Connect with us

KPT+

ហេតុអ្វីស្រីៗភាគច្រើននិយមកាត់សក់ខ្លី ក្រោយពេលបែកបាក់ស្នេហា

បានផុស

នៅ

ជារឿយៗ យើងតែងតែប្រទះឃើញថា ក្រោយពេលបែកបាក់ស្នេហា មនុស្សស្រីភាគច្រើន រមែងនិយមកាត់សក់របស់ខ្លួនឲ្យខ្លីជាងមុន។ តើមានមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យនាងសម្រេចចិត្តធ្វើរឿងនេះ ក្រោយពេលបែកបាក់គ្នាពីមិត្តប្រុស?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងកំពុងតែរីករាយជាមួយសេរីភាពថ្មី៖ ចំពោះគូស្នេហ៍ខ្លះ ពេលកំពុងស្រឡាញ់គ្នា ក៏ចាប់ផ្តើមដាក់កម្រិតទៅលើដៃគូម្ខាងទៀត លើការតុបតែងខ្លួន និងរបៀបរស់នៅផ្សេងៗ។ ដូច្នេះក្រោយពីចែកផ្លូវគ្នា ការកាត់សក់ខ្លីរបស់នារីគឺបង្ហាញពីការចាកចេញពីបន្ទុកនិងសម្ពាធ ក្នុងការធ្វើរឿងរ៉ាវណាមួយដែលនាងស្រឡាញ់ពេញចិត្តសម្រាប់ខ្លួនឯង ដោយមិនចាំបាច់ត្រូវធ្វើការតាមបង្គាប់របស់នរណាម្នាក់ឡើយ។

នាងជាមនុស្សស្រីថ្មីម្នាក់ផ្សេងទៀត៖  ក្រោយពេលមនុស្សស្រីកាត់សក់ខ្លីរួច វានឹងបង្ហាញពីភាពថ្មីប្លែករបស់នាងដែលទម្លាប់ទុកសក់វែងដដែលៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍វាក៏បានបង្ហាញពីភាពជាមនុស្សថ្មីរបស់នាង ក្រោយពេលដែលស្នេហាចាស់ បានបាត់បង់ទៅ។ ការកាត់សក់ខ្លីក៏បានបញ្ជាក់ប្រាប់ទៅមនុស្សទូទៅថា នាងលែងមាន ជីវិតពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវស្នេហាចាស់ៗនាគ្រាអតីតទៀតហើយ។ គ្រប់យ៉ាងនឹងចាប់ផ្តើមថ្មី ប្រៀបដូចជាសក់ដែលកាត់ចោលហើយ វាក៏ចាប់ផ្តើមដុះមកវិញម្ដងទៀតអ៊ីចឹង។

នាងត្រឡប់មកចាប់អារម្មណ៍ទៅលើរូបរាងកាយរបស់ខ្លួនជាថ្មីវិញ៖ ក្រោយពេលកាត់សក់ខ្លីរួច វាជួយឲ្យស្រីៗមានពេលចាប់អារម្មណ៍ខ្លាំងទៅលើការរៀបចំខ្លួនជាមួយនឹងម៉ូតសក់ថ្មី ជាជាងចំណាយពេលនឹកគិតពីភាពឈឺចាប់នៃរឿងរ៉ាវស្នេហាចាស់ៗ។ ការកាត់សក់ខ្លី ក៏អាចជួយឲ្យនាងឆាប់ភ្លេចរឿងមួយចំនួនជាមួយអតីតមិត្តប្រុសបានខ្លះដែរ។ ហេតុផលគឺថា ការទុកសក់វែងដដែលៗ ជួនកាលទៅវាក៏បានរំឭកពីរឿងរ៉ាវ ឬសកម្មភាពចាស់ៗ ដែលធ្លាប់មានជាមួយគ្នាផងដែរ។

នាងបង្ហាញពីភាពរឹងមាំទៅកាន់អតីតមិត្តប្រុស៖ ការកាត់សក់ខ្លីរបស់ស្រីៗ បានបង្ហាញដែរថា នាងពិតជារឹងមាំច្រើន ក្រោយពេលដើរចេញពីមិត្តប្រុសចាស់។ មូលហេតុដោយសារ នាងបានសម្រេចចិត្តយ៉ាងក្លាហាន ក្នុងការកាត់សក់របស់ខ្លួនឯង ដោយមិនមានការស្តាយស្រណោះបន្តិចឡើយ ហើយវាក៏ប្រៀបបានដូចជាស្នេហារបស់នាង និងអតីតមិត្តប្រុស ដែលមិនត្រូវមានរឿងអ្វីពាក់ព័ន្ធជាមួយគ្នាតទៅទៀតនោះដែរ។

នាងព្រមការបើកចិត្តទទួលយកស្នេហាថ្មី៖ ការកាត់សក់ខ្លី ក៏បានបង្ហាញពីការបើកចិត្តទទួលយកស្នេហាជាថ្មីពីបុរសដទៃ និងបានឆ្លុះបញ្ចាំងឲ្យឃើញថា នាងបានត្រៀមលក្ខណៈដើម្បីបើកចិត្តទទួលយកស្នេហាពីមនុស្សប្រុសម្នាក់ផ្សេងដែលអាចជួយឲ្យនាង មានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ elite daily

ចុចអាន៖ ពេលដែលមនុស្ស​ស្រីនិយាយ​ពាក្យថា «យើងបែកគ្នាចុះ!»

ចុចអាន៖ មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៧ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម