Connect with us

បច្ចេកវិទ្យា

រឿង​អស្ចារ្យ​​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ធំ​បំផុត​លើ​​លោក​ ហុងដា

បានផុស

នៅ

ហុងដា ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូធំ​ជាងគេ​បំផុតនៅលើ​ពិភពលោក ចាប់តាំង​ពីឆ្នាំ ១៩៥៩ មក​ម្ល៉េះ។ រហូត​មក​ដល់ដំណាច់​ឆ្នាំ ២០១៩ ក្រុម​យក្ខ​នេះ​បង្កើត​ផលិតផល​របស់ខ្លួនប្រមាណជា ៤០០ លាន​គ្រឿង។ ក្នុង​មួយឆ្នាំៗ ក្រុមហ៊ុនហុងដាផលិតម៉ាស៊ីនដើរដោយចំហេះឥន្ធនៈរហូតទៅដល់ ១៤ លាន​គ្រឿង​ឯណោះ។ មួយវិញទៀត ហុងដាជា​ក្រុមហ៊ុន​ផលិត​រថយន្តធំជាងគេទី ២ របស់​ជប៉ុន​នៅ​ឆ្នាំ ២០០១ និង​ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ៨ នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៥ ។

ក្រៅពីអាជីវកម្មយានយន្តនិងម៉ូតូសំខាន់ៗ ក្រុមហ៊ុនក៏ផលិតឧបករណ៍ជាច្រើនរួមមាន សម្ភារ​សួនច្បារ ម៉ាស៊ីន​នាវាមុជទឹក ម៉ាស៊ីនភ្លើង ម៉ូតូទឹកផ្ទាល់ខ្លួន និង​ផលិតផល​ម៉ាស៊ីន​ផ្សេងទៀត។

ខាងក្រោមជាប្រវត្តិពិតមួយចំនួនដែលយើងមិនសូវបានដឹងពីក្រុមហ៊ុនម៉ូតូធំបំផុតលើលោក Honda៖

១. ស្ថាបនិកក្រុមហ៊ុនពុំមានការអប់រំផ្លូវការទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនហុងដាត្រូវបានបង្កើតឡើងដោយលោក Soichiro Honda ក្នុងឆ្នាំ ១៩៤៦ ដែលជាបុរសមិនមានការអប់រំជាផ្លូវការអ្វីឡើយ។ Soichiro Honda កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩០៦ នៅក្នុងភូមិតូចមួយ ក្នុងប្រទេសជប៉ុន។ ឪពុកឈ្មោះ Gihei ជាជាងដែក និងជាម្ចាស់តូបជួសជុលកង់។ រីឯម្តាយឈ្មោះ Mika ជាអ្នកតម្បាញ។ កាលនៅក្មេង Honda ចំណាយពេលភាគច្រើនដើម្បីជួយការងារឪពុក។

ក្នុងវ័យជាសិស្ស Soichiro Honda មិនចំណូលរៀនសូត្រអ្វីឡើយ។ នៅពេលមួយនោះ ខណៈគ្រូប្រគល់សៀវភៅកត់ត្រាពិន្ទុមកផ្ទះ លោកមិនបានយកឲ្យឪពុកម្ដាយទេ ហើយបានបន្លំត្រាជំនួសពួកគាត់ឲ្យទៅគ្រូវិញ។ ប៉ុន្តែក្រោយមកគេចាប់បានការបន្លំនេះ នៅពេលលោកបានធ្វើត្រាឲ្យមិត្តរួមថ្នាក់ខ្លះទៀត។

ទោះជាយ៉ាងណា ស្ថានិករូបនេះមានចំណូលចិត្តជាមួយរថយន្ត តាំងពីក្មេងម្លេះ។ នៅអាយុ ១៥ ឆ្នាំដោយមិនមានការអប់រំត្រឹមត្រូវ Soichiro Honda សម្រេចចិត្តចាកចេញពីស្រុកកំណើតទៅទីក្រុងតូក្យូដើម្បីស្វែងរកការងារធ្វើ។ លោកទទួលការហ្វឹកហាត់ពីយានដ្ឋានរយៈពេល ៦ ឆ្នាំ ដោយធ្វើការជាជាងឡាននៅទីនោះ  រួចវិលត្រឡប់មកផ្ទះវិញហើយចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅឆ្នាំ ១៩២៨ ខណៈវ័យ ២២ ឆ្នាំ។

២. ប្រវត្តិសាជីវកម្មម៉ូតូហុងដា

នៅឆ្នាំ ១៩៣៧ Soichiro Honda បានបង្កើត Tokai Seiki  ដើម្បីផលិតប៊ីស្តុងសម្រាប់តូយ៉ូតា។ ជាអកុសលរោងចក្រ Yamashita របស់ Tokai Seiki ត្រូវបានខូចខាតក្នុងឆ្នាំ ១៩៤៤ ដោយសារតែការវាយប្រហារដោយគ្រាប់បែករបស់អាមេរិក B-២៩ ។ លើសពីនេះទៀតរោងចក្រ Tokai Seiki  បានដួលរលំនៅឆ្នាំ ១៩៤៥ ដោយសារតែការរញ្ជួយដី។

ក្រោយសង្គ្រាមលោកលើកទី ២ លោក Honda សម្រេចចិត្តលក់អ្វីដែលនៅសល់នៃក្រុមហ៊ុនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនតូយ៉ូតាក្នុងតម្លៃ ៤៥០,០០០ យ៉េន រួចយកប្រាក់ទៅបង្កើតវិទ្យាស្ថានស្រាវជ្រាវបច្ចេកទេស Honda នៅឆ្នាំ ១៩៤៦ ។ វិទ្យាស្ថានស្រាវជ្រាវបច្ចេកទេសហុងដាផ្តោតលើការជួសជុល ការផលិត ការអភិវឌ្ឍម៉ូតូ និងទោចក្រយានយន្ត។ នៅឆ្នាំ ១៩៤៨ ក្រុមហ៊ុនបានចាប់ផ្តើមផលិតគ្រឿងអគ្គិសនីផ្ទាល់ខ្លួន ហើយបន្ទាប់មកឈ្មោះវិទ្យាស្ថានត្រូវបានប្តូរទៅជាក្រុមហ៊ុនម៉ូតូហុងដា។

៣. ម៉ូតូទី ១ ផលិតដោយក្រុមហ៊ុនហុងដា

ក្នុងឆ្នាំ ១៩៤៩ ក្រុមហ៊ុនហុងដាបានបញ្ចេញម៉ូតូដំបូងដែលមានស៊ុមដែកថែបត្រូវបានរចនានិងផលិតឡើងដោយហៅថា Dream Type D ។ ម៉ូតូដំបូងនេះ មាន ២ ស្ត្រូក កម្លាំង ៩៨ សេសេ ម៉ាស៊ីន ៣ សេះ (២.២ គីឡូវ៉ាត់ក្នុងមួយម៉ោង) ហើយ Type D ជាប្រភេទម៉ូតូដែលជាគំរូដំបូងគេនៅក្នុងស៊េរីម៉ូតូ Dream បច្ចុប្បន្ន។

៤.  ម៉ូតូ scooter (ម៉ាស៊ីនអូតូ) ដំបូងរបស់ហុងដា

Juno K ជាឈ្មោះរបស់ម៉ូតូអូតូហុងដាដំបូងគេ។ វាត្រូវបានផលិតនៅឆ្នាំ ១៩៥៤ ហើយជាម៉ូឌែលហុងដាទី ១ ដែលត្រូវនាំចេញទៅសហរដ្ឋអាមេរិក។

៥. ហុងដាបានទៅដល់អាមេរិកក្នុងឆ្នាំ ១៩៥៩

នៅឆ្នាំ ១៩៥៩ សាខារបស់ក្រុមហ៊ុនម៉ូតូហុងដាត្រូវបានបើកនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានប្រែក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មម៉ូតូ ហើយបន្ទាប់មក បើកការិយាល័យជាច្រើននៅតាមបណ្ដាប្រទេសទូទាំងពិភពលោក។ ចាប់ពីឆ្នាំ ១៩៦១-១៩៦៩ ទីភ្នាក់ងារហុងដាត្រូវបានបើកនៅចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ ប៊ែលហ្សិក និងអូស្ត្រាលី។

៦.  Mark Zuckerberg ជាម្ចាស់ឡានម៉ាកហុងដា

នៅឆ្នាំ ១៩៨៦ ជាឆ្នាំដែលក្រុមហ៊ុនហុងដាសម្រេចចិត្តផ្តួចផ្តើមគំនិតផលិតរថយន្តប្រណីតដំបូងរបស់ខ្លួនដែលមានឈ្មោះថា Acura ។ ទោះបីជាវាមិនទទួលលទ្ធផលល្អដូចទៅនឹង BMW ឬ Audi ក៏ដោយ ក៏វានៅតែទទួលបានជោគជ័យខ្ពស់នៅអាមេរិក។ រីឯឥស្សរជនល្បីមួយចំនួនដែលជាម្ចាស់ Acura នោះជាស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកគឺលោក Mark Zuckerberg៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ carfromjapan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤៣ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម