៤ ជំហាន​ងាយៗ ​ដើម្បី​ចាប់ផ្ដើម​រស់នៅ​ក្នុង​ជីវិត​វិជ្ជមាន​និង​ផ្លូវចិត្ត​ធូរ​ស្រាល
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

៤ ជំហាន​ងាយៗ ​ដើម្បី​ចាប់ផ្ដើម​រស់នៅ​ក្នុង​ជីវិត​វិជ្ជមាន​និង​ផ្លូវចិត្ត​ធូរ​ស្រាល

Published

on

អត្ថបទ​នេះ​នាំ​អ្នក​ឆ្លង​កាត់​ជំហាន​ងាយ​ៗ​ចំនួន ៤ ដែល​នឹង​ជួយ​អ្នក​ឱ្យ​រួច​ផុត​ពី​ភាព​អវិជ្ជមាន ហើយ​ចាប់ផ្ដើម​រស់នៅ​ក្នុង​ជីវិត​វិជ្ជមាន ​ដែល​អ្នក​សមនឹង​ទទួល​បាន​វា ​មក​ក្នុង​ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. គ្រប់គ្រង​ផ្នត់​គំនិត​របស់​អ្នក

តើ​អ្នក​ដឹង​ទេ​ថា ​ប្រតិកម្ម​និង​សកម្មភាព​ភាគ​ច្រើន​របស់​យើង​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ទម្លាប់​របស់​យើង? អ្នក​តែងតែ​ភ្ញាក់​រាល់​ថ្ងៃ​ជាមួយ​ម៉ោង​រោទ៍​ នេះ​បណ្ដាល​ឱ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន ព្រោះ​ចិត្ត​របស់​អ្នក​បាន​ធ្វើ​ឱ្យ​ម៉ោង​រោទ៍​ក្លាយ​ជា​គន្លឹះ ហើយ​សំឡេង​របស់​វា បាន​ភ្ជាប់​ទៅ​នឹង​អ្វី​ដែល​អវិជ្ជមាន។

ដូច្នេះ ​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​អវិជ្ជមាន​នេះ​ចោល ​ ដោយ​ត្រូវ​ចំណាយ​ពេល​វេលា​បន្តិច​​ ពីព្រោះ​ផ្នត់គំនិត​គឺ​និយាយ​អំពី​ខួរ​ក្បាល​របស់​យើង ដែល​​ត្រូវ​គិត​ឡើង​វិញ។

សូម​ចាំ​ថា​ ម៉ោង​រោទ៍​គ្រាន់​តែ​ជា​ឧទាហរណ៍​នៃ​ទម្លាប់​ប្រចាំថ្ងៃ​ ដែល​អាច​គ្រប់គ្រង​គំនិត​របស់​អ្នក​ប៉ុណ្ណោះ។  អ្វី​ដែល​សំខាន់ ​ជំនួស​ឱ្យ​ការ​ជូន​ដំណឹង​នៃ​ម៉ោង​រោទ៍​ សូម​ប្រើ​ទម្លាប់​ភ្ញោច​អារម្មណ៍​ ដឹង​​​ដោយ​ខ្លួនឯង។

២. ទន្ទេញ​ពាក្យ​វិជ្ជមាន​រាល់​ថ្ងៃ

ស្ដាប់​មើល​ទៅ​ដូចជា​មិន​ស្រួល​ទេ​ ប៉ុន្តែ​វា​អាច​ជួយ​ឲ្យ​ខួរក្បាល​របស់​អ្នក​ប្រើ​ពាក្យ​វិជ្ជមាន​បាន​ញឹកញាប់​ជាង​មុន។ វិធី​ដូចគ្នា ​អ្នក​អាច​សរសេរ​ឡើងវិញ ​នូវ​ផ្នត់​គំនិត​របស់​អ្នក​ ដូចជា​ពាក្យ​សព្ទរបស់​អ្នក​សា​ឡើង​វិញច្រើនដង ​ដើម្បី​ឲ្យ​ខួរក្បាល​ចងចាំ​បាន​ល្អ​ជាង​មុន។

៣. ផ្ដោត​លើ​អ្វី​ដែល​សំខាន់

រឿង​មួយ​ដែល​អ្នក​ត្រូវ​ដឹង ​គឺ​ថា​វា​នឹង​មាន​ទាំង​រឿង​អវិជ្ជមាន​និង​វិជ្ជមាន​ នៅ​ក្នុង​ជីវិត​របស់​អ្នក​ជានិច្ច​ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​រឿង​ណាមួយ ​ដែល​មាន​ឥទ្ធិពល​លើ​អ្នក​បាន។

ទោះ​យ៉ាងណា​ សូម​ក្រឡេក​មើល​អតីតកាល​ បច្ចុប្បន្ន​ និង​អនាគត​របស់​អ្នក។ តើ​អ្នក​បាន​ខ្ជះខ្ជាយ​ថាមពល​របស់​អ្នក​ប៉ុន្មាន​ដង​ ទៅ​លើ​អ្វី​មួយ​ដែល​នៅ​ទី​បញ្ចប់ ​មិន​សំខាន់​ដែរ​ទេ? សូម​ចាប់ផ្ដើម​ផ្ដោត​លើ​វា​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ។

៤. រៀន​និយាយ​ថា​ទេ

សម្រាប់​មនុស្ស​មួយ​ចំនួន ​វា​ពិបាក​ក្នុង​ការ​និយាយ​ថា​ទេ ​ចំពោះ​ពួកគេ​ណាស់។ បើ​អ្នក​ឆ្លើយ​ព្រម​ជាមួយ​គេ ​មាន​ន័យ​ថា​អ្នក​នឹង​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់ ​ធ្វើអ្វី​មក​លើ​អ្នក​បាន ​ឬ​អ្នក​បាន​ទុក​ឱកាស​ទាំង​នោះ​ឲ្យ​ពួកគេ។

ដូច្នេះ​ ចង់​ឲ្យ​ខ្លួន​ឯង​គិត​វិជ្ជមាន ​ត្រូវ​រៀន​បដិសេធ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកមាន​សំពាធ​ក្នុង​ចិត្ត​ បើ​មិន​ល្អ​ អ្នក​អាច​បដិសេធ​ចំពោះ​វា​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ៣យ៉ាងគួរ​ធ្វើ បើ​សិន​បណ្ដាញសង្គម​ធ្វើ​ឲ្យ​យើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ12 mins ago

រដ្ឋមន្ត្រីស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវផ្អាកការផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទដល់ដំណាច់ខែមេសានេះ

កីឡា21 mins ago

ក្លិប​អាយ​.​អេស​.​អាយ ដង្កោ​សែន​ជ័យ ប្រកាស​ចុះកិច្ចសន្យា​ជាមួយ​ខ្សែបម្រើ​កណ្ដាល ស៊ាន ភី​សា​

ព័ត៌មានជាតិ46 mins ago

សម្តេចក្រឡាហោម ស ខេង កំណត់មន្ត្រីរាជការឲ្យចូលធ្វើការតែត្រឹម២ភាគរយប៉ុណ្ណោះ

ព័ត៌មានជាតិ51 mins ago

អ្នកកំពង់ស្ពឺដែលពាក់ព័ន្ធអ្នកជំងឺកូវីដថ្មី៤រូបនេះ សូមប្រញាប់រាយការណ៍

ព័ត៌មានជាតិ53 mins ago

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្សព្វផ្សាយផែនការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services