Connect with us

KPT+

មក​ដឹងពី​ប្រភពចំណូល​របស់ Cristiano Ronaldo

បានផុស

នៅ

អ្នក​គាំទ្រ​វិស័យ​បាល់​ទាត់​ប្រាកដ​ជា​ស្គាល់​កីឡាករ Cristiano Ronaldo ដែល​ជា​កីឡាករ​ឆ្នើម​នៅ​ក្នុង​វិស័យ​នោះ។ ទោះ​បី Cristiano Ronaldo មិន​មែន​ជា​អ្នក​មាន​ជាង​គេ​នៅ​លើ​ពិភពលោក​ហើយ​ក៏​មិន​មែន​ជា​តារា​ដែល​រក​ប្រាក់​ចំណូល​បាន​ជាង​គេ​ក៏​ដោយ ​ប៉ុន្តែ​លោក​ជា​មនុស្ស​របស់​មហាជន​ដែល​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រព័ន្ធ​សង្គម Instagram ។

តើ​អ្វី​ដែល​ធ្វើ​ឱ្យ Cristiano Ronaldo ក្លាយ​ជា​អ្នក​មាន?

ប្រាក់​ចំណូល​ពី​វិស័យ​បាល់​ទាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ronaldo dos Santos Aveiro បាន​ចាប់​ផ្ដើម​នៅ​ក្នុង​វិស័យ​បាល់ទាត់​តាំង​តែ​ពី​លោក​នៅ​ក្មេង​នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​ដែល​​មាន​ឱកាស​ចូល​រួម​ការប្រកួត​ជម្រើស​ជាតិ​សម្រាប់​ប្រទេស​នេះ។ Ronaldo បាន​ចូល​រួម​ជា​មួយ​និង ​Manchester United និង​បាន​ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់​ដំបូង​របស់​ក្រុម។ កិច្ច​ព្រមព្រៀង​ដំបូង​របស់​លោកជា​មួយ​ក្រុម Manchester United ត្រូវ​បាន​ប្រកាស​ថា​មាន​ចំនួន ១២,២៥ លាន​ផោន (ប្រហែល ១៥,៦ លាន​ដុល្លារ) ។ លោក​បាន​ចុះ​កុង​ត្រា ៥ ឆ្នាំ​ទៀត​ជា​មួយ​ក្រុម​ក្នុង​តម្លៃ ៣១ លាន​ដុល្លារ។ ក្រោយ​ពី​បញ្ចប់​កុងត្រា​ជា​មួយ Manchester United លោក​ក៏​បាន​បន្ត​ចុះ​កុងត្រា​ជា​មួយ​ Real Madrid ក្នុង​ឆ្នាំ២០០៩ ដោយ​នៅ​ក្នុង​តម្លៃ ១៥០ លាន​ដុល្លារ។ ដោយ​សមត្ថភាព​ក្នុង​ការ​លេង​បាល់ទាត់​​បាន​ធ្វើ​ឱ្យ​លោកទទួល​បាន​ពានរង្វាន់​ជា​ច្រើន ​និង​ជំរុញ​ឱ្យ​ឈ្មោះ​កេរ្តិ៍ឈ្មោះ​លេចធ្លោ​ក្នុង​ចំណោមកីឡាករ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ពិភព​បាល់ទាត់​អន្តរ​ជាតិ។ ក្នុង​ឆ្នាំ​ ២០១៨ ​លោក​បាន​ចេញ​ពី​ក្រុម Real Madrid ទៅ​បន្ត​កុងត្រា​ជា​មួយ​ក្លឹប​អ៊ីតាលី Juventus ក្នុង​តម្លៃ ៤៨៨ លាន​ដុល្លារ​ក្នុង​កិច្ច​សន្យា​រយៈ​ពេល ៤ ឆ្នាំ​ពោល​គឺ​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​បើ​ប្រៀបធៀប​នឹង​អ្វី​ដែល​គាត់​ទទួល​បាន​មុន​ពេល​ចាក​ចេញ​ពី Real Madrid ។ យោង​ទៅ​តាម Forbes Cristiano Ronaldo រក​ប្រាក់​ចំណូល​រហូត​ដល់ ១០៩ លាន​ដុល្លារ​ដែល​ធ្វើ​ឱ្យលោកក្លាយ​ជា​កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់​ទី ២ នៅ​ពី​ក្រោយ​កីឡាករ​បាល់ទាត់ Lionel Messi ។

ប្រាក់​ចំណូល​ពី​ផលិតផល

ភាព​ល្បីល្បាញ​របស់ Cristiano Ronaldo ដែលបានសាង​នៅ​ក្នុង​ក្លឹប Real Madrid បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​ផលិតផល​ជា​ច្រើន​ដែល​មាន​ដូច​ជា៖ សំលៀកបំពាក់​កីឡា​ ក្រុមហ៊ុន​អាកាសចរណ៍ ឱសថ ​និង​សូម្បី​តែ​ហ្គេម​និង​វេបសាយ​ជា​ច្រើន​ចង់​បាន​ឈ្មោះ​របស់​លោក​នៅ​លើ​ផលិតផល​របស់​ខ្លួន។ ក្នុង​ឆ្នាំ​ ២០១៩ ​​លោក​រក​បាន​ប្រាក់​ចំណូល​ចំនួន ​៤៤​ លាន​ដុល្លារ​ដែល​ស្មើ​នឹង ៤០%​ នៃ​ប្រាក់​ចំណូល​សរុបប្រចាំឆ្នាំ។

ការ​ឧបត្ថម្ភ​របស់ Nike

យោង​តាម​សារ​ព័ត៌មាន Daily Mail ចក្រភព​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា Ronaldo បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ Nike ជា​កីឡាករ​ដែល​រក​បាន​ប្រាក់​ខែ​បាន​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ចាប់​ពី​ឆ្នាំ ២០០៣ ដល់២០០៧ លោក​ទទួល​បាន​ប្រាក់​ឈ្នួល​ ៥,០៩ លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ  ហើយនៅ​ឆ្នាំ ​២០១០ ​​ទទួល​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន​ ៨,០៥ ​លាន​ដុល្លារ។ ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ ២០១៤ ប្រាក់​ចំណូល​ពី​កិច្ច​ព្រមព្រៀង Nike បាន​កើន​ឡើង​ដល់​ចំនួន​ទឹក​ប្រាក់ ២៣.៧ លាន​ដុល្លារ។ Nike ក៏​មាន​ការ​ចុះ​កុងត្រា​ជា​មួយ​កីឡាករ​ពីរ​អ្នក​ទៀត​គឺ Michael Jordan និង LeBron James នេះ​មាន​ន័យ​ថា Ronaldo ជា​កីឡាករ​ទី​បី​ដែល​ទទួល​បាន​កិច្ច​ព្រមព្រៀង​ផ្ដាច់​មុខ​នេះ។

ប្រាក់​ចំណូល​បាន​ពីបណ្ដាញ​សង្គម

គណនី Instagram ផ្លូវ​ការ​របស់​ Ronaldo ​បច្ចុប្បន្ន​មាន​អ្នក Follow ជាង ១៧២ លាន​នាក់​ ​មាន​អ្នក​គាំទ្រ ៧៨,៤ លាន​នាក់​នៅ​លើ​បណ្តាញ​សង្គម Twitter និង​ជាង ១២២.៥ លាន​នាក់​នៅ​លើ​ហ្វេសប៊ុក។ តារា​បាល់ទាត់​មិត្ត​រួម​ក្រុម Neymar da Silva Santos, Jr. , Messi និង David Beckham ស្ថិត​នៅ​លំដាប់​លេខ ២ លេខ ៣ និង​លេខ ៤ រៀងៗ​ខ្លួន។ Ronaldo ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ៣ ជា​រួម​បន្ទាប់​ពី Kylie Jenner ដែល​ទទួល​បាន​ប្រាក់ ១ លាន​ដុល្លារ ​និង Selena Gomez ដែល​ទទួល​បាន ៨ សែនដុល្លារក្នុងមួយផុស។

Cristiano Ronaldo ជា​អ្នក​ជំនួញ

អាវ​ពណ៌​ក្រហម CR7 ចេញ​ពី​ឈ្មោះ​ដើម​និង​លេខ​អាវ​របស់​លោក​បាន​ក្លាយ​ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​មាន​ប្រជាប្រិយភាព​នៅ​ពេល​ដែល Cristiano Ronaldo បង្កើត​វា​ជា​ស្លាក​ផ្លូវ​ការ​។ ការ​ចាប់​ផ្តើម​នៃ CR7 បាន​កត់​សម្គាល់​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត​នៅ​ក្នុង​អាជីព​របស់​កីឡាករ​បាល់ទាត់។ វា​បាន​ធ្វើ​ឱ្យ Ronaldo ដណ្តើម​បាន​ភាព​ជា​សហគ្រិន​ហើយ​ការ​បណ្ដាក់​ទុន​បាន​ចំណេញ​ច្រើន​ពីយីហោ CR7 មាន​បញ្ជី​ផលិតផល​ជា​ច្រើន​ពី​ខោទ្រនាប់​ប្រណីត​ ​សំលៀក​បំពាក់​សម្រាប់​ក្មេង​ប្រុស ​និង​បុរស​ ស្បែក​ជើង​និង​គ្រឿង​ក្រអូប ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ រឿងរ៉ាវលាក់បាំង៨ យ៉ាងអំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៨ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម