នាំ​អំណោយ​ដ៏​ថ្លាថ្លៃ​របស់ លោក​ជំទាវ ម៉ែន សំអន ប្រគល់​ជូន​មន្ត្រី​ចូលនិវត្តន៍​នៅ​តំបន់​បិទ​ខ្ទប់ នាំ​អំណោយ​ដ៏​ថ្លាថ្លៃ​របស់ លោក​ជំទាវ ម៉ែន សំអន ប្រគល់​ជូន​មន្ត្រី​ចូលនិវត្តន៍​នៅ​តំបន់​បិទ​ខ្ទប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នាំ​អំណោយ​ដ៏​ថ្លាថ្លៃ​របស់ លោក​ជំទាវ ម៉ែន សំអន ប្រគល់​ជូន​មន្ត្រី​ចូលនិវត្តន៍​នៅ​តំបន់​បិទ​ខ្ទប់

បានផុស

នៅ

លោក​ ហុង ឡុង នាយក​ខុទ្ទកាល័យ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​នាំយក​អំណោយ​ដ៏​ថ្លាថ្លៃ​របស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ប្រគល់ជូន​ដល់ លោក ម៉ែន សុ​ផល្លី នា​ព្រឹក​ថ្ងៃអាទិត្យ ៦​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ពុ​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ែន សុ​ផល្លី ជា​មន្ត្រី​ចូលនិវត្តន៍ ដែល​បច្ចុប្បន្ន​កំពុងមាន​ជំងឺ​ប្រចាំកាយ បច្ចុប្បន្ន ស្នាក់នៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែលជា​តំបន់​បិទ​ខ្ទប់ (Lockdown)។

​ឆ្លៀត​ក្នុងឱកាស​នោះ លោកនាយក​ខុទ្ទកាល័យ​ក៏បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជូន​ចំពោះ​គ្រួសារ​របស់ លោក ម៉ែន សុ​ផល្លី ដោយ​ក្តី​នឹករលឹក ដែលជា​និច្ចកាល​លោកជំទាវ បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ។

​លោកនាយក ​ក៏បាន​បាន​ជូនពរ​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ និង​បាន​នាំយក​អំណោយ​របស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ប្រគល់ជូន​ក្រុមគ្រួសារ លោក ម៉ែន សុ​ផល្លី រួមមាន អង្ករ ត្រីខ មី ទឹកត្រី និង​ទឹកស៊ីអ៊ីវ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​បែរ​ត្រី​និង​ផ្ទះ​ទឹក​តាម​សង្កាត់​ទាំង​៥ ​បាន​ប្រហែល​៨០​ភាគរយ​ហើយ

កូវីដ-១៩១៦ នាទី មុន

ដេកឈឺរុាំរ៉ៃនៅផ្ទះដល់ពេលស្លាប់ មានវិជ្ជមានកូវីដ ឆ្លងដល់ប្រពន្ធនិងកូន៤នាក់

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

មន្ទីរពេទ្យស៊ីរី រងការវាយប្រហារខ្ទេចខ្ទីដោយមីស៊ីល ស្លាប់ ១៣ នាក់ និងរបួសជាច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ រកឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ថ្មី ៤៥​នាក់ និងអ្នកជា​សះស្បើយ​៩៥​នាក់​ ចាប់ពី​ថ្ងៃ​១១ដល់​១២ ខែ​មិថុនានេះ

កូវីដ-១៩២ ម៉ោង មុន

តាំង​ពី​ផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ ថ្ងៃនេះ​កម្ពុជា​​មាន​អ្នក​ស្លាប់​ច្រើន​បំផុត​​ដោយសារ​​កូវីដ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services