KPT+
ចង់ជួយកូនៗឲ្យមានគំនិតអាជីវកម្មតាំងពីនៅវ័យក្មេង?
ចាប់ផ្ដើមអាជីវកម្មផ្ដល់នូវបទពិសោធន៍ជីវិត ដែលមិនអាចកាត់ថ្លៃបានសម្រាប់កុមារ បូករួមនឹងការអភិវឌ្ឍជំនាញជាក់ស្ដែង ដូចជាការរៀបចំការគ្រប់គ្រង ដោះស្រាយបញ្ហាប្រាក់ និងការប្រាស្រ័យទាក់ទងជាដើម។
នេះជាគន្លឹះមួយចំនួនដែលឪពុកម្ដាយត្រូវជួយកូនតូចៗ ឲ្យកាន់តែមានបទពិសោធន៍ក្នុងជីវិតពួកគេ ៖
១. ឲ្យកូនដេញតាមចំណង់ចំណូលចិត្តរបស់ពួកគេ

បើចង់ឲ្យកូនរីករាយនឹងបទពិសោធន៍ ហើយមិនបាត់បង់ចំណាប់អារម្មណ៍ ជាការសំខាន់ដែលត្រូវឲ្យកូនងប់ងុលនឹងរឿងដែលពួកគេកំពុងធ្វើ។ បើកូនមិនមានគំនិតអាជីវកម្មនៅក្នុងចិត្ត ទុកឲ្យពួកគេធ្វើបញ្ជីដែលពួកគេចូលចិត្តធ្វើ។ បើកូនស្រឡាញ់សត្វ អាចចាប់ផ្ដើមអាជីវកម្មសត្វចិញ្ចឹមបាន។
ពួកគេអាចរៀបចំសិក្ខាសាលាស្ដីពីការសម្ដែងសម្រាប់ក្មេងតូចៗ នៅក្នុងសង្កាត់ បង្រៀនមេរៀនតន្ត្រី ឬអាចរចនាកម្មវិធីទូរស័ព្ទចល័តជាដើម។
២. កំណត់គោលដៅនិងធ្វើផែនការ
ឲ្យកូនគិតពីគ្រប់រឿងទាំងអស់ដែលត្រូវការ ដើម្បីបង្វែរគំនិតរបស់កូនឲ្យក្លាយជាការពិត។ តើពួកគេត្រូវការឧបករណ៍អ្វីខ្លះ ការផ្គត់ផ្គង់ ឬការបណ្ដុះបណ្ដាល? បើកូនកំពុងកាត់ស្មៅ តើពួកគេត្រូវការអ្វីខ្លះ?
ពួកគេគួរតែសរសេរគោលដៅសម្រាប់អាជីវកម្ម រួមមានទាំងគោលដៅហិរញ្ញវត្ថុ និងអ្វីផ្សេងទៀតដែលកូនៗចង់សម្រេចបាន។
៣. ណែនាំគំនិតនៃការគ្រប់គ្រងប្រាក់
អាជីវកម្មគឺជាវិធីដ៏ល្អមួយ ដើម្បីណែនាំកុមារឲ្យចេះជំនាញគ្រប់គ្រងប្រាក់មូលដ្ឋាន ក៏ដូចជាប្រធានបទស្មុគស្មាញដូចជាការគណនាប្រាក់ចំណេញ និងការគ្រប់គ្រងប្រាក់។ ក្មេងជំទង់អាចតាមដានប្រាក់ចំណូលនិងចំណាយអាជីវកម្ម។ ក្មេងតូចៗអាចអនុវត្តបន្ថែមតម្លៃ និងការផ្លាស់ប្ដូរ។

បើយើងផ្ដល់ប្រាក់ឲ្យកូនដើម្បីចាប់ផ្ដើមអាជីវកម្ម សូមឲ្យពួកគេចាត់ចែងរាល់ការចំណាយរបស់ពួកគេ ដើម្បីដឹងច្បាស់ថា ត្រូវការចំនួនប៉ុន្មាន។
៤. ធ្វើការលើជំនាញបម្រើអតិថិជននិងទំនាក់ទំនង
ក្នុងនាមជាអ្នកប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងជាអ្នកស្ដាប់ចេះយល់ចិត្ត គឺជាគ្រឹះដ៏ចាំបាច់សម្រាប់ភាពជាសហគ្រិន។ ជួយកូនឲ្យអភិវឌ្ឍវិធីពន្យល់ផលិតផល និងសេវាកម្មរបស់ពួកគេឲ្យបានច្បាស់ និងយល់ពីការស្នើសុំតម្លៃអាជីវកម្មរបស់ពួកគេ។
សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសេវាកម្មអតិថិជន និងលើកទឹកចិត្តកូនឲ្យស្ដាប់និងទទួលយកសំណើពិសេសនៅពេលចាំបាច់។
៥. គ្រប់គ្រងតម្រូវការផ្នែកច្បាប់
ម្ចាស់អាជីវកម្មកុមារត្រូវគោរពតាមច្បាប់និងតម្រូវការស្របច្បាប់ ដូចមនុស្សពេញវ័យដែរ។ ពន្យល់កូន នៃការអនុញ្ញាតក្នុងតំបន់ណាមួយដែលត្រូវការ ដោយជួយកូនឆែកជាមួយការិយាល័យ ស្មៀន ឬខេត្តក្រុងដែលរស់នៅ។

៦. បង់ពន្ធ
បើប្រាក់ចំណូលរបស់កូនលើសពី ៤០០ ដុល្លារ ពួកគេនឹងត្រូវប្រកាសពន្ធផ្ទាល់ខ្លួន។ ភាគច្រើនពួកគេមិនស្ថិតនៅក្នុងស្ថានភាពជំពាក់ពន្ធលើប្រាក់ចំណូលនោះទេ ប៉ុន្តែកូនយើងនឹងត្រូវបង់ពន្ធលើការងារផ្ទាល់ខ្លួន។
ជួយពួកគេឲ្យត្រៀមលក្ខណៈជាមុន ឬត្រូវទុកប្រាក់ចំណេញ ១៥ % សម្រាប់ពន្ធ។ អ្វីដែលសំខាន់បំផុតត្រូវចងចាំថា ដំណើរការគួរតែរីករាយ។
ភាពជាសហគ្រិនគឺជាកម្លាំងពលកម្មនៃសេចក្ដីស្រឡាញ់ មិនត្រឹមតែកម្លាំងពលកម្មប៉ុណ្ណោះទេ តែក៏ជាការចាប់យកឱកាសធ្វើឱ្យមានកំហុស ដើម្បីរៀនពីកំហុសទាំងនោះ ហើយធ្វើវាម្ដងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៣ យ៉ាងដែលស្ត្រីម្នាក់ៗអាចឈានមុខខ្លាំងឡើងៗក្នុងអាជីព
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


