ឧត្តមសេនីយ៍ នេត សាវឿន បញ្ជាកម្លាំងតាមគោលដៅទាំងអស់ ត្រូវក្រោកឈរសួរនាំអ្នកធ្វើដំណើរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ នេត សាវឿន បញ្ជាកម្លាំងតាមគោលដៅទាំងអស់ ត្រូវក្រោកឈរសួរនាំអ្នកធ្វើដំណើរ

បានផុស

នៅ

(ភ្នំពេញ)៖​ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជាទៅកម្លាំងនគរបាលទាំងអស់ដែលត្រូវចាំការ នៅគោលដៅបិទខ្ទប់ការធ្វើដំណើរ ពិសេសនៅរាជធានីភ្នំពេញ ត្រូវក្រោកឈរដើម្បីសួរនាំរកលិខិតធ្វើដំណើរ ហើយត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារណែនាំជាសំឡេង លោកបានមានប្រសាសន៍ថា៖ “មិញគេសំណូមពរមក គេទិតៀន កម្លាំងបងប្អូនតាមប៉ារាស់ទាំងអស់ ពេលជួបនិយាយស្ដីជាមួយគេហ្នឹង អត់ក្រោកឈរទេ អង្គុយកៅអី ហើយរុញពីមួយទៅមួយ”។

នាយឧត្ដមសេនីយ៍ នេត សាវឿន មានប្រសាសន៍បញ្ជាក់ទៀតថា៖ “អាចសម្រាកអង្គុយកៅអីបាន តែត្រូវដូរគ្នាគឺអ្នកដែលនិយាយជាមួយប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ត្រូវក្រោកឈរមានឥរិយាបថជាតម្រួតឱ្យបានច្បាស់លាស់ កែសម្រួលត្រង់នេះភ្លាម ហើយកុំរុញគ្នាទៅវិញទៅមក អ្នកណាក្រោកឈរ សុំយោបល់សម្រេចពិនិត្យឱ្យគេទៅ ឬមិនទៅ”។

ជាមួយគ្នានេះ លោកក៏បានផ្ដាំផ្ញើដល់កងកម្លាំងថា អ្នកដែលអង្គុយ កុំឱ្យនិយាយជាមួយគេ អ្នកដែលអង្គុយគឺសម្រាក អ្នកសម្រេចត្រូវឡើងឈរនិយាយជាមួយគេឱ្យមានឥរិយាបថរបៀបវិន័យកងកម្លាំងថ្លៃថ្នូរ៊៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services