ព័ត៌មានជាតិ
គណបក្សមួយប្រាប់ឲ្យប្រជាពលរដ្ឋជួយសម្តេច ហ៊ុន សែន ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២១ ខែមេសា នេះ បានប្រាប់ឲ្យប្រជាពលរដ្ឋចូលរួមជួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការអនុវត្តវិធានការសុខាភិបាល ដោយប្រតិបត្តិ ៣កុំ និង ៣ការពារ និងគោរពតាមវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបញ្ជាក់យ៉ាងដូច្នេះថា “នៅពេលប្រទេសជាតិស្ថិតក្នុងគ្រាអាសន្ន យើងគួរនាំគ្នាជួយគាត់ (សម្តេច ហ៊ុន សែន) ដោយប្រតិបត្តិ ៣កុំ + ៣ការពារ និងគោរពតាមវិធានការបិទខ្ទប់ ពីព្រោះពេលនេះ គាត់មានភារកិច្ចដឹកនាំប្រទេស ហើយកំពុងខំប្រឹងធ្វើការយ៉ាងខ្លាំង។ ជារឿងសំខាន់ និងចាំបាច់ណាស់ ដែលខ្មែរមាននិន្នាការនយោបាយផ្សេងគ្នា តែចេះពួតដៃគ្នាប្រយុទ្ធ នឹងសត្រូវរួម ពេលស្រុកទេសមានអាសន្ន”។
ជាមួយនឹងការលើកឡើងខាងលើនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា នឹងបន្តតាមដានឃ្លាំមើលរបៀបចាត់ចែងគ្រប់គ្រងគ្រោះអាសន្នរបស់សម្តេចតេជោ ហ៊ុន សែន និងធ្វើការទិតៀនក្នុងបំណងស្ថាបនា នូវចំណុចខ្វះចន្លោះទាំងឡាយ ដើម្បីជាប្រយោជន៍រួមដល់ខ្មែរទាំងអស់ ហើយក្រោយចប់គ្រោះអាសន្ននេះ នឹងបន្តធ្វើការប្រកួតប្រជែងនយោបាយ តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស តទៅទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន៣០៣ នាក់ (ជាករណីឆ្លងសហគមន៍ទាំង៣០៣នាក់) និងជាសះស្បើយចំនួន២៣៩នាក់។ ក្នុងនោះ ភ្នំពេញ ចំនួន២៤៨ នាក់, កណ្ដាលចំនួន២៦ នាក់, ព្រះសីហនុ ចំនួន១៩ នាក់, តាកែវ ចំនួន៨ នាក់ និងកំពត ចំនួន ២ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាមានឆ្លងសរុប ៧៧៤៧ នាក់, ជាសះស្បើយ ២៧៩៤ នាក់, កំពុងព្យាបាល ៤៨៩៣ នាក់ និងមានអ្នកស្លាប់ចំនួន ៥៤ នាក់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


