Connect with us

ព័ត៌មានជាតិ

មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង​២០០​នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់​ប​ញ្ជូន​ទៅតុលាការ​

បានផុស

នៅ

​រហូតមកដល់​ពេលនេះ ​មាន​មេខ្យល់​ដែល​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ ចេញ ចូល​ប្រទេស​កម្ពុជាជាង​២០០​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ប​ញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើការផ្តន្ទាទោស​ទៅតាម​ផ្លូវ​ច្បាប់​។​

លោកឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង ​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រសាសន៍​នៅរសៀ​ល​ថ្ងៃទី​២៥​ ខែឧសភា​នេះ​ថា​ ចាប់ពី​ថ្ងៃទី​១៣​ ខែ​កុម្ភៈ ​រហូត​មក​ដល់​ថ្ងៃទី​២៥​ ខែឧសភា​ឆ្នាំ​២០២១​នេះ​ សមត្ថកិច្ច​បាន​ចាប់​មេខ្យល់​ដែល​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ចេញ ចូល​ប្រទេស​កម្ពុជា​ចំនួន​២២២​នាក់​ ស្រី​១៥​នាក់​ ប​ញ្ជូន​ទៅ​តុលាការ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា ​ការចាប់​មេខ្យល់​ទាំងនោះ ​ភាគច្រើន​នាំ​ពលករ​ចេញ ចូល​ប្រទេស​កម្ពុជា​និង​ថៃ។​ ចំណែក​មេខ្យល់​នាំ​ពលករ​ចេញចូល​កម្ពុជា​និង​វៀតណាម​វិញ​មាន​ចំនួន​តិចតួច​ទេ​។​

យ៉ាងណាក៏ដោយ​ ចាប់តាំងពី​រាជរដ្ឋាភិបាល​បានបញ្ចប់​ការបិទ​ខ្ទប់​ការធ្វើដំណើរ​ឆ្លងកាត់រាជធានី​ខេត្ត​ទូទាំងប្រទេស​មក​ ឃើញថា​សកម្មភាព​ការនាំ​ចូល​ពលករ​ខ្មែរ​ទៅ​ប្រទេស​ថៃបានកើត​មាន​ជា​បន្តបន្ទាប់ ទោះបីជា​អាជ្ញាធរ​ថៃ​បាន​បន្ត​បិទ​ព្រំដែន​ដោយសារ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​

ជាក់ស្តែង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ក៏ដូចជា​ខេត្តបាត់ដំបង​បានធ្វើការ​ឃាត់ខ្លួន​មេ​ខ្យល់ ​និង​ពលករ​ខ្មែរ​ដែល​បម្រុង​ចេញទៅ​ប្រទេស​ថៃ​ជា​បន្តបន្ទាប់​ ហើយ​ប​ញ្ជូន​មេខ្យល់​ទាំងនោះ​ ទៅ​កាត់​ទោស​តាមផ្លូវ​ច្បាប់​ផងដែរ​។​

​លោកឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ​ គឹម​ខឿន​ បាន​អំពាវនាវ​ដល់​ពលករ​ទាំងអស់​ សូម​បញ្ឈប់​ការ​ឆ្លងដែន​ខុសច្បាប់​ និងកុំ​ចាញ់បោក​បញ្ឆោត​ក្រុម​មេខ្យល់​ទាំងនោះ​ ដើម្បី​ចៀសវាង​ការទទួល​ការផាកពិន័យ​និងទោសទណ្ឌ​តាមផ្លូវ​ច្បាប់​៕

អត្ថបទ ៖ ​សំអឿន ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម