ព័ត៌មានជាតិ
លោកហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ចូលរួមពិធីចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំ
ថ្លែងទៅកាន់ប្រជាពលរដ្ឋ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោកហ៊ុន ម៉ាណែត នាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយការជួបជុំថ្ងៃនេះ គឺមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្តផ្សេងៗ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងការផ្តល់កិត្តិយសចូលរួមរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលបង្ហាញអំពីស្មារតីរួបរួមសាមគ្គីនៃការជួយយកអាសាគ្នាក្នុងពេលចាំបាច់ ពេលដែលប្រជាពលរដ្ឋកំពុងត្រូវការ។ ក្នុងថ្ងៃនេះ យើងរួមគ្នាប្រគល់ស្រូវពូជដល់ដៃប្រជាពលរដ្ឋរងគ្រោះ ដើម្បីការស្តារឡើងវិញ ដែលជាការជួយពិតជាក់ស្តែង ជាការឈឺឆ្អាលពិតប្រាកដ និងដោយសុទ្ធចិត្ត។
លោកហ៊ុន ម៉ាណែត លើកឡើងទៀតថា ពិតណាស់ជាគ្រោះអកុសល ដែលមិនអាចគ្រប់គ្រងបាន ដោយទឹកជំនន់ក្នុងឆ្នាំនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាជាង១៥ ម៉ឺនគ្រួសារ ហើយប្រទេសនៅក្នុងតំបន់អាស៊ាន០៧ ផ្សេងទៀតក៏ទទួលរងគ្រោះដូចគ្នា។ ប្រឈមនឹងហានិភ័យនៃការបាត់បង់អាយុជីវិតប្រជាពលរដ្ឋច្រើនក្នុងដំណាក់កាលអាសន្ន ដែលមានទឹកហូរបាក់ខ្លាំង អាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, កម្លាំងសុខាភិបាល, កម្លាំងប្រជាពលរដ្ឋ និងយុវជនស្ម័គ្រចិត្ត បានសហការយ៉ាងល្អនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបានលឿន និងមានប្រសិទ្ធភាពទាន់ពេលវេលា ដោយបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាច្រើន ដែលជាអាទិភាពខ្ពស់បំផុត ហើយមកដល់ពេលនេះ យើងនៅបន្តអនុវត្តការងារបន្ទាន់ចុះចែកស្រូវពូជនៅគ្រប់ទីកន្លែងរងគ្រោះនៅទូទាំងប្រទេស តាមការប្រគល់ភារកិច្ចរបស់ សម្តេចតេជោ ដែលយកចិត្តទុកដាក់ខ្លាំងបំផុតលើលទ្ធភាពស្តារផលដំណាំឡើងវិញរបស់ប្រជាពលរដ្ឋនៅក្រោយទឹកជំនន់ ខណៈដែលសម្តេចមិនអាចមកចូលរួមដោយផ្ទាល់បានតាមផែនការ ដោយសារការធ្វើចត្តាឡីស័កក្រោយព្រឹត្តិការណ៍០៣វិច្ឆិកា។
លោកហ៊ុន ម៉ាណែត បញ្ជាក់ថា គោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺត្រូវខិតខំយ៉ាងណាកុំឲ្យមានប្រជាជនស្លាប់ដោយសារការអត់បាយ។ ដូច្នេះ នៅទីណាមានការលំបាក មន្ត្រីរាជរដ្ឋាភិបាល ក្រុមការងារ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចុះជួយឲ្យលឿន និងឲ្យទាន់ពេលវេលាដោះស្រាយបញ្ហាចំពោះមុខឲ្យខានតែបាន ទាំងអាយុជីវិត, សុខភាព, ការហូបចុក និងការស្តារផលដំណាំ។ កិច្ចការនេះ សម្រេចទៅបានដោយផ្អែកលើយន្តការជាច្រើន ទាំងយន្តការរាជរដ្ឋាភិបាល, រូបសម្តេចតេជោផ្ទាល់, កាកបាទក្រហម ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ហើយកន្លងមកប្រទេសជាមិត្តជាច្រើន ក៏មានសមានចិត្តចូលរួមក្នុងការជួយសង្គ្រោះនេះតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ អ្វីដែលខ្លាំងសម្រាប់ជាតិខ្មែរយើង គឺនៅពេលដែលលំបាកបំផុត ទោះរស់នៅទីណា នៅតែជាបេះដូងខ្មែរ ដែលរួមសាមគ្គីជួយគ្នា ដោយគ្មានការរើសអើងបែងចែកអ្វីទាំងអស់ ជាពិសេសនៅក្រោមម្លប់នៃសន្តិភាពដូចសព្វថ្ងៃនេះ។
សមិទ្ធផលសន្តិភាពបានបង្កលក្ខណៈ និងផ្តល់លទ្ធភាពឱ្យយើងមានឱកាសបានរួមសាមគ្គីជួយគ្នាដោយអាចធ្វើដំណើរជិតឆ្ងាយទៅគ្រប់ទីកន្លែងដោយសុវត្ថិភាពដើម្បីកិច្ចការមនុស្សធម៌របស់យើង រួមទាំងតំបន់អតីតសមរភូមិ។ នេះ គឺជាសារៈសំខាន់នៃការថែរក្សាសុខសន្តិភាព ហើយទោះតិចឬច្រើន លឿនឬយឺតប៉ុន្តែទីណាមានការលំបាក យើងបានរួមបំពេញកិច្ចការដ៏មានតម្លៃរបស់យើង ហើយយើងនឹងបន្តធ្វើវាតទៅមុខដោយឥតរួញរា។
ជាមួយគ្នានោះ លោកបានអរគុណប្រជាពលរដ្ឋខេត្តកំពង់ធំ ចំពោះការទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេចតជោ និងរាជរដ្ឋាភិបាលក្នុងកាលកន្លងទៅ និងសូមអរគុណចំពោះការផ្តល់តម្លៃដល់អ្នកដែលបានខិតខំធ្វើការងារពិតជាក់ស្តែង។ បំណងប្រាថ្នារបស់សម្តេច គឺចង់បានណាស់ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ។ គោលការណ៍របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច គឺផ្សារភ្ជាប់ជានិច្ចរវាងទិន្នន័យនៃការរីកចម្រើនទៅនឹងការរីកចម្រើនជាក់ស្តែងនៃជីវភាពប្រជាពលរដ្ឋ ព្រោះប្រទេសជាតិមួយរឹងមាំបានដោយសារប្រជាពលរដ្ឋ។ “ការអភិវឌ្ឍសេដ្ឋកិច្ច” អាចមានរូបមន្ត និងនិយមន័យច្រើន ប៉ុន្តែជាក់ស្តែង “ការធ្វើឲ្យប្រជាជនមានបាន” គឺជាពាក្យសាមញ្ញបំផុត និងជាគោលដៅសំខាន់បំផុតនៃការអភិវឌ្ឍប្រទេសតាមទស្សនវិស័យរបស់សម្តេចតេជោ។ ដូច្នេះ សូមបន្តការជឿទុកចិត្ត និងផ្តល់ឱកាសឲ្យសម្តេចបន្តការដឹកនាំប្រទេសតទៅមុខទៀត។
លោកក៏បានអរគុណប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាសន្តិភាព ដែលស្វែងរកបានដោយលំបាកបំផុត ហើយថ្ងៃនេះយើងបានរួមគ្នា ដោយគ្មានការបែងចែក ដើម្បីបំពេញកិច្ចការក្នុងបុព្វហេតុប្រជាជន នៅក្រោមដំបូលនៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ។ ការរួបរួមគ្នានេះហើយ ដែលជាកត្តាថែរក្សានិរន្តរភាពនៃសន្តិភាពឲ្យបានយូរអង្វែង។ យើងអាចមានទស្សនៈខុសគ្នា ប៉ុន្តែក្នុងវេលាអាសន្ននេះ យើងត្រូវទុកការខុសគ្នាមួយឡែក ដោយត្រូវរួមគ្នាតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ នេះទើបហៅថា ជាខ្មែរដែលស្រឡាញ់ជាតិ។ សម្តេចបានបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ-ឈ្នះ ហើយក៏ចង់ឃើញណាស់ ដែលខ្មែររួមគ្នាថែរក្សាសមិទ្ធផលសន្តិភាពនេះ រហូតរាប់រយឆ្នាំទៅមុខ កុំឱ្យបាត់បង់ដូចក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់យើងទៀត៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៩ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)