Connect with us

ព័ត៌មានជាតិ

បាត់​ក្របី ៣ ក្បាល រត់​​ទៅ​ប្តឹងសមត្ថកិច្ចពីរ​ស្រុក​ចុះ​ស្រាវជ្រាវ​ទើប​រកឃើញ

បានផុស

នៅ

ខេត្តបាត់ដំបង÷ លោកវរសេនីយ៍ឯកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យ​បណ្តឹង​ពីជនរងគ្រោះជាម្ចាស់សត្វក្របីទាំង៣ក្បាល សមត្ថកិច្ចជំនាញនៃអធិការស្រុកសង្កែខិតខំស្រាវជ្រាវរកមុខសញ្ញាគ្រប់តំបន់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាជនរងគ្រោះជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៥និ១០នាទី នគរបាលស្រុកគាស់ក្រឡ ដែលមានលោវិរសេនីយ៍ឯកប៉ាង ហៀង ជាអធិការនគរបាលស្រុក បានធ្វេីការស្រាវជ្រាវ រកឃេីញសត្វក្របីចំនួន០៣ក្បាល ដែលបានបាត់បង់ដោយករណីចោរកម្ម ក្នុងមូលដ្ឋានស្រុកសង្កែកន្លងមក ក៏បានសហការរវាងសមត្ថកិច្ចទាំង២ស្រុក ដើម្បីនាំយកសត្វក្របីមកប្រគល់ជូនម្ចាស់វិញ។

ប្រភពដដែលខាងលើ បានបញ្ជាក់បន្តថា ករណីចោរកម្ម(លួចសត្វក្របី)ខាងលើ បានកើតឡើងកាលពីថ្ងៃទី២០ខែឧសភា​ឆ្នាំ២០២១ វេលាចន្លោះពីម៉ោង០៦និង០០នាទីយប់ រហូតដល់វេលាម៉ោង០៨និង០០នាទី ឈានចូលថ្ងៃទី២១ខែឧសភាឆ្នាំ២០២១ នៅចំណុចអូរដៃអំពិលទឹក ភូមិកំពង់ព្រះ ឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបង បង្កឡើងដោយជនមិន​ស្គាល់អត្ដសញ្ញាណបានធ្វើសកម្មភាពលួចយកសត្វក្របីឈ្មោលចំនួន០៣ក្បាល ដែលជារបស់ជនរងគ្រោះឈ្មោះ​យឹង ឈៀក ភេទប្រុសអាយុ៥៦ឆ្នាំ មានទីលំនៅក្រុម០៦ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះស្រុកសង្កែ ខេត្ដបាត់ដំបង។

ក្រោយកេីតហេតុជនរងគ្រោះ បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ហេីយឆ្លងតាមរយៈការសហការណ៍ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទេីបឈានដល់ការរកឃេីញសត្វក្របីទាំង៣ និងបានប្រគល់ជូនជនរងគ្រោះជាម្ចាស់ក្របីវិញ។

លោកអធិការស្រុកបានបញ្ជាក់បន្តថា ចំណែកមុខសញ្ញាដែលជាជនសង័្សយក្នុងករណីខាងលើនេះ សមត្ថកិច្ចជំនាញនៃអធិការស្រុកបានកំណត់អត្តសញ្ញាណបានរួចរាល់ដែរ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម