KPT+
ព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទស្សនា និងគាំទ្រសិល្បៈបុរាណខ្មែរទាំងអស់គ្នា នៅ “ភូមិអាស៊ាន”
ជាឱកាសក្នុងការអបអរសាទរព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ាន ក៏ដូចជាការផ្សព្វផ្សាយ និងរំលឹកនូវរប្បធម៌របស់កម្ពុជាទៅដល់ប្រជាជនខ្មែរ ភ្ញៀវជាតិ និងអន្តរជាតិ ព្រឹត្តការណ៍ “ភូមិអាស៊ាន” នឹងនាំទស្សនិកជនទាំងអស់មកស្គាល់ សិល្បៈបុរាណខ្មែរដែលមានភាពល្បីល្បាញអស្ចារ្យ និងវិសេសវិសាល។

ព្រះរាជាណាចក្រកម្ពុជាជាប្រទេសមួយដែលមានប្រវតិ្តសាស្រ្តដ៏យូរលង់ និងមានភាពសម្បូរបែបច្រើនផ្នែក ជាពិសេសគឺ វិស័យរប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សិល្បៈទាំងបុរាណ និងសម័យគ្រប់ទម្រង់។ នៅក្នុងចំណោមសិល្បៈបុរាណខ្មែរជាច្រើន ក្រុមការងារបានអញ្ជើញសិល្បករ និងសិល្បការនីដែលមានទេពកោសល្យ និងសមត្ថភាពមកសម្ដែងជូនទស្សនិកជន និងភ្ញៀវកិត្តិយសទាំងអស់អាចចូលរួមទស្សនាដោយសេរី។

នៅក្នុងនោះមាន ចាបុីដងវែង របាំឆៃយុំា ល្ខោនស្រមោលស្បែកធំ និងល្ខោនខោល ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ទស្សនីយភាពដ៏កម្រនេះនឹងកើតមានឡើងនៅ “ភូមិអាស៊ាន” រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ២៦ ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង។

គួរបញ្ជាក់ថា “ភូមិអាស៊ាន” ជាបណ្ដុំវប្បធម៌ និងអាហារពីបណ្ដាប្រទេសអាស៊ាន នៅទីតាំងតែមួយ។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ ស្ថិតក្រោមកិច្ចសហការពី ស.ស.យ.ក ខេត្តស្វាយរៀង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតទាំងអស់របស់សមាជិកអាស៊ានក្នុងប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


