Connect with us

ព័ត៌មានជាតិ

ជនសង្ស័យលួចកាត់ខ្សែភ្លើង ត្រូវម្ចាស់ដេញទាន់ប្រគល់ឱ្យសមត្ថកិច្ច

បានផុស

នៅ

សៀមរាប៖ កម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួចកាត់ខ្សែភ្លេីងរបស់ពលរដ្ឋ បន្ទាប់ពីត្រូវបានម្ចាស់ផ្ទះដេញចាប់បាន។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភានេះថា ដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហឿន វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ បានលើកឡើងថា នៅពេលខ្លួនកំពុងស្ថិតនៅក្នុងផ្ទះ ស្រាប់តែដាច់ចរន្តអគ្គិសនីដែលប្រើប្រាស់ប្រចាំថ្ងៃ។​ ដោយមានការសង្ស័យជនរងគ្រោះបានដើរទៅមើលប្រអប់ឌីសង់ទ័រ​ ត្រង់បង្គោលភ្លើងរបស់អគ្គិសនីសៀមរាប មានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល២០០ម៉ែត្រ​ ស្រាប់តែបានឃើញជនសង្ស័យម្នាក់កំពុងតែឈរស្រាវខ្សែភ្លើងដែលតភ្ជាប់ចូលទៅផ្ទះរបស់ជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះទៅដល់ក៏បានទម្លាក់ខ្សែភ្លើងដែលខ្លួនកំពុងតែឈរស្រាវហើយរត់គេចខ្លួន តែត្រូវបានជនរងគ្រោះដេញចាប់បានភ្លាមៗ និងទាក់ទងមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម យកជនសង្ស័យមកធ្វើការសួរនាំ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកូនពូថៅកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ហឿន វីរៈ ពិតប្រាកដមែន​។

​ជនសង្ស័យឈ្មោះ​ ចាន់ ខេម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើផ្លូវថ្នល់ មានស្រុកកំណើតនៅ​ ភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប-ខេត្តសៀមរាប។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន មានខ្សែភ្លើងទំហំ២×២.៦សង់ទីម៉ែត្រ ប្រវែង២០ម៉ែត្រ ហើយបានប្រគល់ឱ្យជនរងគ្រោះវិញ​ ដោយមានការស្នើសុំពីជនរងគ្រោះមកសមត្ថកិច្ចដើម្បីធ្វើការតភ្ជាប់ឡើងវិញ និងបានប្រើប្រាស់ភ្លើងជាបណ្តោះអាសន្ន ដោយសារផ្ទះរបស់ជនរងគ្រោះមានបន្ទប់ជួល និងមានប្រជាពលរដ្ឋដែលជួលស្នាក់នៅមានតម្រូវការក្នុងការប្រើប្រាស់​វិញ។

សូមរម្លឹកថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៩ និង១០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុមទី៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២នេះជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿង​ និងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់​៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៩ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម