Connect with us

KPT+

កំពុងគាបធ្មេញ តិចច្រឡំធ្វើរឿងអស់នេះ យ៉ាប់ហើយ!

បានផុស

នៅ

សម័យ​នេះ ការ​ពត់​ធ្មេញ​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​វា​ផ្តល់​ផល​ពិបាក​មិន​តិច​ទេ​ ចំពោះ​អ្នក​ដែល​គាប។ មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​វេជ្ជបណ្ឌិត​ជំនាញ​កៀប​ធ្មេញ ក៏​ដូច​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​កៀប​ធ្មេញ ហាម​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​ពេល​កំពុង​កៀប​ធ្មេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ញាំ​អាហារ​រឹងៗ

វេជ្ជបណ្ឌិត​ឯកទេស​មាត់​ធ្មេញ នៃ​មន្ទីរពេទ្យ​ឯកជន​ព្យាបាល​ធ្មេញ រៀល​ធីស បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ពត់​ធ្មេញ មិន​ត្រូវ​ភ្លេច​ខ្លួន ហើយ​ទៅ​ញាំ​អាហារ​រឹងៗ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​លួស​គាប​ធ្មេញ​បាក់ ឬ​របូត​ដង្កៀប​គាប​ធ្មេញ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ បើ​ធ្ងន់​ធ្ងរ​អាច​បណ្តាល​ឲ្យ​បាក់​ធ្មេញ​ផង​ក៏​មាន។

២.ទំពា​ស្ករ​កៅស៊ូ

និស្សិត​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៃ​សាកល​វិទ្យាល័យ Zaman ប្រាប់​ថា នៅ​ពេល​ដែល​ទំពា​ស្ករ​កៅ​ស៊ូ វា​នឹង​ស្អិត​ជាប់​ធ្មេញ មាន​ន័យ​ថា វា​ក៏​ស្អិត​ជាប់​នឹង​ដង្កៀប ឬ​លួស​ដែល​គាបធ្មេញ​ផង​ដែរ។ ការ​ទំពា​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​របូត​ដង្កៀប ឬ​អាច​ប៉ះពាល់​ដល់​ទម្រង់​ធ្មេញ​ដែល​កំពុង​កៀប​តម្រង់​ឲ្យ​ស្អាត។

៣.ដួល ឬបុក​ចំធ្មេញ

យុវជន វីរៈ សីហរាជ ធ្លាប់​ជា​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​ការ​គាបធ្មេញ បាន​ពន្យល់​ពី​បញ្ហា​នេះ​ថា ជា​ទូទៅ បញ្ហា​នេះ​មិន​អាច​កើត​ឡើង​បាន​ដោយ​ចេតនា​ទេ ប៉ុន្តែ​បើ​ជួប​ហេតុ​ការណ៍​ណា​មួយ​គឺ​មិន​ត្រូវ​ឲ្យ​ប៉ះ​ពាល់​ដល់​ធ្មេញ​ឡើយ ព្រោះ​កាលណា​បើ​ធ្មេញ​បុក​នឹង​អ្វី​ម៉្យាង វា​អាច​បណ្តាល​ឲ្យ​បាក់​ធ្មេញ ពេល​ខ្លះ​វា​អាច​បាក់​ទាំង​អស់​តែ​ម្តង ដោយ​សារ​តែ​ធ្មេញ​គាបជាប់​គ្នា។

៤. ប្រើ​ប្រាស់​ធ្មេញ​ជា​ឧបករណ៍

វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ព្យាបាល​ធ្មេញ រៀលធីសដដែល ​បាន​បញ្ជាក់​ថា ពេល​ខ្លះ​វា​ជា​ទម្លាប់​មួយ​ដែល​យើង​ប្រើ​ប្រាស់​ធ្មេញ សម្រាប់​ជា​ឧបករណ៍​បើក ឬ​ហែក​អ្វី​មួយ តែ​ទម្លាប់​នេះ​មិនត្រូវ​ធ្វើ​បាន​ទេ នៅ​ពេល​ដែល​កំពុង​គាប​ធ្មេញ។ដូច​នឹង​បញ្ហា​ផ្សេង​ទៀត​ដែរ វា​អាច​បណ្តាល​ឲ្យ​របូត​ដង្កៀប ឬ​លួស​គាបធ្មេញ ឬ​បណ្តាល​ឲ្យ​បាក់ធ្មេញ​ក៏​ថា​បាន។

ម៉្យាង​វិញ​ទៀត ការ​គាប​ធ្មេញ​ទាមទារ​ឲ្យ​មាន​អនាម័យ​មាត់​ល្អ ដូចនេះ​មិន​ត្រូវ​ភ្លេច​សម្អាត​មាត់​ធ្មេញ​រៀង​រាល់​ពេល​ញាំ​ចំណី​អាហារ​រួច​ទេ វា​មិន​បណ្តាល​ឲ្យ​ខូច​លួស ឬ​ដង្កៀប​គាប​ធ្មេញ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ធ្មេញ​ពុក ឬ​ដង្កូវ​ស៊ី​ធ្មេញ​បាន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង

ចុចអាន៖បង្ការបាត់បង់សាច់ដុំនៅវ័យចំណាស់ ​អនុវត្តតិចនិកទាំង ៦​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម