បញ្ជូន​មេខ្យល់​៣នាក់​ទៅ​តុលាការ ករណី​នាំ​ពលករ​៤​នាក់​ឆ្លងដែន​ខុសច្បាប់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បញ្ជូន​មេខ្យល់​៣នាក់​ទៅ​តុលាការ ករណី​នាំ​ពលករ​៤​នាក់​ឆ្លងដែន​ខុសច្បាប់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ មេខ្យល់​៣​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ ត្រូវ​អាវុធហត្ថ​បញ្ជូន​ទៅ​តុលាការ ចំណែក​ពលករ​៤​នាក់​ កម្លាំង​អាវុធហត្ថ​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តបន្ទាយមានជ័យ​។ តាម​ការ​អះអាង​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ក្រុង​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នក​យក​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព័​ត៌មានថា មាន​ពលករ​១​ក្រុម​រៀបចំ​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ទើប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ចុះទៅ​ដល់​កន្លែង​ឃាត់ខ្លួន​ពលករ​បាន​ចំនួន​៤​នាក់ នៅ​ចំណុច​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ហើយ​នាំ​យក​មក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ ដើម្បី​សួរនាំ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​សួរនាំ​ពលករ​ទាំង​៤​នាក់​រួច ទើប​ឈាន​ដល់​ឃាត់ខ្លួន​បាន​មេខ្យល់​៣​នាក់​

១​ឈ្មោះ ជូន ចំណាប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២​ឈ្មោះ ចាន់ ស្រី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ៣​ឈ្មោះ វី ចិ​ត្ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​ចំនួន​២​គ្រឿង និង​ទូរសព្ទដៃ​ចំនួន​៣​គ្រឿង​ផងដែរ​។

ក្រោយពី​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក្រុង​សួរចម្លើយ​រួចមក​មេខ្យល់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​នាំ​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ពិតប្រាកដ​មែន ហើយ​កន្លងមក​ពួក​ខ្លួន​បាន​នាំ​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ជាច្រើនលើក​មក​ហើយ។ ​មេខ្យល់​ទាំង​៣​នាក់ និង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ឲ្យ​ដឹង​ថា ​មេខ្យល់​ទាំង​៣​នាក់​និង​ម៉ូតូ​៣​គ្រឿង​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​នៅ​រសៀល​ថ្ងៃ​

​ទី​២៦ ខែឧសភា ឆ្នាំ​២០២១​នេះ ចំណែក​ពលករ​៤​នាក់​កម្លាំង​អាវុធហត្ថ​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​១៤​ថ្ងៃ​ ទើប​អនុ​ញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ ជុំទី៦ លើកទី៣

ព័ត៌មានជាតិ១២ ម៉ោង មុន

ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ដំណោះស្រាយ រវាងក្រុមរថយន្តដឹកផ្លែឈើ ជាមួយគយច្រកអន្តរជាតិដូង ត្រូវផ្អែកលើគោលការណ៍ ៣ចំណុច

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services