KPT+
សមាជិកសភាជប៉ុន ក្លាយជាមហាសេដ្ឋីដោយការលក់សេវាកម្មហត្ថលេខាតាមអ៊ីនធឺណិត
ប្រពៃណីជនជាតិជប៉ុន ដែលមានវ័យចំណាស់ក្នុងការបោះត្រាឯកសារជំនួសហត្ថលេខា ក៏បានបញ្ចប់នៅពេលដែលមនុស្សកាន់តែច្រើន បានធ្វើការពីផ្ទះដោយសារជំងឺរាតត្បាត។
ក្រុមហ៊ុនយក្សដូចជាក្រុមហ៊ុន Toyota និង Nomura កំពុងចុះកុងត្រាសេវាកម្មហត្ថលេខាអេឡិចត្រូនិករបស់ក្រុមហ៊ុន Bengo4.com រហូតដល់ភាគហ៊ុនរបស់ខ្លួនបានកើនឡើង ១០០ ភាគរយនៅឆ្នាំនេះ។
ការកើនឡើងតម្លៃភាគហ៊ុននេះ បានធ្វើឲ្យស្ថាបនិកក្រុមហ៊ុន Bengo4 គឺលោក Taichiro Motoe ក្លាយជាមហាសេដ្ឋីភ្លាមៗ។ Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់ Motoe គឺមាន ១ ពាន់លានដុល្លារ។

សេវាកម្មហត្ថលេខាតាមអ៊ីនធឺណិតរបស់ Bengo4 ដែលមានឈ្មោះថា CloudSign ក្នុងយុគសម័យកូវីដ១៩ នៅពេលដែលមនុស្សចាប់ផ្ដើមធ្វើការពីចម្ងាយ ហើយក្រុមហ៊ុនជប៉ុន កំពុងតែប្ដូរទៅជាហត្ថលេខាអេឡិចត្រូនិក ដែលគេហៅថាត្រា hanko ដើម្បីផ្ទៀងផ្ទាត់ឯកសារនិងជាការអនុវត្តរបស់ជប៉ុនចាប់តាំងពីទសវត្សឆ្នាំ ១៨០០ ។
បើតាមសំដីរបស់លោក ក្នុងបទសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បាននិយាយថា “ខ្ញុំត្រូវបោះត្រាលើគំនរកិច្ចសន្យាជាច្រើន ខ្ញុំមានអារម្មណ៍ថាគ្មានប្រសិទ្ធភាព នៅក្នុងវប្បធម៌ជំនួញនោះទេ តែ CloudSign កំពុងតែផ្លាស់ប្ដូរប្រពៃណីវប្បធម៌របស់ត្រា hanko ” ។
ដោយឡែក Bengo4 CloudSign គឺជាសេវាកម្មដ៏លេចធ្លោនៅក្នុងប្រទេសជប៉ុន ដែលមាន ៨០% នៃចំណែកទីផ្សាររបស់ប្រទេស។ មានក្រុមហ៊ុនជាង ១០០,០០០ នៅក្នុងឧស្សាហកម្មជាច្រើនបានប្រើប្រាស់ CloudSign ដែលកើនឡើងជាង ៥០,០០០ ក្នុងមួយឆ្នាំ។
លោក Haruka Mori ក៏បានសរសេរនៅក្នុងកំណត់សម្គាល់ស្រាវជ្រាវមួយថា “ តម្លៃភាគហ៊ុនរបស់ Bengo4.com បានកើនឡើងយ៉ាងខ្លាំងលើការរំពឹងទុក សម្រាប់ការជ្រៀតចូលលឿនជាងមុននៃសេវាកម្មកិច្ចសន្យាអេឡិចត្រូនិក ខណៈកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយរដ្ឋាភិបាលដើម្បីបញ្ឈប់ការប្រើប្រាស់ត្រាប្រមូលផ្ដុំគ្នា ឆ្លើយតបទៅនឹងកូវីដ១៩ ” ។

មុនពេលក្លាយជាសហគ្រិន លោកគឺជាមេធាវីសាជីវកម្មនៅ Anderson Mori ដែលជាក្រុមហ៊ុនច្បាប់កំពូលរបស់ជប៉ុន។ តែលោកបានចាកចេញប្រហែល ៣ឆ្នាំ ក្រោយមកលោកក៏បង្កើតក្រុមហ៊ុនច្បាប់ផ្ទាល់ខ្លួន គឺការិយាល័យច្បាប់ Authense បន្ទាប់មកបានបង្កើតក្រុមហ៊ុន Bengo4 ក្នុងឆ្នាំតែមួយ។
ក្រៅពីធ្វើជាមហាសេដ្ឋីនិងជាមេធាវី លោក Motoe ដែលកើតនៅរដ្ឋ Illinois ប៉ុន្តែធំដឹងក្ដីនៅខេត្ត Kanagawa ក្បែរទីក្រុងតូក្យូ ក៏ជាសមាជិកសភាម្នាក់ផងដែរ។
បុរសអាយុ ៤៤ ឆ្នាំរូបនេះបានក្លាយជាសមាជិកម្នាក់ នៃសភាជាន់ខ្ពស់របស់ជប៉ុន ចាប់តាំងពីឆ្នាំ ២០១៦ និងជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ប្រទេស កាលពីឆ្នាំមុន ដែលមានប្រាក់ចំណូល ៨៤៥ លានយ៉េន (ប្រហែល ៧,៨ លានដុល្លារ) ភាគច្រើនមកពីការលក់ភាគហ៊ុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
ចុចអាន៖អ្វីខ្លះលោក BILL GATES ចំណាយប្រាក់មិនស្ដាយ និងអ្វីខ្លះលោកបដិសេធមិនចំណាយ
ចុចអាន៖រឿងរ៉ាវដ៏អស្ចារ្យអំពីលោកនាយករដ្ឋមន្ត្រីនៃអារ៉ាប់រួម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត