កម្មករសំណង់នៅភ្នំពេញគេចប៉ុស្តិ៍ត្រួតពិនិត្យទៅលេងស្រុកខេត្តកំពង់ធំតេស្តមានវិជ្ជមានកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្មករសំណង់នៅភ្នំពេញគេចប៉ុស្តិ៍ត្រួតពិនិត្យទៅលេងស្រុកខេត្តកំពង់ធំតេស្តមានវិជ្ជមានកូវីដ-១៩

បានផុស

នៅ

បុរសម្នាក់ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោកជាកម្មករសំណង់បានទៅលេងស្រុកកំណើតនៅខេត្តកំពង់ធំ បានតេស្តវិជ្ជមានកូវីដ-១៩ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំនៅថ្ងៃទី១៦ មេសានេះថា បុរសខាងលើត្រូវបានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៥​ មេសា ឆ្នាំ២០២១ បន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានសុខភាពសាធារណៈភ្នំពេញ កាលពីថ្ងៃទី១៤ មេសា។

បុរសដែលវិជ្ជមានជំងឺកូវីដ១៩នេះ ជាកម្មករសំណង់នៅអូឌឹម រាជធានីភ្នំពេញ រស់នៅក្នុងបន្ទប់ជួលម្នាក់ឯង។ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ឡេក បញ្ញា បានជិះម៉ូតូផ្ទាល់ខ្លួនម្នាក់ឯង ត្រលប់មកស្រុកកំណើត ដោយបានចូលទិញថ្នាំនៅផ្សារអូរឌឹម និងឈប់ចាក់សាំងនៅចោមចៅ រួចក៏បន្តដំណើររហូតដល់ខេត្តកំពង់ធំ ដោយបានគេចប៉ុស្តិ៍ត្រួតពិនិត្យទៅតាមផ្លូវទឹកឆា (តាមច្រករណ្តៅថ្ម)។ នៅពេលមកដល់ផ្ទះកម្មកររូបនេះ មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ព្រោះម្តាយគាត់បានជូនដំណឹងទៅមេភូមិ ហើយក្រុមការងារសុខាភិបាលក៏បាននាំបុរសនេះទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀលភ្លាមៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

​ជួប​ជុំ ជប់​លៀង​កក្រើក​ប្រទេស​អេស្ប៉ាញ​ដើម្បី​អបអរ​ឈប់​បំរាម​កូវីដ​-​១៩

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

អាមេរិក​មាន​ករណី​បាញ់​​ទៀត​ហើយ​ស្លាប់​៧​នាក់​ចំ​ពេល​ទិវា​អ្នក​ម្តាយ​

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៥លាន​រៀល ជូននារី ដែលសម្រាលកូនដោយ​​ខ្លួនឯងក្នុងបន្ទប់ជួលទាំង​យប់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារ​យុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services