ព័ត៌មានជាតិ
អ៊ីស្រាអែល បន្តវាយកម្ទេចដល់ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស
យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានធ្វើការវាយប្រហារតាមអាកាសលើផ្លូវរូងក្រោមដី ដែលគេដឹងថាត្រូវបានសាងសង់ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ។ ជាការតបត ក្រុមហាម៉ាសក៏បានធ្វើការវាយប្រហារទៅវិញ ដោយគ្រាប់រ៉ុកកែត និងកាំភ្លើងត្បាល់ ហើយបានសម្លាប់កម្មករថៃ ២ នាក់នៅឯកសិដ្ឋានមួយ ក្នុងប្រទេសអ៊ីស្រាអែល ។
ការប្រយុទ្ធគ្នាដែលកំពុងបន្តនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ២១៧ នាក់ រួមមានកុមារ ៦៣ នាក់ និងស្ត្រី ៣៦ នាក់នៅតំបន់ហ្គាហ្សា ខណៈមនុស្ស ១២ នាក់ត្រូវបានសម្លាប់ នៅអ៊ីស្រាអែល បន្ទាប់ពីអំពើហិង្សាថ្មីៗនេះបានផ្ទុះឡើងនៅថ្ងៃទី ១០ ឧសភា ។ ចំណែកនៅតំបន់ West Bank និងទីក្រុង East Jerusalem ប្រជាជនបានធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដោយបិទហាង ក្រុមហ៊ុន និងសាលារៀនទាំងអស់ ។
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


