Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ការបិទខ្ទប់ភ្នំពេញនិងតាខ្មៅ មួយសប្តាហ៍ទៀតអាចត្រូវបញ្ចប់ឬបន្តអាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋ

បានផុស

នៅ

បន្ទាប់ពីការបិទខ្ទប់អស់រយៈពេល ​២ ​សប្តាហ៍​ នៅរាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ​ក្នុងគោលបំណងទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ ១៩។

រាជ​រដ្ឋាភិបាល​បាន​សម្រេច​បន្ត​ការ​បិទ​ខ្ទប់​នេះ​រយៈពេល​ ១ ​សប្តាហ៍​ទៀត​ដោយ​ហេតុ​ថា​ការ​ឆ្លង​នៃ​ជំងឺ​នេះ​មិន​ទាន់​មាន​ភាព​ស្រាកស្រាន្ត​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធបញ្ហានេះ លោក ​គឹម សន្តិភាព ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ មេសានេះ ​បាន​អះអាង​ថា​ការ​បិទ​ខ្ទប់​បន្ត​ មួយសប្តាហ៍​ទៀត​នេះ​អាច​បញ្ចប់​តាម​ការ​គ្រោង​ទុក​ឬ​ត្រូវ​បន្ត​ជា​ថ្មី​ម្តង​ទៀ​នោះ គឺ​អាស្រ័យ​ទៅ​លើ​ការ​ចូលរួម​របស់​ពលរដ្ឋនិង​ស្ថានភាព​ថយ​ចុះ​នៃ​ការ​ឆ្លង​កូវីដ១៩​។

លោក គឹម សន្តិភាព ​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការបន្ត​បិទ​ខ្ទប់​មួយ​សប្តាហ៍​បន្ថែមទៀតសម្រាប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ ដោយ​លោក​អះអាង​ថាការបិទ​ខ្ទប់​រយៈពេល ២ សប្តាហ៍​កន្លង​មក​នេះ​បាន​កាត់ផ្តាច់​ការចម្លង​ជា​ចង្កោម​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។

លោក គឹម សន្និភាព បាន​សង្កត់ធ្ងន់​ថា៖ «នៅពេល​ដែល​ប្រជាពលរដ្ឋ​លោកនៅក្នុង​ផ្ទះ ហើយ​ពលរដ្ឋ​រូប​ណា​លោក​មាន​សញ្ញា​វិជ្ជមានកូវីដ ១៩ យ៉ាងណា​ច្រើន​បំផុត​គឺ​ឆ្លង​តែ​ក្នុង​កម្រិត​គ្រួសារ​តែមួយ​ទេគឺ​មិនមាន​ការរីករាលដាល​ទៅ​ចម្លង​ជា​ចង្កោម​នៅតាម​តំបន់​ផ្សេង​នោះទេ»។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទខ្ទប់​រាជធានី​ភ្នំពេញនិង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​រយៈពេល ១ សប្តាហ៍​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ រហូត​ដល់​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពី​បានប្រកាស​បិទ​ខ្ទប់​រយៈពេល ២ សប្តាហ៍ កាលពី​ថ្ងៃទី ១៥ ខែ​មេសា។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តរយៈពេលបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ១ សប្តាហ៍ទៀតចាប់ពីម៉ោងសូន្យចូលថ្ងៃទី ២៩ ខែមេសា រហូតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពី​បានប្រកាស​បិទ​ខ្ទប់​រយៈពេល ២ សប្តាហ៍កាលពី​ថ្ងៃទី ១៥ ខែ​មេសា។

ប៉ុន្តែនៅក្នុងការបន្តបិទខ្ទប់នេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់ចេញពី៣តំបន់គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង៕ដោយ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម