មនុស្ស​ស្រី​នៅ​លីវមិនមាន​ន័យ​ថាឯកា​ ប៉ុន្តែអាច​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់ ៤ យ៉ាង​នេះ – Kampuchea Thmey Daily
Connect with us

KPT+

មនុស្ស​ស្រី​នៅ​លីវមិនមាន​ន័យ​ថាឯកា​ ប៉ុន្តែអាច​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់ ៤ យ៉ាង​នេះ

Published

on

មនុស្សស្រីមួយចំនួន ប្រញាប់បង្កើតទំនាក់ទំនង ដោយសារមានសម្ពាធពីសង្គម។ ទស្សនៈសង្គមខ្លះយល់ឃើញថា ការនៅលីវមានតែទុក្ខព្រួយ និងឯកោ។ល។ តើវាជាការពិតឬដែលថា អ្នកនៅលីវនឹងជួបភាពឯកោ ឬសោកសៅ? KPT Plus សូមលើកយកហេតុផល ដែលបង្ហាញថាអ្នកនៅលីវពិតជាមានសុភមង្គល ទោះជាមិនមានទំនាក់ទំនងស្នេហាក៏ដោយ៖

១. មានពេលវេលាច្រើនសម្រាប់ខ្លួនឯង

ស្រីៗភាគច្រើនដែលស្ថិតក្នុងទំនាក់ទំនងស្នេហាតែងតែរអ៊ូថា ពួកនាងគ្មានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ ពួកនាងត្រូវមើលថែទាំកូនៗ ធ្វើការកិច្ចការផ្ទះយ៉ាងមមាញឹក រីឯអ្នកមិនទាន់រៀបការក៏ត្រូវតាមថែ យកចិត្តដៃគូថែមទៀត។

ដូច្នេះពេលនៅលីវ នាងមានពេលវេលាច្រើនឲ្យខ្លួនឯង ហើយអាចទៅណាក៏បានដែលខ្លួនចង់ទៅ ព្រោះនាងជាអ្នកទទួលខុសត្រូវក្នុងជីវិតរបស់ខ្លួនឯង។

២. គ្មានសម្ពាធដើម្បីបំពេញតាមការរំពឹងទុករបស់ដៃ

ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ថ្ងៃបុណ្យណូអែល ពិធីខួបកំណើត ឬពិធីជួបជុំនានា សុទ្ធតែត្រូវរៀបចំខ្លួនឲ្យបានស្អាតបាតបំផុតពីក្បាលដល់ចុងជើង ។ នេះជាពេលហត់នឿយណាស់ ដែលត្រូវខំតែងខ្លួនដើម្បីឲ្យគេមើលឃើញថាស្អាត ឬមិនស្អាត។

ផ្ទុយទៅវិញ ពេលនៅលីវ នាងមិនចាំបាច់ប្រឹងស្លៀកពាក់ដើម្បីផ្គាប់គេទៀតទេ។ នាងអាចធ្វើគ្រប់យ៉ាងតាមភាពងាយស្រួលចំពោះខ្លួនឯង ដែលវាមិនធ្វើឱ្យនាងមានអារម្មណ៍សម្ពាធ ឬតានតឹងខ្លាំង។

៣. អាចផ្តោតលើអាជីពបានល្អ

ពេលកំពុងភ្ជាប់ចំណងស្នេហ៍ អាចថានារីខ្លះ ខ្វះពេលបែងចែករវាងការងារនិងស្នេហាឲ្យដាច់ស្រេច។ រឿងសំខាន់មួយទៀត ក្រោយទំនាក់ទំនងបែកបាក់ មនុស្សស្រីភាគច្រើនតែងបោះបង់ក្តីសង្ឃឹម និងសុបិនរបស់ខ្លួន ប្រហែលមកពីនាងគ្មានចិត្តតស៊ូ ព្រោះឈឺចិត្តពេក។

យ៉ាណាមិញ ​ចំពោះអ្នកនៅលីវ មិនចាំបាច់ខ្វល់ខ្វាយនូវរឿងទាំងនេះទេ។ បើនាងមានមហិច្ឆិតា នាងអាចផ្តោតអារម្មណ៍បានកាន់តែប្រសើរក្នុងការសម្រេចគោលដៅទាំងនោះ។ ភាពនៅលីវ អាចធ្វើឲ្យនាងទទួលបានជោគជ័យលើអាជីព ជាជាងមានគូក៏ថាបាន។

៤. មានពេលសម្រាប់រឹតចំណងទំនាក់ទំនងផ្សេងទៀត

ស្ថិតក្នុងទំនាក់ទំនងស្នេហា មនុស្សស្រីជាច្រើនគ្មានសេរីគ្រប់គ្រាន់សម្រាប់ខ្លួនឯងទេ! នាងចំណាយពេលជាមួយដៃគូច្រើន ស្ទើរតែមិនមានពេលជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ដែលទីបំផុតនាងត្រូវឃ្លាតឆ្ងាយពីពួកគេ។

ប៉ុន្តែពេលនៅម្នាក់ឯង នាងមានពេលវេលា ដើម្បីចំណាយជាមួយមនុស្សជាទីស្រឡាញ់ផ្េងទៀត ឱ្យបានញឹកញាប់ជាងមុន។ នាងអាចផ្សារភ្ជាប់ភាពស្និទ្ធស្នាលបានកាន់តែល្អផងដែរ។

ភាពនៅលីវជាអំណាច ដែលជួយឱ្យនាងអាចធ្វើដំណើរបានកាន់តែច្រើន ហើយចំណាយពេលដើម្បីស្វែងយល់ពីអ្វីៗដែលថ្មីនៅជុំវិញបានកាន់តែទូលាយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មនុស្សស្រីធ្លាប់ជួបព្យុះភ្លៀងរាប់មិនអស់ នឹងបង្រៀនខ្លួនឯងឲ្យរឹងមាំលើរឿងទាំងនេះ

ចុចអាន៖ ៧ យ៉ាងដែលបុរសចង់បានជាងរឿងលើគ្រែ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម