Connect with us

KPT+

សន្សំសំចៃ​ប្រាក់របៀបនេះ​​ នឹងឆាប់បាន​​ទិញ​រថយន្ត​ដំបូងដោយកម្លាំងញើសឈាមផ្ទាល់

បានផុស

នៅ

ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​បាន​រថយន្ត​នៅ​ក្នុង​សុបិន​របស់​យើង​​អត់?  ប៉ុន្តែ​បញ្ហា​ចម្បង ​គឺ​អត់​មាន​ប្រាក់​គ្រប់​សម្រាប់​ទិញ​វា​ឡើយ។

កុំ​បារម្ភ​អី! ខាងក្រោម​នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន ​ជួយ​យើង​ឱ្យ​សម្រេច​គោលដៅ​មួយ​នោះ ​បាន​យ៉ាង​ឆាប់​រហ័ស៖

១. ចាប់ផ្ដើម​បង្កើត​ថវិកា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូង​ពិនិត្យ​មើល​សិន​ ថា​តើ​អ្នក​រក​បាន​ប៉ុន្មាន​ក្នុង​មួយ​ខែ​ និង​ចំនួន​ប៉ុន្មាន​ដែល​អ្នក​ចង់​រក្សា​ទុក សម្រាប់​ទិញ​រថយន្ត​ក្នុង​សុបិន។ សូម​ចងចាំ​ថា​ បើ​មាន​រថយន្ត​ អ្នក​ក៏​ត្រូវ​សន្សំ​សម្រាប់​ការ​ធានា​រ៉ាប់រង​លើ​ហ្គាស ​និង​ការ​​ថែទាំ​រថយន្ត​ផង​ដែរ។

បន្ទាប់មក​ ចាប់ផ្ដើម​ដាក់​គម្រោង​និង​​បង្កើត​ថវិកា ​សម្រាប់​ការ​ចំណាយ​ទាំងអស់។ ក្រៅពី​រថយន្ត​អ្នក​ក៏​មាន​វិក្កយបត្រ​ និង​របស់​ចាំបាច់​ផ្សេងៗ​ទៀត​ដើម្បី​បង់ថ្លៃ​ដែរ។

២. ចំណាយ​តិច​ជាង​មុន

គិត​ពី​វិធី​ដែល​អាច​កាត់ផ្ដាច់​ការ​ចំណាយ​ផ្សេងៗ ​ដូច្នេះ​អ្នក​អាច​សន្សំប្រាក់​បាន​ច្រើន​ជាង​មុន។ ប្រសិន​បើ​អ្នក​កំពុង​គិត​ចង់​ទិញ​អ្វី​មួយ​ សូម​សួរ​ខ្លួនឯង​ជា​មុន​សិន​ថា​ តើ​អ្នក​កំពុង​ចំណាយ​ប្រាក់​សម្រាប់​តម្រូវការ​ឬ​សេចក្ដី​ត្រូវការ។

វា​ក៏​អាច​ជួយ​ក្នុង​ការ​ប្រៀបធៀប​តម្លៃ​ ដូច​នៅ​ពេល​ដែល​អ្នក​ទិញ​គ្រឿងទេស​ដែរ។

៣. បើក​គណនី​សន្សំ

ធនាគារ​នៅ​តែ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត ​ក្នុង​ការ​រក្សា​ប្រាក់ ​មិន​ថា​អ្នក​ជឿ​ឬ​មិន​ជឿ។ ដូច្នេះ​បើក​គណនី​ ហើយ​រក្សា​ទុក​ប្រាក់​សន្សំ​ទាំង​អស់​នៅ​ទី​នោះ។ ប៉ុន្តែ​មុន​ពេល​ដែល​អ្នក​ធ្វើ ​ត្រូវ​ប្រាកដ​ថា​ រក​មើល​គណនី​ដែល​អ្នក​អាច​ទទួល​បាន​ការ​ប្រាក់​ខ្ពស់​ជាង​គេ។

ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ គណនី​មួយ​នោះ​គឺ​ដាច់​ដោយ​ឡែក ​សម្រាប់​តែ​ថវិកា​រថយន្ត​របស់​អ្នក​ប៉ុណ្ណោះ។

៤. វិនិយោគ​ប្រាក់

បើ​សិន​អ្នក​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ឬ​កន្លែង​ណាមួយ ​ប៉ុន្តែ​វា​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ទិញ​រថយន្តក្នុង​សុបិន​ទេ។ ដូច្នេះ​ល្បិច​វ៉ៃ​ឆ្លាត​គឺ​ត្រូវ​សាកល្បង​វិនិយោគ​ផ្នែក​ខ្លះ ​ដែល​អ្នក​ចង់​ធ្វើ។ រក​មើល​វិធី​ដែល​អាច​វិនិយោគ​ប្រហែល​ពី ១០ ទៅ ២០% នៃ​ប្រាក់​កម្ចី​របស់​អ្នក។

វិធី​នេះ​នឹង​ជួយ​ឲ្យ​ប្រាក់​របស់​អ្នក ​កាន់​តែ​កើន​ឡើង​លើស​មុន ​ដើម្បី​ត្រៀម​ខ្លួន​ទិញ​រថយន្ត។

៥. បង់​រំលោះ

អ្នក​បាន​សន្សំ​ប្រាក់​រួច​ហើយ ​ប៉ុន្តែ​នៅ​តែ​មិន​មាន​ប្រាក់​គ្រប់​សម្រាប់​ទិញ​រថយន្ត​ក្នុង​សុបិន​ដដែល។ ដូច្នេះ​អាច​ដាក់​ពាក្យ​សុំ​ហិរញ្ញប្បទាន​ជំនួស ​ដូចជា​ប្រាក់ខែ ​ឬ​ប្រាក់​កម្ចី​ពី​ធនាគារ​សម្រាប់​ទិញ​រថយន្ត។ ទាំង​នេះ​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​សាច់ប្រាក់​លឿន ​តែ​ជំនួស​មកវិញ​គឺ​ក្រដាស​ស្នាម​ផ្ដិត​មេដៃ​តាម​ច្បាប់។

ទោះ​យ៉ាងណា​ អ្នក​នៅ​តែ​ត្រូវ​បន្ត​សន្សំ​ប្រាក់​ដដែល ​និង​បង់​ប្រចាំខែ​ទៅ​កន្លែង​កម្ចី​ បន្ទាប់ពី​អ្នក​បាន​ទិញ​រថយន្ត​រួចហើយ។

ចងចាំ​ចំណុច​នេះ​ទុក ​មុន​សម្រេចចិត្ត​បង​​រំលោះ​រថយន្ត​ សូម​ព្យាយាម​សាកសួរ​លក្ខខណ្ឌ​នៃ​ការ​ទូទាត់​អត្រា​ការ​ប្រាក់​ជា​មុន​សិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អានសុភាសិតទាំងប៉ុន្មាននេះហើយ​នឹងដឹងថា ហេតុអីជប៉ុនរីកចម្រើនម្លេះ!

ចុចអាន៖ឈ្នានីស ​ពុំ​មែន​ជា​ចរិត​កំណើត​ទេ​ ប៉ុន្តែ​ជា​ផ្នែក​នៃ​សុខភាព​ផ្លូវចិត្ត​ ដែល​ទ្រុឌទ្រោម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម