ព័ត៌មានជាតិ
អ្នកជំនាញថា៖ វ៉ាក់សាំងកូវីដ-១៩របស់ចិនទាំងអស់ សុទ្ធតែមានសមត្ថភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា
ការស្រាវជ្រាវថ្មីបង្ហាញថា វ៉ាក់សាំងផលិតនៅប្រទេសចិនទាំងអស់មានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួនដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់សម្ដីពីលោក Shao Yiming អ្នកជំនាញមកពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់ប្រទេសចិន។
លោក Shao Yiming ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកស្រាវជ្រាវចិនបានចាប់ផ្តើមសិក្សានិងប្រមូលទិន្នន័យលើវីរុសបំប្លែងខ្លួនឥណ្ឌាដែលគេជឿថា វាមានផ្ទុកមេរោគច្រើនជាងវីរុសកូវីដ-១៩។ លទ្ធផលបឋមបង្ហាញថា វ៉ាក់សាំងដែលកំពុងប្រើសព្វថ្ងៃនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មី។

ត្បិតតែវីរុសកូរ៉ូណាដែលបង្កឱ្យមានជំងឺកូវីដ-១៩ កំពុងផ្លាស់ប្តូរថ្មីឥតឈប់ឈរ ហើយទោះបីជាវីរុសបំប្លែងខ្លួនទាំងនោះកំពុងលេចឡើងច្រើនក៏ដោយ ក៏វ៉ាក់សាំងប្រទេសចិនមានប្រសិទ្ធភាពនិងសមត្ថភាពខ្ពស់ ក្នុងការឆ្លើយតបជាមួយវាយ៉ាងឆាប់រហ័ស។ លោក Shao Yiming បន្ថែមថា ដំណើរការផលិតវ៉ាក់សាំងបច្ចុប្បន្នបានបំពេញតាមស្ដង់ដារគ្រប់គ្រាន់ ដូច្នេះមិនចាំបាច់ផលិតវ៉ាក់សាំងថ្មីដើម្បីប្រឆាំងវីរុសបំប្លែងខ្លួនទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NATION THAILAND
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


