កសិដ្ឋាន​គី​រី​សួគ៌ ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ថ្មី​សម្រាប់​ទឹកដោះគោ​ស្រស់​របស់ខ្លួន ដើម្បី​ជួយ​កម្ពុជា ក្នុងពេល​វេលា​ដ៏​លំបាក​នេះ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កសិដ្ឋាន​គី​រី​សួគ៌ ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ថ្មី​សម្រាប់​ទឹកដោះគោ​ស្រស់​របស់ខ្លួន ដើម្បី​ជួយ​កម្ពុជា ក្នុងពេល​វេលា​ដ៏​លំបាក​នេះ​

បានផុស

នៅ

​ដោយ​មើលឃើញ​ពី​តម្រូវការ​យ៉ាងច្រើន បន្ទាប់ពី​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​គិរី​សួគ៌ ផ្តល់ជូន​ទឹកដោះគោ​ស្រស់ ១០០% ដោយ​ឥតគិតថ្លៃ​ចំនួន ជាង ១០០ ០០០​លីត្រ​ជូន​អតិថិជន​របស់ខ្លួន​ក្នុង​រយៈពេល​កន្លងមក​នេះ កសិដ្ឋាន​គិរី​សួគ៌ បានសម្រេច​ចិត្ត បន្ត​ប្រូ​ម៉ូ​សិន​ថ្មី​មួយទៀត ក្នុង​ខែឧសភា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌​របស់​ក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា ប្រូ​ម៉ូ​សិន​ថ្មី​នេះ​ គឺជា​ការឆ្លើយតប​ទៅនឹង​ការបន្ត​ការបិទ​ខ្ទប់ និង​បម្រាម​គោចរ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ផ្សេងទៀត​នៅក្នុង​ប្រទេស។ ក្រុមហ៊ុន​បាន​និងកំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​សមរភូមិ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​។ ប្រូ​ម៉ូ​សិន​ថ្មី​នេះ ​គឺ​ទិញ​ពីរ​ដប​ទទួល​បាន​មួយ​ដប​ដោយ​មិន​គិតថ្លៃ សម្រាប់​ទឹកដោះគោ​ស្រស់ ១០០% ចំណុះ ២​លីត្រ ឬ​ចំណុះ ៨៣០​លីត្រ​របស់​កសិដ្ឋាន​គិរី​សួគ៌ ដែល​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប​នានា និង​ហាង​លក់ទំនិញ​ផ្សេងៗ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ពេញ​មួយ​ខែ​ឧសភា​។​

​លោក ឈរ រិទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Fresh Milk បាន​ថ្លែងថា “​ពិតណាស់ យើង​ចង់​បន្ត​ការផ្តល់​ប្រូ​ម៉ូ​សិន​ទិញ​មួយ​ថែម​មួយ ដូចដែល​បាន​ផ្តល់​ជូន​កន្លងមក ប៉ុន្តែ​ក្នុងនាម​ជា​ក្រុមហ៊ុន​ថ្មី យើង​ក៏​ត្រូវ​រក្សា​និរន្តរភាព​ខ្លួនឯង​ផង​ដែរ។ តម្រូវការ​ដ៏​លើស​លុប​នូវ​ទឹកដោះគោ​ស្រស់​របស់​យើង​ក្នុង​រយៈពេល​កន្លងមក​នេះ បាន​ធ្វើ​ឲ្យ​ផលិតកម្ម​របស់​យើង​ឈាន​ដល់​កម្រិត​អតិបរមា ហើយ​អតិថិជន​របស់​យើង​ដែល​ចូលចិត្ត​ទឹកដោះស្រស់​ក្នុងស្រុក អាក់អន់ចិត្ត ដោយ​មិន​អាច​រក​ទិញ​បាន​”​។​

​លោក ឈរ រិទ្ធី បាន​បន្ថែមថា “​ជាមួយ​ទឹកដោះគោ​ស្រស់​ជាង ១​សែន​លីត្រ​ដែល​បាន​ផ្តល់​ទៅ​ឱ្យ​សាធារណជន​រួច​ហើយ​នោះ យើង​នឹង​បន្ត​ការ​ជួយ​ប្រជាជន​បន្ថែម​ទៀត តាមរយៈ​ប្រូ​ម៉ូ​សិន​ទិញ​ពីរ​ថែម​មួយ​នេះ រាល់ពេល​ជាវ ទឹកដោះគោ​ស្រស់​របស់​កសិដ្ឋាន​គិរី​សួគ៌​របស់​យើង​”​។​

​ក្រៅពី​ការផ្តល់ជូន​ដល់​អតិថិជន នូវ​ប្រូ​ម៉ូ​សិន​ទិញ​ពីរ​ដប​ថែម​ជូន​មួយ​ដប​ដោយ​ឥតគិតថ្លៃ​ដ៏​ទាក់ទាញ​នេះ កសិ​ដ្ឋា​ន​គិរី​សួគ៌​ក៏​បាននិងកំពុង​ចូលរួម​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ផងដែរ តាមរយៈ​ការផ្គត់ផ្គង់​ទឹកដោះគោ​ស្រស់​១០០% ជូន​ដល់​បុគ្គលិក​សុខាភិបាល​ ដែល​កំពុង​ធ្វើ​ការ​ដោយ​ផ្ទាល់​នៅ​សមរភូមិ​ជួរមុខ​នៃ​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​

​លោក ឈរ រិទ្ធី បាន​ថ្លែង​ទៀត​ថា “​យើង​សូម​គោរព​និង​អរគុណ​ចំពោះ​បុគ្គលិក​សុខាភិបាល​ដ៏​ក្លាហាន​ទាំងនេះ ដែល​ប្រថុយ​អាយុជីវិត​របស់​ពួកគេ​ដើម្បី​ការពារ​ពួក​យើង​។​ ដូច្នេះហើយ អ្វី​ដែល​យើង​អាច​ជួយ​បាន យើង​នឹង​ជួយ​។ ពេលនេះ​ជា​ពេលវេលា​សម្រាប់​យើង​ជួយ​យើង គឺ​ប្រជាជន​កម្ពុជា ត្រូវ​ជួយ​គ្នា​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ​”៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

បើកការបិទខ្ទប់មិនទាន់បានប៉ុន្មានផង គ្រូពេទ្យ ឥណ្ឌា ព្រមានផ្ទុះកូវីដខ្លាំងជាងមុន ក្រោយអ្នកដំណើរប្រមូលផ្ដុំគ្នាកកកុញគ្មានរក្សាគម្លាត

ព័ត៌មានជាតិ១២ នាទី មុន

មុខម្ហូបខ្មែរចំនួន៣មុខ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីមួយ នាទីក្រុងប៊ូសាន ប្រទេសកូរ៉េ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ចាក់វ៉ាក់សាំងកូវីដដូសទី៣ អាចជួយការពារអ្នកធ្លាប់វះកាត់ប្តូរសរីរាង្គបានកាន់តែខ្លាំង

KPT+២៦ នាទី មុន

ធាតុសំខាន់ ៣ នៃទំនាក់ទំនងអាជីវកម្ម ដែលបុគ្គលជោគជ័យតែងអនុវត្តជារឿយៗ

ព័ត៌មានជាតិ៣០ នាទី មុន

ត្រឹម​ថ្ងៃ​បើក​ដំបូង ផ្សារ​ធំថ្មី មាន​មនុស្សជិត​១​ពាន់​នាក់ទៅ តែ​គណៈកម្មការ​ផ្សារ​​យកចិត្តទុកដាក់​​ជាង​មុន​ទ្វេដង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services