KPT+
៨ ទីតាំង ចែកកាតចាក់វ៉ាក់សាំងឥតគិតលុយ សម្រាប់អ្នកមិនទាន់បាន
សម្រាប់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី២រួចរាល់ តែមិនទាន់ទទួលបានប័ណ្ណចាក់វ៉ាក់សាំង អាចទៅទទួលប័ណ្ណរបស់ខ្លួនចាប់ពីពេលនេះតទៅ នៅតាមបណ្ដាខណ្ឌទាំង ៦ (៨ទីតាំង) ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។

ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ក្រសួងការពារជាតិនឹងចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ នៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងនៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋមកទំនាក់ទំនងទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលបានវ៉ាក់សាំងកូវីដ-១៩ដូសទី២រួចហើយ អាចមកទំនាក់ទំនងជាមួយក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារនាយទាហាន នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដោយភ្ជាប់មកជាមួយលិខិតចាក់វ៉ាក់សាំងកូវីដ-១៩ ផ្ទាល់ខ្លួន ដើម្បីទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយឥតបង់ប្រាក់។
ប្រជាពលរដ្ឋអាចមកទំនាក់ទំនងទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមការងារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារនាយទាហាននៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នូវរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ១១:០០ ព្រឹក និងរសៀលចាប់ម៉ោង ១:៣០ ដល់ម៉ោង ៥:០០ នាទីល្ងាច និងតាមរយៈទូរសព្ទទំនាក់ទំនងនៅតាមមូលដ្ឋានខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម។



អត្ថបទ៖ សន្យា
ចុចអាន៖ បង្ហោះបណ្ណចាក់វ៉ាក់សាំងដូសជំរុញព្រោងព្រាតលើហ្វេសប៊ុក មានដឹងគុណវិបត្តិឬនៅ?

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?