Connect with us

ព័ត៌មានជាតិ

និយោជិត​ ៨,៦៩៣​នាក់​ ដែល​ព្យួរការងារ​ដោយសារ​កូ​វីដ​បានទទួលប្រាក់​ឧបត្ថម្ភពីរដ្ឋាភិបាល​

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​លើក​ទី​៦១​ ចំនួន​ ៨,៦៩៣ នាក់​ទៀត​ដែល​បម្រើ​ការងារ​ងារ​នៅ​តាម​រោងចក្រ សហគ្រាស​ចំនួន​៤៩​នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ដោយសា រ​តែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្នុងចំណោម​រោងចក្រ សហគ្រាស​៤៩​នោះ​មាន​រោងចក្រ​ស្ថិតក្នុង​វិស័យ​កាត់ដេរ​ចំនួន​១៣​រោងចក្រ ​និង​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​៣៦​។

ប្រាក់ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ ក្នុង​នោះ​ចំនួន​៦០៧៥០​រៀល ​ស្មើនឹង​១៥$ សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​៧​ថ្ងៃ ដល់​១០​ថ្ងៃ​។​ ចំនួន​១២១៥០០​រៀល​ស្មើនឹង​៣០​$ សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​១១​ថ្ងៃ ដល់​២០​ថ្ងៃ​ និង​ ១៦២០០០​រៀល​ ស្មើនឹង​៤០​$ សម្រាប់​ព្យួរការងារ​រយៈពេល​២១​ថ្ងៃ​ ដល់​១​ខែ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​រំលឹក​ថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វឹង​៕

អត្ថបទ៖ សំ អឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម