៏​កម្រ​មួយ​ដើម្បី​សួរ​ដៃគូ​ប្រកួតប្រជែង​នាពេល​អនាគត អំពី​ទីផ្សារ​អតិថិជន និង​តម្រូវការ​របស់​ពួកគេ​ដែរ​។ រាល់​ការសម្ភាសន៍​គឺជា​ឱកាស​ដើម្បី​កសាង​និង​បណ្ដុះ​ទំនាក់ទំនង​ថ្មី​។​

២. ចែករំលែក​ដំណើរការ​របស់​យើង​

​បង្កើត​ប្លក់​ដើម្បី​ប្រកាស​បទសម្ភាសន៍ និង​មេរៀន​ដែល​យើង​បាន​រៀន​។ ប្លក់​នឹង​ជួយ​យើង​បង្កើត​មនុស្ស​មក​ជុំវិញ​យើង​។ បើ​យើង​ចង់​ចែករំលែក​ការបើក​ដំណើរការ​ផលិតផល នោះ​យើង​នឹងមាន​ក្រុម​អតិថិជន​ចាំ​គាំទ្រ​ត្រៀមខ្លួន ដើម្បី​សាកល្បង​ដំណោះស្រាយ រួមទាំង​ជួយ​យើង​ផ្សព្វផ្សាយ​ដែរ​។​

​ការចែករំលែក​ដំណើរ​តាមរយៈ​ប្លក់ នឹង​ជួយ​យើង​ឲ្យ​កាន់តែ​ក្លាហាន ថែមទាំង​បង្កើត​ភាពជឿជាក់​ដល់​ខ្លួនឯង​ថែមទៀត​។ សំខាន់​ជាងនេះទៅទៀត​ក៏​ធ្វើ​ឲ្យ​យើង​មាន​ទំនួល​ខុសត្រូវ​ចំពោះ​មនុស្ស​ដែលមាន​វត្តមាន​នៅក្នុង​ប្លុក​នេះ​។ រាល់​ការសន្ទនា​ដែល​បាន​ផ្សព្វផ្សាយ គឺជា​ជំហាន​ទៅមុខ ហើយ​ជំហាន​ទាំងនោះ នឹង​បន្ថែម​ជំហាន​ទៅមុខ​យ៉ាង​លឿន មួយកម្រិត​ថែមទៀត​។​

៣. សួរ​ពី​ការតភ្ជាប់​របស់​យើង​ជាមួយ​ពួកគេ​

​ទស្សនិកជន​ដែល​នៅក្នុង​ប្លុក យើង​ក៏​អាច​មានឱកាស​ជាច្រើន​ដើម្បី​សាកសួរ​ពួកគេ ហើយក៏​អាចបង្កើត​គំនិត​ចាប់ផ្ដើម​និង​ដំណើរការ​សាកល្បង​មុនពេល​បង្កើត​ផលិតផល​ឡើងមក​។ មិន​ថា​យើង​កំពុង​កំណត់​គោលដៅ​អាជីវកម្ម ឬ​ប្រើប្រាស់​វិធី​មួយ​ដែល​អាច​សាកល្បង​បាន ប្រសិនបើ​អ្នកទិញ​ចាប់អារម្មណ៍​នឹង​ផលិតផល​របស់​យើង​តាមរយៈ​ការលក់ នោះ​ហើយ​គឺជា​ដំណោះស្រាយ​មួយ​ដែល​បានចាប់ផ្ដើម​។​

​ប៉ុន្តែ​បើ​យើង​ទាក់ទង​មនុស្ស​ចម្លែក​ជាមួយនឹង​គំនិត​ឬ​គំរូ​ដើម អាច​នឹង​ត្រូវគេ​បដិសេធ​ភ្លាមៗ​។ ប៉ុន្តែ​បើ​យើង​ចូលទៅ​កាន់​មនុស្ស​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ ទោះបីជា​ពួកគេ​មិន​ចាប់អារម្មណ៍​ក៏ដោយ ពួកគេ​នឹង​ចំណាយពេល​ចែករំលែក​មតិយោបល់ និង​ហេតុផល​របស់​ពួកគេ​មកកាន់​យើង​ដែរ​៕

​ប្រែ​សម្រួល​៖ សាង ស្រី​ល័​ក្ខ

​ប្រភព​៖ forbes​

ចុចអាន៖ការ​លាយ​បញ្ចូល​គ្នា​រវាង​គណនី​ឯកជន​និង​គណនី​សម្រាប់​អាជីវកម្ម​ល្អដែរ?

ចុចអាន៖ ពីក្រោយ​ជោគជ័យ ​នៃ​ក្រុមហ៊ុន nike

ចុច Like Facebook កម្ពុជាថ្មី

កីឡា3 hours ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ7 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ7 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ7 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ7 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានពេញនិយម