៩សញ្ញាបង្ហាញ​ថា​គេ​លួច​ស្រលាញ់​អ្នក​ តែ​ខំ​​លាក់មិន​ឲ្យ​ដឹង – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

៩សញ្ញាបង្ហាញ​ថា​គេ​លួច​ស្រលាញ់​អ្នក​ តែ​ខំ​​លាក់មិន​ឲ្យ​ដឹង

Published

on

ផ្អែក​លើ​បទ​ពិសោធន៍​នៃ​ការ​សង្កេតឃើញ​ថា មនុស្ស​ជា​ច្រើន​តែង​មាន​មនោសញ្ចេតនា លាក់បាំង ឬជួនកាល​ភាន់​ច្រឡំ​ថា​តើ​មនុស្ស​ដែល​ខ្លួនលួច​ស្រលាញ់​គេតបការ​ចូលចិត្ត​វិញ​អត់? ពេល​ខ្លះ​គេក៏​សួរ​ជា​សំណួរ​មក​កាន់​ខ្លួន​ឯង​ថា “ហេតុអ្វី​បាន​ជា​គាត់​ធ្វើ​ដូច​ មិន​ចូលចិត្ត​ខ្ញុំ?”

យ៉ាងណាក្ដី កាលណាមានពន្លកស្នេហ៍កើតឡើង បុរសឬនារី ច្បាស់ជាមិនលាក់ជិតទេ។ ដូចគ្នានេះ ​បុរស​មួយចំនួនខិតខំ​ប្រឹង​ធ្វើ​ជា​មិន​ចាប់​អារម្មណ៍ ​ឬ​ជួនកាលព្យាយាមជំរុញ​យើង​ចេញ​ឱ្យ​ឆ្ងាយ​ពីគាត់ តែ​ក៏​មាន​សញ្ញា​​ខ្លះ​នឹងបង្ហាញ​ថា ​គាត់​ពិត​ជា​ចាប់​អារម្មណ៍​លើ​យើង ​បើ​ទោះ​បី​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ក៏​ដោយ​ ព្រោះថាមូលហេតុនោះអាចដោយសារ​តែ​គាត់​មិន​ចង់​ឲ្យយើង​ដឹង​ភ្លាមៗក៏ថាបាន។

ខាងក្រោមជាសញ្ញានៃអារម្មណ៍​របស់​បុរស​ដែល​អាច​ចាប់ចិត្តយើង និងព្យាយាមធ្វើ​ដូច​​ធម្មតា​ពេល​នៅ​ក្បែរ​ តែ​អាការៈ​ចូលចិត្ត​គឺ​ដោយ​សម្ងាត់។

១. ភាសា​រាងកាយ

ពេលខ្លះគាត់ធ្វើដូចជាចង់កៀកយើង ឬ តែងលួចសំឡឹងយើងយូរៗ តែពេលភ្នែកយើងគ្រលៀសប៉ះ គាត់ក៏គេចមុខចេញ។ ជួនកាល ធ្វើជាប៉ះ​រាងកាយ​គ្នា​ ទោះបី​គ្រាន់​តែ​ស្រាល​ក៏​ដោយ​ តែ​វា​ជា​ការ​បង្ហាញ​ថា​ គាត់​ចង់​នៅ​ក្បែរ​យើង ជា​ពិសេស​មិន​ចង់​ឲ្យមនុស្ស​ប្រុស​ផ្សេង​ឈរ​ក្បែរ​យើង។

២. សួរសំណួរផ្ទាល់ខ្លួន

ប្រសិន​បើ​គាត់​សួរ​ពី​ទំនាក់ទំនង​ពី​មុន​ឬ​សំណួរ​ផ្ទាល់​ខ្លួន​ណាមួយ គឺគាត់​កំពុង​ព្យាយាម​រកមើល​ថា ​តើ​យើងនៅ​លីវ​ដូច​គាត់​ដែរ​ទេ? នេះ​ជា​ការ​ពិត​ ជា​ពិសេស​ប្រសិន​បើ​ទើប​តែ​បាន​ជួប​គាត់ ​ហើយ​យើងមិន​ទាន់​ស្គាល់​គ្នា​ច្បាស់ ការសួរបែបនេះជាចេតនាស្នេហ៍ប្រាកដណាស់។

៣. ព្យាយាមធ្វើឱ្យយើងចាប់អារម្មណ៍

ជួនកាល គាត់​អាច​​និយាយ​បញ្ឆិតបញ្ឆៀង​ដើម្បី​ធ្វើ​ឱ្យ​យើងចាប់​អារម្មណ៍ ឆ្លើយឆ្លងជាមួយ ​ដូចជា​និយាយ​អំពី​ការងារ​ឡាន​ ផ្ទះ​ និង​របៀប​រស់នៅ​របស់​គាត់ ខណៈយើងមិនបានសួរផង។ គាត់​សង្ឃឹម​ថា​ការ​ធ្វើ​បែបនេះ​នឹង​ធ្វើ​ឱ្យ​យើងចាត់​ទុក​គាត់​ជា​បុរស​ម្នាក់គួរ​ឱ្យ​ចាប់​អារម្មណ៍។

៤. ឆ្លើយតបសាររហ័ស

បុរស​​ដែល​ចូលចិត្ត​យើងពិត​ប្រាកដ​​នឹង​យកលេស​ដើម្បី​បាន​ជជែក​ជា​មួយ​បែប​មិត្តភាព​ ជាពិសេសគាត់ឆ្លើយតប​សារ​ភ្លាមៗ​ ហើយ​​ព្យាយាម​បង្កើត​ការ​សន្ទនា​ក្នុង​សារ​ដើម្បី​បាន​ជជែក​​បាន​កាន់តែយូរ។

៥. តាម​ដាន​យើងលើ​បណ្ដាញ​សង្គម

គាត់រមែង​តាម​ដាន​យើងលើ​បណ្ដាញ​សង្គម​ពី​ការ​បង្ហោះ​ ចូលមើល story មិនឲ្យរំលង ឧស្សាហ៍ comment ហើយតែងតែចុច Like ការបង្ហោះនានា។ល ។

៦. ​មិន​និយាយ​ពី​មនុស្ស​ស្រី​ផ្សេង​ពេល​នៅ​ជាមួយ​យើង

​ពេល​ជជែក​គ្នា​ គាត់​នឹង​មិន​និយាយ​ពី​ស្រី​ផ្សេង​ទាល់តែសោះ ហើយ​ប្រសិន​បើ​យើងព្យាយាម​លើក​វា​ឡើង​ គាត់​នឹង​បង្វែរ​សំណួរ​វិញ។ គាត់​ចង់​ឱ្យ​យើងដឹង​ថា ​គាត់​នៅ​តែ​នៅ​លីវ​ ហើយ​គាត់​មិន​ត្រូវ​បាន​ចង​ភ្ជាប់​ជាមួយ​នរណា​ម្នាក់​ផ្សេង​ឡើយ។

៧. សម្គាល់នៅពេលយើងផ្លាស់ប្តូររូបរាង

រាល់ពេលយើងប្រែប្រួលរូបរាង ឬប្ដូររបៀបតែងខ្លួន គាត់ជាមនុស្សទីមួយសម្គាល់ដឹង និងតែងតែសរសើរ ទោះបីយើងមិនស្អាតក៏ដោយ។ នេះ​មាន​ន័យ​ថា​ គាត់​យកចិត្តទុកដាក់​លើ​រូបរាង​របស់​យើង ​ហើយ​គាត់​ចាត់ទុកយើងជា​មនុស្ស​ដែល​ទាក់ទាញ​សម្រាប់​គាត់បំផុត។

៨. ព្យាយាមញ៉ោះយើង

ការ​លេង​សើច​ជា​វិធី​មួយ​ដែល​ងាយ​បង្ហាញ​សេចក្ដី​ស្រឡាញ់របស់បុរស​ចំពោះ​នារីម្នាក់​ដែលខ្លួនពេញចិត្ត។ ការដែលបុរសបង្ហាញភាព​រញ៉េរញ៉ៃ​ជុំវិញ​ខ្លួន​យើង គឺគាត់​ចង់​បង្ហាញ​ថា​ យើង​គួរ​ឲ្យស្រលាញ់​កម្រិត​ណា​ចំពោះ​គាត់។

៩ .ឆ្លៀតពេលឲ្យយើង

ប្រសិន​បើ​បុរស​ម្នាក់​នោះ​ពិតជា​ស្រលាញ់​យើងពិត​ប្រាកដ​មែន ​គាត់​នឹង​ឆ្លៀត​ពេល​សម្រាប់យើង ដោយ​ការ​ដើរ​លេង​ជា​មួយ​គ្នា ជួបគ្នាផឹកកាហ្វេ ​ឬជជែកលេងពេលយើងអផ្សុក។ នេះ​ក៏​ជា​សញ្ញា​បង្ហាញ​ថា​គាត់​មាន​អារម្មណ៍​ល្អ​ពេល​នៅ​ក្បែរ​យើង ហើយ​គាត់​ក៏​ចង់​ស្គាល់​យើងឲ្យកាន់​តែ​ស៊ីជម្រៅ​ជាង​នេះ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

ចុចអាន៖ អ្នកមាន​ជំងឺ​ផ្លូវ​ចិត្ត មានស្នេហា​ដូច​មនុស្ស​ទូទៅ​ដែរ​ទេ?​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ1 hour ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ2 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ3 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

ព័ត៌មានជាតិ3 hours ago

​ក្រសួង​អប់រំ ស្នើ​សុំ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិប​ហាត់​ប្រាណ​ កីឡា​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services