KPT+
មនុស្សស្រីពេញដោយទំនុកចិត្តតែងខ្លួនងាយសម្គាល់បំផុត
ស្ទីលមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ ដែលតែងខ្លួនងាយសម្គាល់គឺនាងមិនប្រើគ្រឿងបន្ថែមច្រើនបង្កើនសម្រស់ ព្រោះគិតថានាងធ្វើយ៉ាងណាក៏ស្អាតមកពីខាងក្នុងទៅហើយ។ ប្រសិនបើឃើញនារីមានស្ទីលទាំងនេះបង្ហាញថានាងមានទំនុកចិត្តខ្ពស់៖
១ មិនប្រើគ្រឿងអលង្ការពោរពេញ

មនុស្សស្រីពេញដោយទំនុកចិត្តមិនប្រើគ្រឿងអលង្ការទាំងឈុតៗធំៗទេ ព្រោះអាចបិទបាំងសម្រស់ឥតខ្ចោះក្នុងចរិតរឹកពារនាង។ នាងនិយមក្រវិលតូចៗ មិនរយីងរយោង ហើយបើប្រើខ្សែករវិញ មិនប្រើដូចទៅលេងកុនល្ខោនដែរ។ នារីទាំងនោះកម្រប្រើកងឬខ្សែដៃ នាងនិយមប្រើ ខ្សែស្បែកឬ ចិញ្ចៀនមួយក៏គ្រប់។
២ សក់មិនប្រើដង្កៀប
ពួកនាងចងកៅស៊ូមួយខ្មៅ ឬ ក្រងតិចៗ ឬទម្លាក់តែម្តងមិនងាយដាក់ផ្កាភ្ញីឬប្រើបង្កៀបត្បូងទេ។
៣ សម្លៀកបំពាក់Cool Style

Cool Style គឺសំដៅលើសម្លៀកបំពាក់ដែលមិនរញ៉េរញៃសាំច្រើន។ ភាគច្រើនជាខោខូវប៊យ ឬអាវយឺត អាវកឌុបឬឈុតការិយាល័យងាយៗ តែមើលទៅទាក់ទាញខ្លាំង។
៤ ស្បែកជើង
នារីមានទំនុកចិត្តយកចិត្តទុកដាក់ការពាក់ស្បែកជើងសំខាន់ជាងអ្វីផ្សេងក្នុងការតុបតែង។ នាងចំណាយលើស្បែកជើង និងមានច្រើនគូបំផុត។
៥ ទឹកអប់
នាងមិនងាយដូរទឹកអប់ប្តូរក្លិន ឬប្រើក្លិនឆួលៗទេ គឺនាងប្រើទឹកអប់ក្លិនស្រាលៗបំផុត។
៦ កាបូប

នាងមានកាបូបពណ៌ស ស្មៅ ប្រផេះ ដែលជាស្ទីលដ៏ពេញនិយមនិងលំដាប់ ។ នាងមិនចូលចិត្តពណ៌រាយមាយ ឬរបៀបអួតតាំងពីចំងាយឡើយ។ ប្រសិននាងប្រ់កាបូពណ៌ស្រស់ នាងនឹងពាក់អាវស ឬខ្មៅប៉ុណ្ណោះ។
៧ ក្រែម

មនុស្សស្រីនិយមក្រែមតាមអារម្មណ៍ តែតាមពិតបើនាងមានទំនុកចិត្តខ្ពស់ នាងហ៊ានលាបក្រែមស្រស់ៗ ដែលអ្នកធម្មតាហ៊ានត្រឹមតែពណ៌ធម្មជាតិៗបន្លំៗ។
ប្រែសម្រួល៖Mr Tmorrow
ប្រភព ៖LadyHacke
ចុចអាន៖ហេតុអ្វីមនុស្សស្រីខ្លះ មិនអាចរកបានបុរសល្អ?
ចុចអាន៖មនុស្សស្រីចរិតបែបនេះហើយ ដែលសក្ដិសមជាមួយការនៅម្នាក់ឯងជាងមានសង្សារ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


