Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពង់ចាម​ រកឃើញ​អ្នក​ឆ្លងកូវីដ​ ១០ នាក់​ទៀត ស្រុក​បាធាយ​ច្រើន​ជាង​គេ

បានផុស

នៅ

​នៅ​ព្រឹកថ្ងៃទី ១៦ ខែ​ឧសភា ២០២១ រដ្ឋបាលខេត្ត​កំពង់ចាម ប្រកាស​រកឃើញ​អ្នក​ឆ្លង​ថ្មី ១០ នាក់​ទៀត ក្នុង​នោះ​ស្រុក​បាធាយ​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាង​គេ។ ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ស្រុក​បាធាយ​រកឃើញអ្នក​ឆ្លង​​ចំនួន ០៦ នាក់ ស្រុកស្រី​សន្ធរ​ ០១ នាក់ ស្រុកស្ទឹងត្រង់ ០១ នាក់ ស្រុក​ព្រៃឈរ​ ០១​ នាក់ និង​ស្រុកកងមាស ០១ នាក់។

ដោយ​ឡែក នៅថ្ងៃទីទី១៦ ឧសភា ដដែលនោះ អ្នកជំងឺ ២៨ នាក់​ទៀត បាន​ជាសះស្បើយ​ និងអនុញ្ញាតឱ្យចេញ​ពី​មន្ទីរពេទ្យមេគង្គកំពង់ចាមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម