Connect with us

KPT+

ស្គាល់ឬនៅ ប្រវត្តិបុរសខ្លាំងខាងវិនិយោគលើជំនួញ Warren Buffett​ ល្បីលើ​ពិភពលោក

បានផុស

នៅ

ត្រូវបានគេស្គាល់ថាជា “Oracle of Omaha”លោក Warren Buffett គឺជាអ្នកជំនាញខាងវិនិយោគ ហើយជាអ្នកជំនួញដែលមានបំផុត ​និងគួរឲ្យគោរព​មួយ​រូប​នៅ​ ក្នុង​ពិភពលោក នេះ​បើ​យោង​តាម​សារព័ត៌មាន Bloomberg បាន​បញ្ជាក់​ដូច្នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ Warren Buffett ជា​នរណា?

Warren Buffett បាន​បង្ហាញ​សមត្ថភាព​អាជីវកម្ម​ដ៏​ប៉ិនប្រសប់​តាំង​ពី​ក្មេង។ គាត់​បាន​បង្កើត​ក្រុមហ៊ុន Buffett Partnership Ltd. ក្នុង​ឆ្នាំ ១៩៥៦ ហើយ​នៅ​ ឆ្នាំ ១៩៦៥ គាត់​បាន​កាន់កាប់ Berkshire Hathaway ។ ដោយ​មើល​ការ​ខុសត្រូវ​លើ​ការ​រីកចម្រើន ​នៃ​ក្រុមហ៊ុន​ដែល​មាន​ការ​កាន់កាប់​នៅ ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ធានារ៉ាប់រង ថាមពល និង​ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ។ Buffett បាន​ក្លាយ​ជា​បុរស​មាន​បំផុត​ម្នាក់​របស់​ពិភពលោក និង​ជា​សប្បុរសជន​ដ៏​ល្បី​ម្នាក់ នេះ​បើ​យោង​តាម​ជីវប្រវត្តិ​របស់​លោក។

Warren Edward Buffett កើត​នៅ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៣០ នៅ Omaha រដ្ឋ Nebraska។ ឪពុក​របស់ Buffett គឺលោក Howard បាន​ធ្វើការជាឈ្មួញកណ្តាលភាគហ៊ុន និង​បម្រើការ​ជា​សមាជិក​សភាសហ​រដ្ឋ​អាមេរិក។ រី​ឯ​ម្ដាយ​ឈ្មោះ Leila Stahl Buffett គឺ​ជា​មេ​ផ្ទះ។ លោក Buffett ជា​កូន​ទីពីរ ​ក្នុង​ចំណោម​បងប្អូន​បី​នាក់ និង​ជា​កូន​ប្រុស​តែ​មួយ​ក្នុង​គ្រួសារ។

គាត់​បាន​បង្ហាញ​ពី​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​អាជីវកម្ម​តាំង​ពី​ក្មេង​របស់​គាត់៖ មិត្តភ័ក្ដិ និង​អ្នក​ស្គាល់​គ្នា​បាន​និយាយ​ថា ក្មេង​នោះ​ជា​ក្មេង​ពូកែ​គណិតវិទ្យា ដែល​អាច​បន្ថែម​លេខ​ខ្ទង់​ធំៗ​បាន​រហ័ស​ខុស​ពី​មនុស្ស​ធម្មតា ដែល​នេះ​គឺ​ជា​ទេពកោសល្យ​ ដែល​គាត់​បាន​បង្ហាញ​ចេញ​ពី​ក្នុង​ខ្លួន​មក។

ជីវិត​គ្រួសារ​របស់​លោក

លោក​មានប្រពន្ធ ២ នាក់គឺ Susan Buffett និងលោកស្រី Astrid Menks Susan Buffett ។ ភរិយាដើម​របស់លោក Buffett គឺជា​នាយក​ក្រុមហ៊ុន Berkshire Hathaway Inc ។ នាង​មាន​ភាព​សកម្ម​ជាមួយ​នឹង​បុព្វហេតុ​សង្គម និង​បាន​សម្ដែង​ជា​ច្រើន ​ក្នុងនាម​ជា​អ្នក​ចម្រៀង​នៅ​ញូវយ៉ក។ ក្នុងអំឡុងពេល​សមាគម​ជាមួយ​ក្រុមហ៊ុន នាង​បាន​ចូលរួម​ចំណែក​រាប់​លាន​ដុល្លារ ​ក្នុង​ទម្រង់​ជា​សប្បុរសធម៌​ ដល់​វិទ្យាស្ថាន​អប់រំ និង​អង្គការ​ផ្សេងៗ​ទៀត។ នាង​បាន​កើត​ជំងឺ​មហារីក​មាត់ ហើយ​​នៅ​អាយុ ៧២ ឆ្នាំ នាង​បាន​ទទួល​មរណភាព ​ដោយសារ​ការ​ធ្លាក់​ឈាម​។ ក្រោយមក​ក៏​លេច​មុខ Astrid Menks Astrid Menks ភរិយា​ថ្មី​ និង​បាន​រៀបការ​ជាមួយ Buffett ក្នុង​ឆ្នាំ ២០០៤ បន្ទាប់ពី​ការ​ស្លាប់​របស់ Susan ។

អាជីព​របស់ Warren Buffett

នៅ​ ឆ្នាំ ១៩៤៩ គាត់​បាន​ចូលរៀន​នៅ​សកលវិទ្យាល័យ Columbia ហើយ​រៀន​ពី Benjamin Graham ។ គាត់​សុខចិត្ត​ធ្វើ​ការ​ឲ្យ Benjamin Graham ដោយ​មិន​គិតថ្លៃ ។ នៅ​ឆ្នាំ ១៩៥៩ Buffett ត្រូវ​បាន​ណែនាំ​ឲ្យ Charlie Munger ដោយ​មិត្ត​របស់​គាត់​ឈ្មោះ Edwin Davis នៅ​ អាហារ​ពេល​ល្ងាច​មួយ។ Charlie Munger ក្រោយ​មក​ក្លាយ​ជា​អនុប្រធាន​ក្រុមហ៊ុន Berkshire Hathaway ។ Munger ណែនាំ​លោក Buffett ទៅ ​កាន់​លោក Harry Bottle នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Dempster ដែល​បាន​កាត់បន្ថយ​ការ​ចំណាយ បញ្ឈប់​បុគ្គលិក និង​បង្វែរ Dempster ដើម្បី​បង្កើត​សាច់​ប្រាក់។ នៅ​ ពេលនេះ លោក Buffett បាន​កត់សម្គាល់​ឃើញ​ថា Berkshire Hathaway លក់​ក្នុង​តម្លៃ ៨ ដុល្លារ​ក្នុង​មួយ​ហ៊ុន ហើយ​ចាប់ផ្ដើម​ទិញ​យ៉ាង​គឃ្លើន។

នៅ​ ឆ្នាំ ១៩៦៣ ភាព​ជា​ដៃគូ Buffett ក្លាយ​ជា​ម្ចាស់ភាគហ៊ុនធំ​ជាង​គេ​តែ​មួយ​គត់​របស់ Berkshire Hathaway ។ នៅ​ ឆ្នាំ ១៩៦៧ ក្រុមហ៊ុន Buffett Partnership ឥឡូវនេះ​កាន់កាប់ ៥៩៥ភាគរយ នៃ Berkshire Hathaway ។ ក្រុមហ៊ុន Berkshire Hathaway បាន​បង់​ភាគ​លាភ​ចំនួន ១០សេន។ នេះ​គឺ​ជា​ភាគ​លាភ​ដំបូង និង​តែ​មួយ​គត់​ដែល​ខ្លួន​បាន​បង់​មិន​ធ្លាប់​មាន។ នៅ​ ឆ្នាំ ១៩៧៦ ក្រុមហ៊ុន Berkshire វិនិយោគ ៤ លាន​ដុល្លារ​នៅ​ក្នុង GEICO (ការធានារ៉ាប់រង) នៅ​ ពេល​ដែល​តម្លៃ​ភាគហ៊ុន​របស់​វា​ខ្ពស់​ជាង ២ដុល្លារ។ Buffett បន្ត​វិនិយោគ​នៅ GEICO រហូតដល់ឆ្នាំ ១៩៩៦ នៅ​ ពេល​ដែល Berkshire ទិញ​យក​ក្រុមហ៊ុន។ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Berkshire ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាតិ​អគ្គិភ័យ និង​សមុទ្រ ទិញ​ក្រុមហ៊ុន Central Fire & Casualty និង​ក្រុមហ៊ុន​ធានារ៉ាប់រង Cypress ។

នៅ​ឆ្នាំ ១៩៨៥ Buffett បាន​បិទ​អាជីវកម្ម​វាយនភ័ណ្ឌ​របស់ Berkshire Hathaway ។ នៅឆ្នាំ ២០០០ Buffett នៅ​តែ​រឹងមាំ និងតាំងជំហរជានិច្ចក្នុងការដើរទៅ មុខ។ Buffett ត្រូវ​បាន​តែងតាំង​ជា​អ្នក​គ្រប់គ្រង​លុយ​កំពូល​នៃ​សតវត្ស​ទី ២០ នៅក្នុងការស្ទង់មតិដោយ Carson Group នាំមុខ Peter Lynch និង John Templeton ។

ក្នុង​ឆ្នាំ ២០០៧ នៅ​ ក្នុង​លិខិត​មួយ​ ទៅ​ កាន់​ម្ចាស់ភាគហ៊ុន លោក Buffett ប្រកាស​ថា ​គាត់​កំពុង​ស្វែងរក​អ្នក​ស្នង​តំណែង​វ័យក្មេង ឬ​ប្រហែល​ជា​អ្នក​ស្នង​តំណែង​ ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន Berkshire ។ ចាប់​ពី​ឆ្នាំ ២០១៤ នៅ ពេលដែល Berkshire បន្ត​ប្រមូល​សាច់ប្រាក់​កាន់​តែ​ច្រើនរហូតមកដល់បច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលមហាសេដ្ឋី ១០ រូប មានប្រាក់វាល់លាន តែប្រើជីវិតរស់នៅសាមញ្ញខ្លាំង ស្ទើរមិនជឿ

ចុចអាន៖ចុងឆ្នាំ ២០២១ មហាសេដ្ឋីទាំង ១០ រូបនេះ ប្រជែងគ្នាបង្ហាញទ្រព្យច្រើនលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម