Connect with us

ព័ត៌មានជាតិ

ឃាតកម្ម​នៅ​កំពង់​ឆ្នាំង សមត្ថកិច្ច​វះ​សព​ជនរងគ្រោះ​ពីរ​នាក់​គឺ​បាន​ស្លាប់​ទៅ​ហើយ​ មុន​ពេល​ឃាតក​ដុត​សម្លាប់​បន្ថែម

បានផុស

នៅ

ឃាតកម្ម​ដ៏​រន្ធត់​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​បង្ក​ឲ្យ​មួយ​គ្រួសារ​មាន​ប្រពន្ធ​និង​កូន ៤ នាក់​បាន​ស្លាប់​ក្នុង​ផ្នក់​ភ្លើង។ ដំបូង​ដែល​គេ​គិត​ថា​ជា​ករណី​អគ្គិភ័យ ប៉ុន្តែ​ក្រោយ​ការ​ស្រាវជ្រាវ​ពី​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​តម្រុយ គឺ​ជា​ឃាតកម្ម​បង្ក​ឡើង​ដោយ​ជនល្មើស​ជា​ប្តី​និង​ឪពុក​របស់​ជនរងគ្រោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ​ថា ក្រោយ​ការ​ធ្វើ​កោសល្យវិច័យ ដោយ​យក​សាកសព​ជនរងគ្រោះ​មក​វះ​ពិនិត្យ ឃើញ​ថា​ជន​រងគ្រោះ​ពីរ​នាក់​បាន​ស្លាប់​ទៅ​ហើយ មុន​ពេល​ឃាតក​ដុត​សម្លាប់​បន្ថែម។

លោក​បញ្ជាក់​ថា ឃាតកម្ម​នេះ​មិនមែន​ជា​ករណី​អគ្គិភ័យ​ទេ គឺ​ប្តី​និង​ឪពុក​ជនរងគ្រោះ​ជា​ជន​ជនល្មើស​ក្នុង​ឃាតកម្ម​សម្លាប់​ផុត​ពូជ​នេះ។

“ពីរ​ថ្ងៃ​ហ្នឹង​វា​មិន​បាន​ឆ្លើយទេ យប់មិញ​នេះ​វា​សំណូម​ពរ​មក​សមត្ថកិច្ច​ថា​កុំ​​ឲ្យ​សួរ​វា​ទៀត។ ​វា​សុំ​ធូក​មួយ​ដុំ​ដុត ហើយ​ព្រលឹម​ឡើង​ក៏​ឆ្លើយ​សារភាព​ថា​ បាន​សម្លាប់​ប្រពន្ធ​ដោយ​កន្រ្តៃ​ដោយសារ​ប្រពន្ធ​កាច​ពេក ជេរ​បញ្ចោរ​រាល់​ថ្ងៃ”។

លោក​ស្នងការ​បាន​​លើក​សម្ដី​សារភាព​របស់​ជនល្មើស​នៅថ្ងៃ​កើតហេតុថា ​ខណៈ​កំពុង​តែ​ហូប​បាយ ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​ជេរ​បញ្ចោរ​ ដោយ​ទ្រាំ​មិន​បាន​និង​ណាមួយ​កំហឹង​មួយ​ភ្លើង​ផង ជនល្មើស​ក៏​បាន​ទាញ​កន្ត្រៃ​ទៅចាក់​សម្លាប់​ប្រពន្ធ​ ហើយ​កូនៗក៏​​បាន​ឃើញ​ហេតុការណ៍​ ដោយសារ​ភាព​តក់ស្លុត​ពេក​ក៏ទាញពូកបាំងជណ្តើរឡៅតឿមិនឱ្យចុះបាន រួចដុតសម្លាប់តែម្តង។

បើ​តាម​លោកស្នងការ​ ជនល្មើសមិន​បានប្រាប់​ពេល​សម្លាប់​ប្រពន្ធរួច ហើយ​កូន​ប្រុស​អាយុ ៤ ឆ្នាំ​​សម្លាប់​ដោយ​របៀបណា​ទេ ដោយសារ​ក្នុង​ពេល​កើត​ហេតុការណ៍​វាតក់ស្លុត​ពេក​។

លោក​ស្នងការ​បន្ត​ទៀត​ថា ឥលូវ​ក្រោយ​ពេល​ជនល្មើស​សារភាព និង​មាន​ភស្តុតាង​គ្រប់គ្រាន់ សមត្ថកិច្ច​នឹង​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ដើម្បី​កាត់​ទោស​បន្ត​ទៀត។

គួរ​បញ្ជាក់​ថា ឃាតកម្ម​ដែល​មាន​ឪពុក​និង​ប្តី​ជា​ឃាតក បាន​ឈាន​ទៅ​សម្លាប់​ប្រពន្ធ​និង​កូន​ ​នាំជីវិតមនុស្ស០៥ទៅជាមួយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ​ជា​ប្រពន្ធឈ្មោះ សៀន សុខជា អាយុជាង ៣០ ឆ្នាំនិងកូន ៤ នាក់ ក្នុងនោះកូនច្បងដែលជាកូនភ្លោះមានអាយុ ៨ ឆ្នាំនិងកូនពៅមានអាយុ ៤ ឆ្នាំ បាន​ស្លាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១១ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម