Connect with us

KPT+

មេ​ចុងភៅ​ល្បី​ៗ​លើ​ពិភពលោក​ដែល​មាន​ទ្រព្យសម្បត្តិលំដាប់មហាសេដ្ឋី

បានផុស

នៅ

ធ្លាប់​តែ​បង្ហាញ​មុខ​មហា​សេដ្ឋី​ដែល​មាន​ប្រាក់​រាប់​លាន​ផ្សេងៗ​គ្នា។ ថ្ងៃនេះ​មក​ប្លែក​អារម្មណ៍​​ជាមួយ​​មេ​ចុងភៅ​ល្បី​ៗ​ទូទាំង​ពិភពលោក ​ដែល​មាន​​ទ្រព្យសម្បត្តិ​​លំដាប់មហាសេដ្ឋី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ . Alan Wong

ទ្រព្យសម្បត្តិ​សុទ្ធ ១,១ ពាន់​លាន​ដុល្លារ ​ជា​មេ​ចុងភៅ​និង​ជា​​អ្នកនិពន្ធ​​មាន​រហស្សនាម​ថា “ ឪពុក​នៃ​ម្ហូប​ហា​វ៉ៃ​សម័យ​ទំនើប” លោក​គឺ​ជា​ស្ថាបនិក​ម្នាក់​ក្នុង​ចំណោម​ស្ថាបនិក​ទាំង ១២ នៃ​ចលនា​ម្ហូប​ក្នុង​តំបន់​ហា​វ៉ៃ​ ដែល​បង្ហាញ​ពី​គ្រឿងផ្សំ​ដែល​ដាំដុះ​ក្នុង​ស្រុក​និង​តំបន់​ប៉ាស៊ីហ្វិក។

លោក Wong បើក​ភោជនីយដ្ឋាន​ដំបូង​នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៨០ តែ​ត្រូវ​បាន​បិទ​។ ប៉ុន្តែ​បើក​មកវិញ​នៅ​ទសវត្ស​ឆ្នាំ ១៩៩០ នៅ Oahu ហើយ​បាន​ឈ្នះ​ពានរង្វាន់​ចាប់តាំង​ពី​លោក​បាន​ចម្អិន​ម្ហូប​ឲ្យ​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ នឹង​ត្រូវ​បង្ហាញ​មុខ​ក្នុង​ទស្សនាវដ្ដី Sante ​សម្រាប់​មេ​ចុងភៅ​ខ្លាំង​ក្នុង​ឆ្នាំ ២០០១ ។

២. Jamie Oliver

ទ្រព្យសម្បត្តិ​សុទ្ធ៣០០ លាន​ដុល្លារ​អាមេរិក​ ជា​មេ​ចុងភៅ​ល្បី​ដើម​កំណើត​អង់គ្លេស ​ជា​អ្នកនិពន្ធ និង​ជា​សហគ្រិន​ដែល​ល្បី​ខាង​ម្ហូប​សាមញ្ញ​និងមាន​បុគ្គលិក​លក្ខណៈ​រស់រវើក។

ទោះបីជា​ភោជនីយដ្ឋាន​របស់​លោក​ឈ្មោះ Jamie របស់​អ៊ីតាលី​បាន​ដួល​រលំ​កាល​ពី​ឆ្នាំ​មុន​ក៏ដោយ ​ក៏​មេ​ចុងភៅ​រូប​នេះ​បាន​លក់​សៀវភៅ​ប្រហែល ១៥ លាន​ក្បាល ​និង​ក្លាយ​ជា​អ្នកនិពន្ធ​លក់ដាច់​ជាង​គេ​ទី ២ បន្ទាប់​ពី J.K. Rowling ។

Oliver បាន​ផលិត​រឿង​ភាគ​ទូរទស្សន៍​ជាង ៤០ ហើយ​បាន​ឈ្នះ​ពានរង្វាន់​បាហ្វីនិងអេមមី​ លោក​ថែម​ទាំង​ទទួល​បាន ពានរង្វាន់ MBE ពី​ម្ចាស់ក្សត្រី​ផង​ដែរ។

៣. Gordon Ramsay

ទ្រព្យសម្បត្តិ​សុទ្ធ ២២០ លាន​ដុល្លារ​អាមេរិក​ ជា​មេ​ចុងភៅ​ល្បី​ឈ្មោះ​ជនជាតិ​អង់គ្លេស​។ ​​លោក​ត្រូវ​បាន​គេ​ស្គាល់​កាន់​តែ​ច្បាស់​ក្នុង​កម្មវិធី​ទូរទស្សន៍​ដូចជា ​Masterchef ​អាមេរិច និង​ផ្ទះ​បាយ Hell និង​បាន​ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​កាល​ពី​ពីរ​ឆ្នាំ​មុន​ ដែល​មាន​ឈ្មោះ​ថា One Potato Two Potato។

ទោះបី​ជា​ភោជនីយដ្ឋាន​នៅ​ហុងកុង​របស់​លោក​បាន​បិទទ្វារ​នៅ​ឆ្នាំ​នេះ​ក៏​ដោយ​ ក៏​លោក​នៅ​តែ​មាន​ភោជនីយដ្ឋាន​ច្រើន​ជាង ៥០ កន្លែង​នៅ​ទូទាំង​ពិភពលោក។

៤. Nobu Matsuhisa

ទ្រព្យសម្បត្តិ​សុទ្ធ ២០០ លាន​ដុល្លារ​អាមេរិក​ លោក​ល្បីល្បាញ​ដោយសារ​ការ​និយម​មុខ​ម្ហូប​បែប​ជប៉ុន ប៉េរូ ( Nikkei) ទូទាំង​ពិភពលោក ហើយ​ក៏​ជា​ចុងភៅ​សណ្ឋាគារ​អ្នកនិពន្ធ​តារា​សម្ដែង។

Nobu បាន​​បើកភោជនីយដ្ឋាន​ដំបូង​នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​ឆ្នាំ ១៩៩៣ បន្ទាប់មក​បាន​ពង្រីក​ចំនួន​ជាង ៣២​នៅ​ទូទាំង​ពិភពលោក ​ក៏​ដូចជា​ចាប់​ដៃគូ​អាជីវកម្ម​ជំនួញ​សណ្ឋាគារ​ផ្សេងទៀត។

៥. Thomas Keller

ទ្រព្យសម្បត្តិ​សុទ្ធ ១៣០ លាន​ដុល្លារ​អាមេរិក​ ជា​មេ​ចុងភៅ​ល្បី​ឈ្មោះ​ដើម​កំណើត​អាមេរិក​កាំង​និង​ជា​អ្នក​និពន្ធ។​  ក្រៅពី​បាន​ឈ្នះ​ពាន​រង្វាន់​ឧស្សាហកម្ម​ជាច្រើន​ក្នុង​អាជីព Thomas ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជា​មេ​ចុងភៅ​ឆ្នើម​ នៅ​អាមេរិក​នៅ​ឆ្នាំ ១៩៩៦ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអានព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ជីវិតលោក VLADIMIR PUTIN មុន​និង​ក្រោយ​កាន់​តំណែង​ជា​ប្រធានាធិបតីរុស្ស៊ី

ចុចអាន៖ម្ចាស់ប្រេន CP បើកហាងលក់គ្រាប់ពូជ រហូតក្លាយជាសេដ្ឋី​ស្តុកស្តម្ភកំពូល​ផុតគេនៅថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម