ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ ចុះផ្អាកការដ្ឋានសំណង់មួយកន្លែង បន្ទាប់ពីមានករណីឆក់ខ្សែភ្លើងស្លាប់
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានចាត់ឲ្យលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ និងលោក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋានខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចម្រុះចុះធ្វើការផ្អាកទីតាំងការដ្ឋានសំណង់ ដែលមានឧបទ្ទវហេតុឆក់ខ្សែភ្លើងបណ្ដាលឲ្យមានមនុស្សស្លាប់ ស្ថិតនៅផ្លូវលេខ៨០ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។
ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យមានមនុស្សស្លាប់នោះ បានកើតឡើងកាលពីវេលាម៉ោង១៧យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នៅចំណុចផ្ទះលេខ៦A៦ ផ្លូវលេខ៨០ កែព្រះស៊ីសុវត្ថិក្នុងភូមិទី១៤ ក្រុម១៩៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ជុំ ស៊ន ភេទប្រុស ជនជាតិខ្មែរ អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតនៅឃុំជ្រៃឃ្មុំ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ សន ស្រីលីន ជនជាតិខ្មែរ ភេទស្រី ឆ្នាំកំណើត២០០៨ ត្រូវជាកូនស្រីសព ស្នាក់នៅផ្ទះកើតហេតុខាងលើបានបំភ្លឺថា នៅវេលាម៉ោងប្រហែល១៦និង៤៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នាងបានឃើញស្រោមខ្នើយដែលបានហាលនៅផ្ទះជួលរបស់ខ្លួននៅជាន់ជាន់ទី២ ធ្លាក់មកលើជាន់ទី១។ នាងក៏បានសុំម្ចាស់ផ្ទះជាន់ទី១ចូលរើសស្រោមខ្នើយដោយពុំមានពាក់ស្បែកជើងទេ ហើយតោងបង្កាន់ដៃរបងដែកចុះជាន់ លើដំបូលស័ង្កសីបណ្ដាលអោយឆក់ ស្រាប់តែមានអ្នកនៅខាងក្រោម និងឪពុករបស់នាង(សព)រត់មកជួយ។ ពេលនោះឪពុកនាងបានតោងបង្កាន់ដៃរបងដែករួចផ្លោះចុះជាន់ដំបូលស័ង្កសីបណ្ដាលអោយឆក់តែម្ដង ចំណែកនាងត្រូវបានអ្នកជិតខាងជួយសង្គ្រោះទាន់ពេល ដោយបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ចំពោះឪពុកខ្លួនត្រូវបានឆក់ស្លាប់នៅលើកំបូលស័ង្កសីនេះតែម្ដង។ ចំណែកនាងត្រូវចរន្តអគ្គិសនីឆក់ខ្លោចជើងទាំងពីរបណ្ដាលអោយស្ពឹកនិងខ្លោចប្រអប់ដៃខាងស្ដាំ។

បើតាមការបំភ្លឺរបស់សាក្សីឈ្មោះ ចេង សំអឿន ជនជាតិខ្មែរ ភេទប្រុស ឆ្នាំកំណើត១៩៩៧ ទីលំនៅបច្ចុប្បន្នផ្ទះជួលផ្លូវលេខ៨០ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ មុខរបរកម្មករលាងម៉ូតូ បានបំភ្លឺថា មុនពេលកើតហេតុនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤៥នាទី រូបគេកំពុងលាងម៉ូតូនៅមុខផ្ទះកើតហេតុខាងលើចម្ងាយប្រហែល៣០ម៉ែត្រ ពេលដែលកំពុងលាងម៉ូតូស្រាប់តែឃើញក្មេងស្រីម្នាក់ដែលត្រូវជាកូនរបស់ជនរងគ្រោះតោងបង្កាន់ដៃលើកំបូលស័ង្កសីរបៀបរកកលនឹងដួល ឃើញដូច្នេះរូបគេក៏បានស្រែកប្រាប់ជនរងគ្រោះដែលត្រូវជាឪពុកក្មេងស្រីនោះ ដែលឈរនៅមុខផ្ទះខាងក្រោមថា កូនពូឯងកើតអីបានជាឈរញ័រៗរកដួល។ ពេលនោះរូបគេ និងជនរងគ្រោះរត់ឡើងទៅជាន់ទី១គោលបំណងទៅជួយកូនស្រីជនរងគ្រោះ។ ពេលឡើងដល់ជាន់ទីមួយ ជនរងគ្រោះបានកាន់បង្កាន់ដៃដែករួចផ្លោះទៅឈរលើកំបូលស័ង្កសីបណ្ដាលអោយឆក់ដួលលើដំបូលស័ង្កសីតែម្ដង។ ខណៈនោះអ្នកជិតខាងបានចូលមកជួយជនរងគ្រោះនិងកូនស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះជាឪពុកបានស្លាប់ ហើយចំណែកកូនស្រីសង្គ្រោះបាន។

សមត្ថកិច្ចឲ្យដឹងថា ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
ឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយឆក់ចរន្តអគ្គិសនី ពិតប្រាកដមែន។

សមត្ថកិច្ចបញ្ជាក់ថា ការឆក់ស្លាប់នោះបណ្ដាលមកពីចរន្តអគ្គីសនីដែលមានទីតាំងការដ្ឋាននៅជាប់ផ្ទះកើតហេតុបានប៉ះរលាត់ខ្សែភ្លើងឆ្លងប៉ះនិងស័ង្កសីធ្វើឱ្យជនរងគ្រោះពីរនាក់ឪពុកកូនឆក់។
បច្ចុប្បន្នសពត្រូវបានប្រគល់អោយឈ្មោះ ជុំ សុវណ្ណា ជនជាតិខ្មែរ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាបងប្រុសបង្កើតសព យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកំណើតនៅឃុំជ្រៃឃ្មុំ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង៕
អត្ថបទ ៖ រស្មី

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


