ព័ត៌មានជាតិ
ពលរដ្ឋប្រមាណ ៥០០ នាក់ ទទួលបានការកាត់សក់ដោយឥតគិតថ្លៃពី សមាគម«មិត្តយើង»
ប្រជាពលរដ្ឋប្រមាណ ៥០០ នាក់ ដែលជា កម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាជនក្នុងសហគមន៍ បានទទួលសេវាកម្មកាត់សក់ដោយមិនគិតថ្លៃពីសមាគម «មិត្តយើង» នៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ នាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការ ប្រតិបត្តិសមាគម បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ នេះ គឺជាសកម្មភាពមនុស្សធម៌របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ។

បើតាម កញ្ញា ដដែល កម្មវិធីសក់ និងសម្រស់ ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគម «មិត្តយើង» រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំនាញហាងសក់ និងសម្រស់ សម្រាប់អ្នកកំពុងស្វែងរកការបណ្ដុះបណ្ដាលវិស័យនេះ ដើម្បីជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ។

ប្រធានគណៈកម្មការ ប្រតិបត្តិសមាគម រូបនេះ បានបញ្ជាក់ពីផែនការមនុស្សធម៌របស់ខ្លួននៅឆ្នាំ ២០២៤ នេះថា សមាគម គ្រោងនឹងរៀបចំការកាត់សក់មនុស្សធម៌នេះ ឱ្យបាន ១២ លើក នៅឆ្នាំ ២០២៤ នេះ ដោយរំពឹងថា នឹងអាចជួយដល់ពលរដ្ឋប្រមាណ ១ ម៉ឺននាក់ ទទួលបានការកាត់សក់ ដោយឥតគិតថ្លៃ។ បេសកកម្មរបស់ «មិត្តយើង» គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើតបណ្ដាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធជាមួយគ្នាក្នុងចំណោមអ្នកជំនាញ ដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និងអាជីវកម្ម ទាំងជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងនេះ សមាគម «មិត្តយើង» បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ចូលរួមក្នុងកម្មវិធីកាត់សក់ដោយសេរី និងឥតគិតថ្លៃ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ នេះ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


