ព័ត៌មានជាតិ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដាក់ឲ្យប្រើប្រាស់នូវឧបករណ៍អនឡាញ ដើម្បីផ្សារភ្ជាប់ពលរដ្ឋ នឹងសេវាសាធារណៈក្រុង នៅក្នុងខេត្តកំពង់ឆ្នាំង
ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ កម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ» គឺជាឧបករណ៍ឆ្លើយតបសំឡេងអន្តរកម្ម (IVR) ហើយក៏ជាឧបករណ៍ជជែកតាមហ្វេសប៊ុក (Facebook based chatbot) ដែលផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជា អំពីសេវាសាធារណៈនៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃនេះដោយ គម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

ឧបករណ៍នេះនឹងផ្សារភ្ជាប់ប្រជាពលរដ្ឋទៅនឹងសេវានានា ដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាឧបករណ៍ស្រដៀងគ្នា ដែលបានដាក់ឱ្យប្រើប្រាស់នៅខេត្តបាត់ដំបងក្នុងឆ្នាំ២០២០ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានកត់សម្គាល់ថា «សមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈសំខាន់ៗ គឺជាផ្នែកសំខាន់មួយរបស់រដ្ឋាភិបាលដែលបើកចំហ និងមានគណនេយ្យភាព។ យើងចែករំលែកគោលការណ៍ និងគុណតម្លៃទាំងនេះ ដែលបង្កើតឱ្យមានការជឿទុកចិត្តរវាងពលរដ្ឋ និងអាជ្ញាធរ។ ការជឿទុកចិត្តនេះ ក៏នឹងត្រួសត្រាយផ្លូវសម្រាប់សង្គមដែលមានផលិតភាពខ្ពស់ និងរីកចម្រើនផងដែរ។»
ឧបករណ៍បច្ចេកវិទ្យា OW4C ធ្វើឱ្យការទទួលបានព័ត៌មានមានលក្ខណៈសាមញ្ញ។ ពិដោរ អាចផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជជែកតាមហ្វេសប៊ុក (Facebook chatbot) ឬការហៅទូរស័ព្ទ៖
១. ការទទួលបានព័ត៌មានស្តីពីដំណើរការដាក់ពាក្យស្នើសុំ លម្អិតពីឯកសារដែលត្រូវការ ថ្លៃសេវា និងបទដ្ឋានរយៈពេលនៃការប្រគល់ត្រលប់មកវិញ។
២. ជាយន្តការមានសុវត្ថិភាពមួយ សម្រាប់អ្នកប្រើប្រាស់ក្នុងការផ្តល់យោបល់អំពីគុណភាពសេវាកម្មដែលពួកគេបានទទួលនៅការិយាល័យច្រកចេញចូលតែមួយ។
លោកស្រី Veena Reddy នាយិកាទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា «ការទទួលបានព័ត៌មានគួរឱ្យទុកចិត្តអំពីសេវាទាំងនេះ បានទាន់ពេលវេលានៅការិយាល័យច្រកចេញចូលតែមួយ នឹងធ្វើឱ្យជីវិតកាន់តែប្រសើរ និងមានគណនេយ្យភាពចំពោះលទ្ធផលសេវាសាធារណៈ។» ការដាក់ឱ្យប្រើប្រាស់ឧបករណ៍របស់គម្រោង OW4C នៅខេត្តកំពង់ឆ្នាំង គឺជាការកសាងឡើង បន្ថែមលើជោគជ័យនៃគម្រោងនេះ ដែលបានបង្កើតសមិទ្ធផលដ៏វិជ្ជមាននៅខេត្តបាត់ដំបងនាពេលកន្លងមក ហើយកាលពីខែសីហា ឆ្នាំ ២០២០ ការសាកល្បងកម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ» នៅខេត្តបាត់ដំបងមកទល់ពេលនេះ មានប្រជាពលរដ្ឋជាង ៤,០០០នាក់ បានទទួលព័ត៌មានអំពីសេវាជាង ៥,៥០០ដង។ ឧបករណ៍ទាំងនេះបង្ហាញនូវភស្តុតាងប្រកបដោយប្រសិទ្ធភាពនៃការបង្កើនទំនាក់ទំនងបែបស្ថាបនារវាងប្រជាជននិងមន្ត្រី អំពីរបៀបនៃការផ្តល់សេវាសាធារណៈទាំងនេះ។
ក្រុមហ៊ុន Nickol Global Solutions គ្រប់គ្រងគម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ ដោយសហការជាមួយដៃគូរបស់ខ្លួនគឺ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង អង្គការ InSTEDD I-Lab អាស៊ីអាគ្នេយ៍។
កំណត់សម្គាល់ចំពោះបណ្ណាធិកា ៖
ដើម្បីស្វែងយល់បន្ថែមអំពីរបៀប ដែលឧបករណ៍បច្ចេកវិទ្យាស៊ីវិលដំណើរការ សូមចូលទៅកាន់ @ pidorow4cbot និងលេខ IVR ០៩៥ ៨៨៨ ១៥៩ ឬ ០៨៧ ៩៩៩ ៣៩៣ ឬក៏ ០៨៨ ៩៨៨៨ ១៥៩ ។
សម្រាប់ព័ត៌មានបន្ថែម៖
កញ្ញា កិន រីដារស្មី ជាប្រធានជាន់ខ្ពស់ផ្នែកផ្សព្វផ្សាយ និងបណ្តាញ នៃគម្រោង OW4C
លេខទូរស័ព្ទ ៖ (៨៥៥) ០៧៨ ៦៦៦ ៩៦៥
អ៊ីមែល ៖ [email protected]
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


