Connect with us

ព័ត៌មានជាតិ

បន្ទាន់មុននេះ! មន្ត្រីជាន់ខ្ពស់ក្រសួង​សាធារណការម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩

បានផុស

នៅ


ក្រសួងសាធារណការនិងដឹកជញ្ជូន​បានប្រកាសនៅថ្ងៃនេះថា លោក អ៊ុយ សុវណ្ណរិទ្ធិ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ត្រូវជាស្វាមីរបស់លោកស្រីគង់ ចន្ធូ និងជាបិតាបង្កើតរបស់លោកហ៊ុយ សុវណ្ណារ៉ុង បានទទួលមរណភាពនៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទី ដោយសារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំនិងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន សូមចូលរួមរំលែកមរណៈទុក្ខជាមួយ លោកស្រីគង់ ចន្ធូ និងសមាជិកក្រុមគ្រួសារព្រមទាំងញាតិមិត្តទាំងអស់ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន​នាខណៈនេះ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម