KPT+
ធ្លាប់សុខៗលែងមានអារម្មណ៍ធ្វើការអត់? នេះហើយជាមូលហេតុ
ធ្លាប់ចាប់អារម្មណ៍អត់? ពេលខ្លះការងាររវល់ស្ទើរស្លាប់ ប្រឹងនុ៎ះប្រឹង ធ្វើយ៉ាងណានៅតែមិនហើយ គិតមិនចេញ បាត់បង់ការប្រមូលអារម្មណ៍អស់រលីង។ ច្បាស់ណាស់ គ្នាយើងភាគច្រើនធ្លាប់ឆ្លងកាត់អារម្មណ៍នេះមិនខាន ចុះមានដឹងហេតុអីអត់? បើមិនដឹង អត្ថបទនេះប្រាប់ហេតុផលខ្លះៗ សុខៗធ្វើឲ្យយើងអស់អារម្មណ៍ធ្វើការភ្លាមៗតែម្តង។
១- ធ្វើការច្រើនពេក

គ្នាយើងខ្លះគិតថា ធ្វើការច្រើនក្នុងពេលតែមួយអាចចំណេញពេលវេលា។ តែការពិត មិនអ៊ីចឹងទេ ធ្វើបែបនេះ រឹតខាតបង់ពេលវេលាទៅវិញ ព្រោះបណ្ដាលឲ្យយើង បែងចែកអារម្មណ៍លើការងារអ្វីមួយមិនស្រេច ជាហេតុនាំឲ្យស្ទះការងារទាំងអស់តែម្តង។
២- គ្រឿងអេឡិចត្រូនិក
សម្លេងរោទ៍ទូរស័ព្ទ ធ្វើការៗ នឹកឃើញលេងហ្វេសប៊ុក ឬអានសារនៅអេឡិចត្រូនិក សុទ្ធជាកត្តាបង្អាក់ការគិត និងបំផ្លាញការផ្ដោតអារម្មណ៍លើការងារយើង។ អ្វីគ្រប់គ្នាតែប្រទះភាគច្រើន គឺកំពុងធ្វើការបណ្តើរ ស្រាប់នឹកឃើញជជែកជាមួយមិត្តភក្តិតាមអ៊ីនធឺណេត ឬអានព័ត៌មានអ្វីមួយ ដែលធ្វើឲ្យការងាររបស់យើងត្រូវទុកចោល។
៣- ខ្វាយខ្វល់រឿងធ្វើការងារអ្វីមួយមិនទាន់រួចរាល់

កុំបារម្ភច្រើនពេក ព្រោះវាអាចធ្វើឲ្យយើងបែកអារម្មណ៍បំពេញការងារ ឬធ្វើការមិនបានល្អ។ វិធីសាស្ត្រដោះស្រាយបញ្ហានេះ ត្រូវសរសេរការងារណាមិនទាន់បញ្ចប់នៅលើក្រដាស បែបនេះជួយយើងផ្ចង់អារម្មណ៍លើការងារបានល្អ។
៤- ឃ្លាន
ពេលខ្លះ ឃ្លានខ្លាំង ឬឃ្លានអ្វីមួយភ្លាមៗ អាចធ្វើឲ្យយើងបាត់បង់ការផ្ដោតអារម្មណ៍ពេលកំពុងធ្វើការដូចគ្នា ហេតុនេះមិនគួរចាប់ផ្ដើមធ្វើការទាំងពោះទទេឡើយ។ ម៉្យាងទៀត គេងមិនគ្រប់ ក៏ធ្វើឲ្យប៉ះពាល់ការងារដែរ។ ដំណោះស្រាយល្អមួយ បើគេងមិនគ្រប់ ៨ម៉ោង នៅកន្លែងធ្វើការយើងគួរលៃលកពេលគេងឲ្យបានមួយស្របក់ ដើម្បីបញ្ចូលថាមពលឡើងវិញ។
៥- ខួរក្បាលផ្ទុកការងារច្រើនពេក

ពេលមានការងារត្រូវធ្វើច្រើន ច្បាស់ណាស់ យើងដូចជាពិបាកផ្ចង់អារម្មណ៍ មានអារម្មណ៍ថប់ៗ មិនដឹងធ្វើមួយណា ទុកចោលមួយណា។ ក្នុងស្ថានភាពនេះ បើមិនអាចគ្រប់គ្រងអារម្មណ៍បាន ប្រាកដជាធ្វើឲ្យយើងតានតឹង នាំឲ្យឈឺក្បាលមិនអាចផ្ដោតលើការងារសូម្បីតែមួយមុខ។
៦- អារម្មណ៍ធុញការងារ
ពេលយើងមើលឃើញការងារផ្សេងគួរអោយចាប់អារម្មណ៍ ជាងការងារយើងកំពុងធ្វើបច្ចុប្បន្ន អាចធ្វើឲ្យលែងមានអារម្មណ៍លើការងារបាន។ ដំណោះស្រាយល្អបំផុត គឺត្រូវសម្រាក ផឹកកាហ្វេ ឬ រកអាហារសម្រន់សិន បន្ទាប់មកចាំបន្តការងារទៀត។
បាត់បង់ការផ្ចង់អារម្មណ៍ មិនត្រឹមតែធ្វើឲ្យផលិតផលការងារទទួលបាន មិនល្អប៉ុណ្ណោះទេ និងធ្វើឲ្យយើងកាន់តែធុញទ្រាន់ការងារខ្លួនឯងខ្លាំងមួយកម្រិតទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នៅសុខៗ ស្ត្រេសដល់ថ្នាក់ពេលខ្លះចង់ស្អប់ទាំងអាជីពខ្លួនឯង?
ចុចអាន៖ កុំស្អប់ខ្លួនឯង ព្រោះយើងនឹងនៅជាមួយខ្លួនយើងពេញមួយជីវិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី