KPT+
សន្តានមនុស្សរមិលគុណ មើលលើបួនចំណុចធំៗនេះ
មនុស្សរមិលគុណជាពាក្យពេញនិយមក្នុងសង្គមខ្មែរយើង ទោះបីយើងភាគច្រើនប្រកាន់ជំនឿតាមទស្សនវិទ្យាកំពូលនៃព្រះពុទ្ធជាប្រធានក្ដី។
មនុស្សរមិលគុណ បន្សល់ទុកក្នុងសង្គមនូវអារម្មណ៍រាងចាល ការឈឺចាប់ និងការនឿយណាយចំពោះអំពើល្អ លែងចង់បន្តទៅអ្នកណាទៀត ធ្វើឲ្យសង្គមដែលទម្លាប់បរិច្ចាគ ជ្រោមជ្រែង សឹងក្លាយជាសង្គមសក់អ្នកណាក្បាលអ្នកនោះ ដូចក្នុងរបបបីឆ្នាំ៨ខែ ព្រោះការខកចិត្ត។
សម្គាល់បុគ្គលរមិលគុណតាមរយៈ៖
១ កុហកបំភ្លៃអំពីអតីតកាល
មនុស្សនោះបានចេះដឹង បានឱកាស បានមានបានដោយសារបុគ្គលណាម្នាក់ ឬក្រុមណាមួយ ប៉ុន្តែនៅក្នុងការរំលឹករបស់គេ គេរំលងឈ្មោះបុគ្គលទាំងឡាយនោះចោល ព្រោះខ្លាចថាប្រវត្តិពិតនោះមិនជួយឲ្យគេក្លាយជា បុគ្គលដែលជោគជ័យដោយបាតដៃខ្លួនឯងពិតប្រាកដ ខ្លាចមិនបានទទួលការស្ងើចសរសើរ។ ប្រវត្តិពួកគេច្រើនតែបំភ្លៃ ហើយភាគច្រើនរឿងនេះកើតមានលើជំពូកមនុស្សចរិតមិនល្អដែលអាចកុហកសូម្បីតែខ្លួនឯងបាន។
២ រកចំណុចមិនល្អរបស់អ្នកដទៃបំភ្លៃចំណុចខ្សោយខ្លួន
មនុស្សប្រភេទសត្វក្រពើ ជាមនុស្សដែលដល់ត្រើយកាលណា ចង់ខាំឆីទាំងអ្នកជួយខ្លួនទៀតព្រោះសំអាងលេសមិនចេះអស់ ដូចជា «តាឯងចងអញតឹងណាស់!» ពោលគឺមនុស្សប្រភេទនេះតែងមានលេស ក្នុងការទាត់ចោលអំពើល្អរបស់អ្នកជួយ ដោយលើកកំហុសរបស់អ្នកជួយមកជាហេតុ ដើម្បីក្បត់បានតែមួយរំពេចពេលបានដល់គោលដៅ។
៣ លោភលន់
មនុស្សបែបនេះមិនចេះប្រៀបធៀបខ្លួនឯងនឹងអតីតកាលទេ គេប្រៀបខ្លួនគេឲ្យស្មើអ្នកមានគុណ ឬចង់លើស ចង់ប៉ែងទាំងអ្នកដែលធ្លាប់អោនជាជណ្ដើរឲ្យខ្លួនឆ្លងផង។ គេមិនស្គាល់ខ្លួនឯងច្បាស់ ហើយមានគំនិតមហិច្ឆតាស្មានមិនដល់ ព្រោះមនុស្សប៉ិនប្រសប់រកជំនួយដូចគេក៏ប៉ិនខាងតំអូញ និងប៉ិនខាងចង់បាន លោភលន់ដូចគ្នា ព្រោះមនុស្សដែលមានជំនឿលើសមត្ថភាពខ្លួនឯង តែងតែមិនងាយទៅជំពាក់គុណអ្នកណាទទេៗឡើយ។
៤ ស្អប់ពាក្យថា «គុណ»
មនុស្សនេះមិនចូលចិត្តស្ដាប់ការរំលឹកគុណ ហើយយល់ថា អ្នករំលឹកគុណជាមនុស្សធ្វើគុណចង់បានប្រយោជន៍។ មនុស្សនេះមិនចេះជួយអ្នកណា ថែមទាំងមិនជឿថាលោកនេះមានផលតបស្នង អាក្រក់ឬល្អទៀតផង។
ជាចុងក្រោយមនុស្សបែបនេះប្រសិនមានជោគជ័យ ក៏សឹងតែរយៈពេលខ្លី ហើយពេលផុងដួលវិញ គឺដួលខ្លាំងក្រោកលែងបាន ។
គិតតាមវិទ្យាសាស្ត្រ មកតែពីទង្វើគេខ្លួនឯង ដែលចុងក្រោយស្លាប់ព្រោះកាំបិតមុតរបស់ខ្លួន ចំណែកគិតតាមធម៌ គេនោះត្រូវសងបាបត្រួតលើបាបព្រោះគំនិតនិងទង្វើរមិលគុណនេះ។
ប្រែសម្រួល៖ ហាណា
ចុចអាន៖អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថាកូនៗកើតមកនឹងរងជំងឺអ្វីខ្លះដែរ?
ចុចអាន៖វិធីសង្គ្រោះខ្លួនឯងពេលពើបប្រទះឆ្កែកាចឬឆ្កួតតាមផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត