ជីវិតកម្សាន្ដ
ចុងភៅពិភពលោក Gordon Ramsay ស្វាគមន៍កូនទី៦ មកកាន់គ្រួសារ
ចុងភៅលំដាប់ពិភពលោក Gordon Ramsey អាយុ ៥៧ ឆ្នាំ និងភរិយា Tana Ramsey អាយុ ៥០ ឆ្នាំបានស្វាគមន៍កូនប្រុសទីបីនិងកូនទី ៦ របស់ពួកគេទៅកាន់គ្រួសារកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិក។
មេចុងភៅលំដាប់ពិភពលោករូបនេះ បានប្រកាសព័ត៌មាននៅលើ Instagram រួមជាមួយនឹងរូបភាពចំនួនបីសន្លឹករបស់ ដែលជាបណ្តុំនៃសេចក្តីរីករាយចុងក្រោយរបស់ពួកគេ។ ក្នុងនោះលោកបានសរសេរខេបសិនពោរពេញដោយអត្ថន័យថា “ពិតជាកាដូថ្ងៃកំណើតដ៏អស្ចារ្យ សូមស្វាគមន៍ Jesse James Ramsay, 7lbs 10oz whopper! ប្រុស៣ ស្រី៣ នាក់ គ្រប់គ្រាន់ហើយ”។

ទោះយ៉ាងណាក៏ដោយ ចុងភៅល្បីឈ្មោះ Gordon Ramsay ទើបតែប្រារព្ធខួបកំណើតគម្រប់ ៥៧ ឆ្នាំរបស់លោក នៅថ្ងៃទី ០៨ ខែវិច្ឆិកា បីថ្ងៃមុនពេលការមកដល់របស់កូនប្រុសតូច។
នៅក្នុងបទសម្ភាសន៍របស់អត្ថបទ People ភរិយា Tana បាននិយាយថា នាងចង់បានគ្រួសារធំមួយ: “ខ្ញុំជាម្នាក់ក្នុងចំណោមបួននាក់ Gordon ម្នាក់ក្នុងចំណោមបួននាក់ ដូច្នេះវាជាធម្មជាតិទីពីរសម្រាប់ខ្ញុំ” ។
សូមបញ្ចាក់ដែរថា Gordon និង Tana បានរៀបការតាំងពីឆ្នាំ ១៩៩៦ ហើយក៏ជាឪពុកម្តាយរបស់កូនស្រី Megan ដែលមានអាយុ ២៥ ឆ្នាំខណៈដែលកូនភ្លោះ Jack និង Holly អាយុ ២៣ ឆ្នាំ ចំណែកកូនស្រី Matilda អាយុ ២១ឆ្នាំ; និងកូនប្រុស Oscar អាយុ៤ឆ្នាំប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចូលរួមមង្គលការ Mark-Kim ម្ដង Janie តែងខ្លួនសិចស៊ីមួយអស់ដៃ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


