KPT+
មនុស្សស្រីចរិតឆ្នាសឆ្នើម តាមពិតមានលក្ខណៈពិសេសបែបនេះ
ពាក្យស្លោកមួយពោលថា “កុំវិនិច្ឆ័យសៀវភៅដោយសារគម្រប” មិនខុសអីនឹងអត្ថន័យដែលថា “កុំមើលមនុស្សពីសម្បកក្រៅ” នោះទេ។
ជួនកាល មនុស្សយើងមិនអាចមើលតែការសម្ដែងចេញខាងក្រៅ រួចកាត់សេចក្ដីថា គេនោះជាមនុស្សល្អឬអាក្រក់បានឡើយ។ អ្នកខ្លះ សុភាព ចរិតមឹះៗ តែលាក់កំណួច រីឯអ្នកខ្លះ មាត់ដាចកាចឆ្នាស តែមានចិត្តល្អបរិសុទ្ធ។
យ៉ាងណាមិញ មនុស្សស្រីឆ្នាសឆ្នើមក៏ដូចគ្នា តាមពិតពួកនាងមាត់មិនសូវល្អប៉ុន្មានមែន តែចរិតពិតមិនអាក្រក់ដូចមាត់ខ្លួនឡើយ ហើយខាងក្រោមជាលក្ខណៈពិសេសរបស់នារីកាចៗទាំងនោះ៖
ភាគច្រើនមាត់អាក្រក់មានចិត្តល្អ
មនុស្សស្រីកាចៗភាគច្រើន សម្ដីគ្មានភាពទន់ភ្លន់នោះទេ។ នាងជាមនុស្សឃើញបែបណា ថាឲ្យបែបនោះ គឺចំៗកណ្ដាលមុខ មិនចេះលាក់ឡើយ។ ប៉ុន្តែនាងជានារីម្នាក់ដែលរមែងចេញមុខជួយអ្នកដទៃ បើខ្លួនយល់ថាគេគ្មានកំហុស។ មួយវិញទៀតមនុស្សស្រីបែបនេះច្រើនតែអាណិតគេ ព្រមទាំងធ្វើបុណ្យដាក់ទានដោយសុទ្ធចិត្តបំផុត។
ឆ្នាសឆ្នើមរមែងមានវិន័យល្អ
នារីៗដែលឆ្នាសឆ្នើម ភាគច្រើនតឹងរ៉ឹងណាស់។ ដោយសារមូលហេតុនេះនាងចូលចិត្តធ្វើអ្វីឲ្យបានលម្អិតផ្ចិតផ្ចង់ខ្លាំងដូចគ្នា។ ចំពោះទីណាដែលមានមនុស្សស្រីប្រភេទនេះធ្វើការជាមួយ ទីនោះរមែងរីកចម្រើន ព្រោះនាងហ្មត់ចត់ ហើយនឹងធ្វើឲ្យអ្នកនៅជុំវិញខ្លួនអភិវឌ្ឍ។

មានគោលដៅនឹងធឹង
មនុស្សស្រីកាច ភាគច្រើនមានភាពច្បាស់លាស់ ហេតុនេះនាងមានទំនុកចិត្តខ្ពស់ក្នុងការសម្រេចកិច្ចការនានា ហើយកម្រចុះញ៉មនឹងគំនិតអ្នកដទៃ។ ជាទូទៅនាងត្រូវបានគេស្អប់ព្រោះតែភាពជាម្ចាស់ការ និងការបញ្ចេញយោបល់របស់ខ្លួនទៅលើរឿងអ្វីមួយដែលខុសឆ្គងរបស់អ្នកផ្សេង។ ប៉ុន្តែការងារដែលដឹកនាំដោយមនុស្សស្រីបែបនេះ រមែងទទួលបានជោគជ័យខ្ពស់ច្រើន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖វិធីជ្រើសរើសអំណោយដ៏ល្អសម្រាប់តារានិករទាំង១២
ចុចអាន៖ឧស្សាហ៍រងាខុសធម្មតា គួរតែមើលពីមូលហេតុនិងវិធីទប់ស្កាត់ទាំងនេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា