Connect with us

ព័ត៌មានជាតិ

កាស៊ីណូធំៗចំនួន ៣ នៅ​ស្វាយរៀង​​​មានអ្នកឆ្លងជំងឺកូវីដ​១៩​ ជិត ​៧០​ នាក់

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសនៅថ្ងៃនេះថា កាស៊ីណូចំនួន៣នៅក្រុងបាវិតខេត្តស្វាយរៀង រួមមានកាស៊ីណូបាវិតម៉ុកបាយ កាស៊ីណូហ្គោដឡាក់ និងកាស៊ីណូពិភពថ្មី រកឃើញ​មានអ្នកឆ្លងរហូតដល់ទៅ៦៩នាក់ ក្នុង​ចំណោមអ្នកឆ្លងសរុបចំនួន៧១នាក់។

អ្នកឆ្លងជំងឺកូវីដ១៩ទាំង៦៩នក់នោះត្រូវបានរដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញឈ្មោះជាសាធារណៈដើម្បីឲ្យអ្នកដែលមានជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលធ្វើចត្តាឡីស័កនិងធ្វើតេស្តរកកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរដ្ឋបាលខេត្តបានឲ្យដឹងថាក្នុងចំណោមអ្នកជំងឺសរុបចំនួន៧១នាក់នោះបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យសាមគ្គីរំដួលចំនួន១៣នាក់ មន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន១៤នាក់ និងនៅមណ្ឌលព្យាបាលកូវីដ១៩ក្រុងបាវិតចំនួន៤៤នាក់។

រដ្ឋបាលខេត្តបានអំពាវនាវដល់អ្នកដែលមានជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយអ្នកទាំងនោះសូមធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួនដើម្បីតាមដានសុខភាពនិងធ្វើតេស្តរកកូវីដ១៩។

ក្នុងករណីមានបញ្ហាសុខភាពដោយមានអាការៈមិនស្រួលដូចជាក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់កនិងមានដង្ហើម​ថប់ៗ​ សូមប្រញាប់ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម