៥គន្លឹះ ទប់លំហូរ​សាច់ប្រាក់​អាជីវកម្ម​បាន​យ៉ាង​ល្អ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

៥គន្លឹះ ទប់លំហូរ​សាច់ប្រាក់​អាជីវកម្ម​បាន​យ៉ាង​ល្អ

Published

on

សម្រាប់​សហគ្រិន​ លំហូរ​សាច់ប្រាក់​គឺ​ជា​ធាតុផ្សំ​ដ៏​សំខាន់​នៃ​ប្រតិបត្តិការ​អាជីវកម្ម។ ម្ចាស់​អាជីវកម្ម​មិន​គួរ​កត់សំគាល់​ពី​សាច់ប្រាក់​ដែល​អាច​រក​បាន​ នៅ​ពេល​ដែល​ពេល​វេលា​តឹងតែង​នោះ​ទេ។

ខាងក្រោមនេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន ​ក្នុង​ការ​រក្សា​លំហូរ​សាច់ប្រាក់​​ដែល​ចាំបាច់​ សម្រាប់​សុវត្ថិភាព​អាជីវកម្ម ៖

១. ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​​ទូទាត់​មុន​កាល​កំណត់

លើកទឹកចិត្ត​អតិថិជន​របស់​យើង ​ដោយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ទូទាត់​មុន។ ការ​បញ្ចុះ​តម្លៃ​ដែល​អាច​ទទួល​យក​បាន​គឺ ២% ​រហូត​ដល់ ៥ % សម្រាប់​​កាត់​បន្ថយ​ប្រាក់ចំណូល​បន្តិចបន្តួច។ អតិថិជន​របស់​យើង​មិន​ថា​បុគ្គល​ឬ​អាជីវកម្ម​ផ្សេង​ទៀត​ទេ ​គឺ​ពួកគេ​ក៏​ចង់​សន្សំ​ប្រាក់​ដែរ។

ផ្ដល់​ឲ្យ​ពួកគេ​នូវ​ហេតុផល​ដើម្បី​បង់​ឲ្យ​​យើង​ភ្លាមៗ ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ទូទាត់​យឺត ​ឬ​ខកខាន ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​លំហូរ​សាច់ប្រាក់​របស់​យើង។

២. កំណត់​ពេល​វេលា​នៃ​ការ​ទូទាត់​បន្ថែម

សូម​បង់​អ្វី​ដែល​យើង​បាន​ជំពាក់​អ្នក​លក់​ភ្លាមៗ ដោយ​រៀបចំ​កិច្ច​ព្រមព្រៀង​បង់​ប្រាក់​បន្ថែម​ជាមួយ​មនុស្ស​ដែល​យើង​ជំពាក់។ កុំ​បង់​ប្រាក់​យឺត​ ប្រសិន​បើ​យើង​មាន​ប្រាក់​នៅ​ក្នុង​ដៃ​ ប៉ុន្តែ​ត្រូវ​រៀបចំ​ក្នុង​ករណី​ដែល​យើង​ត្រូវ​ការ​ប្រើ​ជម្រើស​នោះ ​ក្នុង​ឱកាស​ណាមួយ។

នេះ​ក៏​អាច​ជួយ​សន្សំសំចៃ​ប្រាក់​របស់​យើង​ លើ​ថ្លៃឈ្នួល​យឺត​ ហើយ​ថែមទាំង​ផ្ដល់​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ដើម្បី​បង់​វិក្កយបត្រ​ផ្សេង​ទៀត។

៣. កសាង​ប្រាក់​បម្រុង​ទុក

គិត​ពី​ប្រាក់​បម្រុង​ជា​គណនី​សន្សំ​មួយ​ប្រភេទ​ សម្រាប់​អាជីវកម្ម​របស់​យើង​ថ្ងៃ​មុខ។ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ណែនាំ​ឲ្យ​រក្សា​ទុក​ចំណាយ​ប្រតិបត្តិការ​រយៈ​ពេល​ពី ៣ ទៅ ៦ ខែ​ នៅ​ក្នុង​ប្រាក់​បម្រុង​ ប៉ុន្តែ​យើង​អាច​កែតម្រូវ​លេខ​ទាំង​នោះ​ ដោយ​ផ្អែក​លើ​ដំណាក់កាល​នៃ​អាជីវកម្ម​របស់​យើង ​និង​អ្វី​ដែល​យើង​គ្រោង​នឹង​ចំណាយ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

៤. ជួល​អ្នក​គ្រប់គ្រង​ប្រាក់

ពេល​ខ្លះ​យើង​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​រក​ប្រាក់​មកវិញ​ ហើយ​នោះ​ប្រាកដ​ជា​កើត​ឡើង​នៅ​ពេល​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​មិនខាន។ នេះ​ជា​រឿង​មួយ​ពិបាក​ក្នុង​ការ​មាន​គោលដៅ​លើ​ការ​ចំណាយ​សម្រាប់​អាជីវកម្ម​របស់​យើង ​នៅ​ពេល​ដែល​យើង​កាន់កាប់​វា។ ទុក​ឲ្យ​នរណា​ម្នាក់​(គណនេយ្យករ )ពិចារណា​ ឬ​ជា​អ្នក​គិតគូរ​អំពី​ប្រាក់​ចូល​និង​ចេញ ហើយ​ផ្ដល់​នូវ​ដំបូន្មាន​លើ​ការ​ចំណាយ​និង​សន្សំ​មក​យើង​វិញ។

៥. ធ្វើ​តាម​ថវិកា​និង​តាមដាន​លំអិត

នេះ​គឺ​ជា​គន្លឹះ​ចុងក្រោយ​ ​ហើយ​ក៏​មាន​សារៈសំខាន់​ណាស់ ​ចំពោះ​សុខភាព​នៃ​លំហូរ​សាច់ប្រាក់​របស់​សហគ្រិន​គ្រប់គ្នា។ ម្ចាស់​អាជីវកម្ម​ច្រើន​តែ​ផ្ដោត​លើ​ប្រាក់​ចំណេញ​ច្រើនពេក ​តែ​​មិន​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ឡើយ។

យើង​មិន​អាច​ឈាន​ទៅ​មុខ​ទេ ​ប្រសិន​បើ​ចំនួន​ទឹក​ប្រាក់​ដែល​យើង​បាន​លក់​ចេញ​មិន​អាច​គ្រប​ដណ្ដប់​លើ​ការ​ចំណាយ​ផ្សេងៗ​របស់​យើង​បាន។ សន្សំ​ប្រាក់​គ្រប់​ទីកន្លែង​ដែល​យើង​អាច​ធ្វើ​បាន ​និង​តាមដាន​រាល់​ការ​ចំណាយ​អាជីវកម្ម​របស់​យើង។

ការ​មាន​សៀវភៅបញ្ជី​ដែល​អាច​បំបែក​សាច់ប្រាក់​ចូល​និង​ត្រលប់​មក​វិញ​បាន​យ៉ាង​លឿន​ នឹង​ធ្វើ​ឲ្យ​យើង​គិត​កាន់​តែ​ច្បាស់ ​ពី​របៀប​ដែល​ប្រាក់​ជំនួញ​ដែល​ពិបាក​រក​បាន​ត្រូវ​ចំណាយ។

ចំណែក​ការ​រក្សា​លំហូរ​សាច់ប្រាក់​រឹងមាំ ​ត្រូវ​ការ​ការ​ប្រុង​ប្រយ័ត្ន​ ប៉ុន្តែ​វា​នឹង​ជួយ​ការពារ​អាជីវកម្ម​របស់​យើង​ក្នុង​គ្រា​លំបាក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehack

ចុចអាន៖រដ្ឋ​អ្នកមានទាំង ៦ ដែល​​មានមហាសេដ្ឋី​រស់នៅ​ច្រើន​ជាង​គេ

ចុចអាន៖​តើ​ស្លឹក​តែ​និង​ការ​ប្រើ​មក​ជា​ភេសជ្ជៈ មាន​​ប្រវត្តិ​មក​ពី​ទី​ណា?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ20 mins ago

មន្ត្រី​នគរបាល​ជាតិ​៧៤​នាក់​ ទើប​មកពី​វៀតណាម​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ​នៅ​ខេត្តស្វាយរៀង

ព័ត៌មានជាតិ24 mins ago

ជនជាតិ​ថៃ​១៥​នាក់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ​ក្រោយពួក​គេ​ប្រាប់​ថា​​ វង្វេងផ្លូវ​មិន​មានបំណងចូលទឹកដីខ្មែរ​ទេ

ព័ត៌មានអន្ដរជាតិ32 mins ago

WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក

ព័ត៌មានជាតិ44 mins ago

បង្ក្រាបមេខ្យល់​នាំ​នារី​លក់​ខ្លួន​ដល់​ភោជនីយដ្ឋាន​តាឪ​ជ្រោយចង្វា ឃាត់​ភ្ញៀវ​ដល់បន្ទប់​ផ្ទះសំណាក់

ព័ត៌មានជាតិ53 mins ago

ភ្ញៀវ​ទេសចរ​ខេត្តកំពត​កើនឡើង​ជាង​៧​ភាគរយ ខណៈ​សៀមរាប និង​ព្រះសីហនុ​ថយចុះ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services