ព័ត៌មានជាតិ
គិតត្រឹមថ្ងៃនេះមានជនរងគ្រោះ ១២ នាក់ ស្លាប់ ដោយសារពុលស្រានៅស្រុកល្វាឯម
គិតត្រឹមថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១នេះ មានជនរងគ្រោះចំនួន១២ នាក់បានស្លាប់ដោយសារពុលស្រាស នៅចំណុចភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ នេះបើតាមទំព័រហ្វេសបុកផ្លូវការស្នងការនគរបាលខេត្តកណ្តាល។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋឈ្មោះ ម៉េង ម៉ន អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ (ស្លាប់) ដោយសារជំងឺលើសឈាម ហើយមានប្រជាពលរដ្ឋបានមកចូលរួមបុណ្យ និងកំដរសព ដោយបានផឹកស្រាស និងស្រាថ្នាំនៅផ្ទះបុណ្យសពនោះ។ ជនរងគ្រោះស្លាប់មានចំនួន១២នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៧នាក់។
សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកលក់ និងអ្នកផលិតស្រាខាងលើចំនួន ១៣នាក់ បញ្ជូនមកតុលាការសាលាដំបូងខេត្តកណ្តាលនៅថ្ងៃនេះ ក្រោយវិភាគតាមប៉ារ៉ាម៉ែត្រវិភាគ (មេតាណុល) លទ្ធផល (ក្នុងស្រាមានចាប់ពី២.៥% ដល់៧.០០%) សម្គាល់ (AOAC)៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


