Connect with us

KPT+

ចៀសវាង​ស្ដាយក្រោយ ស្រី​ៗគួរ​ធ្វើ​រឿង ៧យ៉ាង​នេះឲ្យ​ហើយ មុនពេលរៀបការ

បានផុស

នៅ

សម្រាប់ស្ត្រីជាច្រើន អាពាហ៍ពិពាហ៍គឺជាចំណងមួយដែលហាក់បីដូចបំបិទសិទ្ធិពួកគេស្ទើរទាំងស្រុង។ វាជាព្រឹត្តិការណ៍ដែលផ្លាស់ប្តូរជីវិតពីភាពនៅលីវទៅជាជីវិតគូ ស្របពេលស្រីៗច្រើនគ្នាមានភាពស្ដាយក្រោយ ព្រោះមិនបានធ្វើរឿងខ្លះកាលមិនទាន់ជាប់ចំណងអាពាហ៍ពិពាហ៍។ យ៉ាងណានារីៗគួរបានធ្វើរឿង ៧យ៉ាងខាងក្រោមនេះសិន មុនពេលដែលលជីវិតនៅលីវត្រូបានបញ្ចប់។

១. ធ្វើការណាត់ជួប និងបង្កើតទំនាក់ទំនង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីគ្រប់រូបមិនគួរខ្លាចក្នុងការកសាងទំនាក់ទំនងស្នេហាជាមួយបុរស ឬខា្លចក្រែងក្នុងណាត់ជួបនោះទេ។ វាជារឿងល្អទៅវិញទេដែលអ្នកហ៊ានសាងទំនាក់ទំនងជាមួយបុរស ព្រោះយ៉ាងហោចណាស់អ្នកអាចស្គាល់ពីចរិតលក្ខណៈរបស់ប្រុសៗដែលមិនមែនជាគូ ឬអ្នកអាចជួបជាមួយបុរសដែលជាអនាគតស្វាមីរបស់អ្នកក៏ថាបាន។

២. រៀន​រស់នៅដោយខ្លួនឯង

ការរស់នៅតែម្នាក់ឯងបង្រៀនអ្នកនូវអ្វីៗជាច្រើន។ អ្នកអាចរៀនពីឯករាជ្យភាពផ្នែកហិរញ្ញវត្ថុនិងផ្លូវអារម្មណ៍។​ ការដែលហ៊ានប្រឈមនឹងជីវិតនៅតែឯង វាបង្ហាញថា អ្នកជាមនុស្សរឹងមាំគ្រប់គ្រាន់។ បើសិនអ្នកជាមនុស្សចូលចិត្តមានគ្នាជជែកឬមានគ្នាសម្រាប់ជួយទុក្ខធុរៈ អាចនៅជាមួយមិត្តភក្តិក៏ល្អដែរ។

៣. មានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ

មិនថាអ្នកមានអាជីពរឺក៏មានប្រាក់ខែខ្ពស់នោះទេ ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុមានន័យថា អ្នកនឹងគ្មានបញ្ហាទេ ទោះមិនបានរៀបការក៏ដោយ ។ ការដែលមានជំហរដោយខ្លួនឯងនឹងមិនធ្វើឲ្យអ្នកជួបការលំបាកទេ បើអ្នកគ្មាននរណាជាគូជីវិត។ កាលណាអ្នកមានឯករាជ្យភាពលើលុយកាក់ ទោះថ្ងៃក្រោយទៅអ្នករៀបការឬលែងលះគ្នា វានឹងមិនមានបញ្ហាសម្រាប់អ្នកឡើយ។

៤. ធ្វើដំណើរកម្សាន្ត

ប្រសិនបើអ្នកមិនទាន់បានមើលសម្រស់ពិភពលោកដ៏ស្រស់ស្អាតនេះទេ អ្នកគួរចាប់ផ្ដើមចេញក្រៅដើម្បីទស្សនាហើយ។ អ្នកអាចគិតថា អ្នកនឹងធ្វើដំណើរកម្សាន្ដជាមួយស្វាមីក៏បាននៅពេលរៀបការរួច។ ប៉ុន្តែវាមិនដូចគ្នានោះទេ រវាងដំណើរកម្សាន្តទោល ឬជាមួយមិត្តភក្ដិ និងដំណើរកម្សាន្តបែបគ្រួសារ។ នៅពេលអ្នករៀបការរួច ការធ្វើដំណើរជាមួយដៃគូនឹងខុសគ្នា ហើយកន្លែងដែលអ្នកទៅដើរលេងត្រូវសម្រេចចិត្តជ្រើសរើសជាមួយស្វាមី។

៥. ធ្វើអ្វីដែលជាចំណូលចិត្តផ្ទាល់ខ្លួន

ចំណង់ចំណូលចិត្តជាអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។​ ដូច្នេះបើអ្នកចូលចិត្តអ្វី សូមធ្វើវាចុះ! មិនថាវាជាដំណើរទេសចរ ការអានសៀវភៅ ដើរទិញឥវ៉ាន់ គូររូប ផាត់រូប លេងតន្ត្រី ហាត់យូហ្គា ឬការធ្វើសមាធិនោះទេ ចូរធ្វើវាដើម្បីបង្ហាញពីខ្លួនអ្នក និងបន្ធូរភាពតានតឹងឬស្ត្រេសនៅក្នុងជីវិត។ សកម្មភាពទាំងនេះជួយឱ្យអ្នកក្លាយជាប្រពន្ធដែលផ្ដល់សុភមង្គលដល់ស្វាមី ព្រោះថាអ្នកជាមនុស្សស្រីដែលតែងតែមានអារម្មណ៍ល្អ។

៦. បង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃជានិច្ច

វាជាការសំខាន់ណាស់ក្នុងការថែរក្សាទំនាក់ទំនងជាមួយមិត្តល្អៗរបស់អ្នកជានិច្ច ។ ទោះបីថ្ងៃក្រោយអ្នករៀបការហើយក៏ដោយ ក៏មិនគួរផ្ដាច់ខ្លួនពីពួកគេឡើយ។ ទម្លាប់ណាត់ជួបមិត្តភក្ដិម្តងឬពីរដងក្នុងមួយខែ ឬធ្វើដំណើរកម្សាន្តដើម្បីបង្កើតអនុស្សាវរីយ៍ជាមួយគ្នា។

៧. ឈប់ចែកចាយរឿងផ្ទាល់ខ្លួនជាមួយអ្នកដទៃ

ការនិយាយប្រាប់នរណាម្នាក់នូវរឿងរ៉ាវផ្ទាល់ខ្លួន វាមិនមែនជារឿងមិនល្អឡើយ។ ប៉ុន្តែរឿងដែលអ្នកត្រូវប្រុងប្រយ័ត្ន គឺចែកចាយប្រាប់អ្នកដែលមិនមែនជាមនុស្សស្និទ្ធស្នាល ឬមនុស្សដែលមិនគួរទុកចិត្ត ជាពិសេសមនុស្សដែលចូលចិត្តចែកចាយរឿងរបស់យើងប្រាប់គ្រប់គ្នាដែលគេជួប៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

ចុចអាន៖ ហេតុអ្វីមនុស្សស្រីខ្លះ មិនអាចរកបានបុរសល្អ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម