សុខភាព
បង្ការបាត់បង់សាច់ដុំនៅវ័យចំណាស់ អនុវត្តតិចនិកទាំង ៦នេះ
នៅពេលយើងមានវ័យកាន់តែច្រើន កំហាប់ឆ្អឹង ក៏ដូចជាម៉ាសសាច់ដុំនឹងមានការថយចុះ។ ជាក់ស្ដែង ការថយចុះសាច់ដុំជាប់ឆ្អឹងនេះ ហៅថាជំងឺបាត់បង់សាច់ដុំ ហើយវាកើតឡើងចំពោះមនុស្សគ្រប់រូបនៅគ្រប់ពេលវេលាទាំងអស់។ ជំងឺបាត់បង់សាច់ដុំអាចនាំឲ្យមានភាពទន់ខ្សោយ និងបង្កើនហានិភ័យនៃការដួល និងបាត់បង់លទ្ធភាពធ្វើការងារផ្សេងៗ។

យ៉ាងណាមិញ ការផ្លាស់ប្ដូររបបអាហារ និងបែបបទរស់នៅសាមញ្ញមួយចំនួន អាចការពារការបាត់បង់សាច់ដុំបានយ៉ាងមានប្រសិទ្ធភាពនៅពេលដែលយើងមានវ័យកាន់តែចាស់។
១. ញ៉ាំអាហារសំបូរជាតិប្រូតេអ៊ីន
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា ជាទូទៅមនុស្សពេញវ័យបានបាត់បង់ម៉ាសសាច់ដុំប្រហែល៨%ជារៀងរាល់១០ឆ្នាំម្ដង ក្រោយអាយុ៤០ឆ្នាំ។ មូលហេតុចម្បងមួយនៃការបាត់បង់ម៉ាសសាច់ដុំនេះ គឺបណ្ដាលមកពីការញ៉ាំកាឡូរី ប្រូតេអ៊ីន និងអាស៊ីដអាមីណូមិនគ្រប់គ្រាន់។ សម្រាប់អ្នកដែលញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនច្រើន អាចបង្កើនការសំយោគប្រូតេអ៊ីនសាច់ដុំ ជាដំណើរការដែលកោសិកាប្រើប្រូតេអ៊ីន ដើម្បីបង្កើតសាច់ដុំឲ្យបានច្រើន។ អាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីនរួមមានស៊ុត សាច់មាន់ ត្រី និងពពួកអាហារផ្សំពីទឹកដោះគោ។
២. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណទម្រង់ជំនួយដល់បេះដូង និងការលើកទម្ងន់ មានសារសំខាន់ណាស់ ពីព្រោះវាធ្វើឲ្យរាងកាយសកម្ម និងផ្ដល់សញ្ញាដល់សាច់ដុំឲ្យមានការលូតលាស់។ ដូចនេះ ចូរជ្រើសរើសលំហាត់ប្រាណដែលស័ក្ដិសម និងចំណាយពេលប្រហែល១៥០នាទី ទៅ ៣០០នាទីក្នុងមួយសប្ដាហ៍ បន្ថែមពីលើការលើកទម្ងន់ចំនួន៣ដងក្នុងសប្ដាហ៍ ដើម្បីបង្កើតសាច់ដុំ និងពង្រឹងកម្លាំង។
៣. គេងឲ្យបានគ្រប់គ្រាន់
បន្ទាប់ពីហាត់ប្រាណរួច រាងកាយយើងត្រូវការពេលវេលាដើម្បីបង្កើនថាមពលឡើងវិញ តាមរយៈការគេង។ ហេតុនេះហើយ គ្នាយើងគប្បីគេងយ៉ាងហោចណាស់ឲ្យបាន៧ទៅ៩ម៉ោងក្នុងមួយយប់។
៤. បន្តញ៉ាំកាបូអ៊ីដ្រាត
ប្រសិនបើយើងមិនញ៉ាំកាបូអ៊ីដ្រាតទេនោះ យើងនឹងមានអារម្មណ៍ថាខ្សោយថាមពលជាញឹកញាប់ព្រមទាំងមិនមានកម្លាំងក្នុងការលើកទម្ងន់ ក៏ដូចជាបង្កើតម៉ាសសាច់ដុំឡើយ។
ជំនួសឲ្យការញ៉ាំគ្រាប់ធញ្ញជាតិចម្រាញ់ ដែលខ្វះវីតាមីន និងជាតិសរសៃ ព្រមទាំងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ចូរញ៉ាំពពួកគ្រាប់ធញ្ញជាតិទាំងមូល ដំឡូងជ្វា សណ្ដែក និងផ្លែឈើជាដើម។ បន្ថែមពីនេះ ចូរញ៉ាំប្រូតេអ៊ីន និងកាបូអ៊ីដ្រាតមុន និងក្រោយពេលធ្វើលំហាត់ប្រាណ ដើម្បីជួយបង្កើតសាច់ដុំ។
៥. បំពេញវីតាមីនDឲ្យបានគ្រប់គ្រាន់
កង្វះវីតាមីនD អាចប៉ះពាល់ដល់សមត្ថភាពរាងកាយរបស់យើងក្នុងការបង្កើតសាច់ដុំ។ នៅពេលដែលយើងមានវ័យកាន់តែច្រើន យើងអាចនឹងមានបញ្ហាកង្វះវីតាមីនមួយប្រភេទនេះ។ ហេតុនេះហើយ ដើម្បីបំពេញបន្ថែមវីតាមីនD យើងគួរញ៉ាំទឹកដោះគោមានបន្ថែមវីតាមីន និងរ៉ែ ទឹកក្រូច ត្រីដែលមានជាតិខ្លាញ់ដូចជាត្រីសាម៉ុន ថ្លើមគោ ឬស៊ុតលឿង។

៦. កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ជាមួយគ្នានេះដែរ ការញ៉ាំគ្រឿងស្រវឹងអាចធ្វើឲ្យយើងខ្វះជាតិទឹក ជាលទ្ធផល វាអាចប៉ះពាល់ដល់មុខងាររបស់សាច់ដុំ។ ដូច្នេះហើយ ស្ត្រីគួរញ៉ាំគ្រឿងស្រវឹងត្រឹមតែ១កែវក្នុងមួយថ្ងៃ រីឯបុរសគប្បីញ៉ាំត្រឹមតែ២កែវក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ៕
ចុចអាន៖មើលឲ្យហើយ! ពេលចាស់ទៅ ក្នុងខ្លួន យើងប្រែប្រួលម៉េចខ្លះ?
ចុចអាន៖ស្នាមជ្រួញនៅលើត្រចៀក ជាសញ្ញាហានិភ័យ ទាក់ទងនឹងជំងឺគ្រោះថ្នាក់មិនគួរប្រហែស
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


