Connect with us

KPT+

មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា

បានផុស

នៅ

លោក Goldman ​ជា​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ និង​សេវាកម្ម​ហិរញ្ញវត្ថុ​អាមេរិក និយាយ​ថា​ កត្តា​ហិរញ្ញវត្ថុ ៤ យ៉ាង​អាចទាញ​ទម្លាក់​​ទំនាក់ទំនង​របស់​ដៃគូ​ឱ្យខ្ញែកគ្នាបានយ៉ាង​ងាយស្រួល ៖

១. មិន​ព្រម​ចែកគ្នា​ចំណាយ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Goldman មានប្រសាសន៍ថា ប្រាក់​ជា​បុព្វហេតុ​ឈាន​មុខ​គេ​មួយ​នៃ​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ទំនាក់ទំនង​របស់​ដៃគូ។ លោកថា ​ដៃគូ​អាចបង្ក​ជម្លោះ​ដោយសារទំនាស់​ពាក្យ​សំដី​ រឿង​តិចតួច​ ប៉ុន្តែចំណុចពិសេសទាក់ទង​នឹង​ការ​ចំណាយ​រួមគ្នា ដោយអ្នកម្ខាងរំពឹងម្ខាងទៀតឲ្យចំណាយជំនួសខ្លួនជានិច្ច។

ដំណោះស្រាយ​គឺ​ត្រូវ​ស​សម្របសម្រួល​ ហើយ​កុំ​ចេះតែឲ្យដៃ​គូ​មិន​​សប្បាយចិត្ត​ចំពោះការ​ចេញលុយតែម្នាក់ឯង ទាំងដែលយើងក៏ជាអ្នកចាយវាយដែរ។

២. មិន​រំលែក​ទុក្ខ​លំបាក​រួមគ្នា

ហេតុអ្វី​ជុំវិញ​ពិភពលោក​ តែងតែ​មាន​មនុស្ស​ដែល​ទើប​តែ​រៀបការ​រួច​ ហើយ​លែងលះ​គ្នា​វិញ​ ឬ​ដៃគូ​ស្នេហា​បែកបាក់​គ្នា? នេះ​ក៏​ដោយសារ​តែ​ភាព​មិន​ចុះ​សម្រុង​ មិន​​រំលែក​ទុក្ខ​លំបាក​រួមគ្នា ​ចូលចិត្ត​យក​ល្អ​តែ​ខ្លួនឯង។

លោក Goldman ណែនាំ​ឱ្យ​និយាយ​ជាមួយ​ដៃគូ​ពី​ការ​ចូលរួម​ជួយ​គ្នា​ទៅវិញទៅមក ​មិន​ថា​​ជា​រូបិយវត្ថុ​ ឬ​ទិញ​ផ្ទះ ​ឬជួសជុល​ផ្ទះ​ក៏ដោយ។

៣. មិន​ដោះស្រាយ​បំណុល​រួមគ្នា

​រឿង​នេះ​អាច​គ្រប់គ្រង​បាន​ដរាបណា​អ្នក​ទាំងពីរ​ពិភាក្សា​វា​តាំង​ពី​ដំបូង​ មុន​ពេល​ចាប់ផ្ដើម​កាន់​តែ​​ធ្ងន់ធ្ងរ​។ ដូចគ្នា​នេះ​ផង​ដែរ​ យើង​ត្រូវ​និយាយ​ពី​របៀប​ចំណាយ​សម្រាប់​គ្រប់​រឿង​ទាំងអស់មិនថា ម្ហូបអាហារ សម្ភារ ឬបង់រំលស់។ល។

ប្រសិនបើ​ដៃគូ​ទាំងពីរ​មិន​យល់​ព្រម​​ដោះស្រាយ​លើ​បំណុល​រួមគ្នា​ទេ​ នោះ​​មនោសញ្ចេតនា​ស្នេហា​រវាង​អ្នក​ទាំងពីរ​ អាច​នឹង​ឈាន​ទៅ​រក​បែកបាក់​​ ព្រោះ​តែ​ប្រាក់វ័ន្តក។

៤. ចូលចិត្ត​ចំណាយ​ពេល​វិនិច្ឆ័យ​ដៃគូ

ចុងក្រោយ​លោក Goldman បន្ថែម​ទៀត​ថា ដៃគូ​មិនមែន​និយាយ​ពី​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងពីរ​ថា​ នរណា​ជា​មនុស្ស​ល្អ​ជាង​ឬ​​មានតម្លៃ​ជាងនោះ​ទេ។ បញ្ហា​នេះ​គឺ​ថា ​ដៃគូ​ត្រូវ​ស្វែងយល់​ពី​ទស្សនៈ​របស់​ដៃគូ​ម្នាក់​ទៀត ​និង​ការ​យល់ចិត្ត​គ្នា ។

ជួនកាល​អ្នក​ទាំងពីរ​អាច​មាន​ទម្លាប់​ហិរញ្ញវត្ថុ​ខុស​គ្នា​ទាំង​ស្រុង។ ម្នាក់​អាច​មាន​ទំនោរ​ចំណាយ​ច្រើន​ រី​ឯ​អ្នក​ផ្សេង​ទៀត​ចូលចិត្ត​សន្សំ។ ទោះបី​ពួកគេ​ជា​អ្វី​ក៏​ដោយ ​ចូរ​ដោះស្រាយ​បញ្ហា​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​គ្នា​ទៅវិញ​ទៅមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ សុខភាព​ផ្លូវ​ចិត្ភ​របស់​បុរស​ងាយប៉ះពាល់ខ្លាំង ទោះបីជាមិនសូវបង្ហាញចេញ

ចុចអាន៖ ទស្សនៈអំពី សង្សារនិងអាពាហ៍ពិពាហ៍ ឬការរួមរស់មុនរៀបការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម